កម្ពុជា ប្រេងសាំង​មានតម្លៃ​ត្រឹម​២,៣៥០​រៀល​ក្នុង​មួយ​លីត្រ​

សេដ្ឋកិច្ច
0
1207


បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ក្រសួងពាណិជ្ជកម្ម​នា​ព្រឹក​ថ្ងៃទី​១​មេសា​នេះ ប្រេងសាំង​មានតម្លៃ​ត្រឹម​២,៣៥០​រៀល​ក្នុង​មួយ​លីត្រ ចាប់ពី​ថ្ងៃទី​១​ដល់​១៥​មេសា ឆ្នាំ​២០២០​។ ជាមួយនឹង​គ្នា​នេះ​ប្រេងម៉ាស៊ូត ក៏​ធ្លាក់​នៅត្រឹម​២,៤៥០​រៀល​ក្នុង​មួយ​លីត្រ ផងដែរ​។​

​សេចក្តីជូនដំណឹង​ក្រសួងពាណិជ្ជកម្ម​ចុះ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០​បញ្ជាក់ថា យោង​ប្រកាស​អន្តរក្រសួង​លេខ​១៧២​ពណ​. អ​វ​ឯ​.​ប្រក ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល ស្តីពី​ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា និង យោង​លើ​ការព្រមព្រៀង លើ​រូបមន្ត​កំណត់​តម្លៃ​ជាមួយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ដែល​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា និង​យោងតាម​ការប្រែប្រួល​នៃ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ ។