មនុស្ស​ដែល​ស្លាប់​ដោយសារ​ជំងឺ COVID-19 ត្រូវបាន​គេ​ទុកចោល​សត្វ​នៅតាម​ដងផ្លូវ​ក្នុងប្រទេស​អេ​ក្វា​ឌ័​រ

ព្រឹត្តិការណ៍ថ្មីៗ
0
6844
[wai id="6"]

[wai id="7"]
​ខ្មោចមនុស្ស ត្រូវបាន​គេ​ទុកចោល​រហូតដល់​ស្អុយរលួយ​នៅតាម​ដងផ្លូវ ក្នុងប្រទេស​អេ​ក្វា​ឌ័​រ ស្រប​ពេលដែល ប្រទេសមួយ​នេះ ជួប​ការលំបាក​ខ្លាំង ក្នុងការ​ដោះស្រាយ​ចំនួន​មនុស្ស​ស្លាប់​កើនឡើង​ដោយសារ​ជំងឺ COVID-19 ។​
​ខ្មោចមនុស្ស​យ៉ាងហោច​១៥០​នាក់ ត្រូវបាន​គេ​ទុកចោល​នៅតាម​ដងផ្លូវ ឬ​ក្នុងផ្ទះ​សាច់ញាតិ ស្ថិតក្នុង​ទីក្រុង​ក្វា​យ៉ា​គ្វី​ល ស្រប​ពេលដែល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ បាន​វាយលុក​ខ្លាំង​ទីក្រុង​កំពង់ផែ​មួយ​នេះ​។​

​ខ្មោចមនុស្ស​ទាំងអស់នេះ ត្រូវបាន​គេ​ទុកចោល​នៅតាម​ផ្លូវ ដោយ​សង្ឃឹមថា ក្រុម​អាជ្ញាធរ​នឹង​មក​យកចេញ ប៉ុន្តែ​ការយក​សាកសព​ចេញ​នេះ ត្រូវការ​ចំណាយពេលរ​ហូត​ដល់​៣​ថ្ងៃ ដោយសារតែ​គ្មាន​ក្តារ​មឈូស និង​ជួប​ឧបសគ្គ ពេល​ដាក់​បំរាម​គោចរ​ណ៍​។​
​ក្រុម​អ្នកស្រុក បាន​បង្ខំចិត្ត​ប្រើប្រាស់​ប្រអប់​ក្រដាសកាតុង​ជា​ក្តារ​មឈូស ស្រប​ពេលដែល​ករណី​ស្លាប់​ផ្លូវការ​នៅក្នុង ប្រទេស​អេ​ក្វា​ឌ័​រ កើនឡើង​ដល់​១៨០​នាក់ និង​ករណី​ឆ្លង​៣.៦០០​នាក់​។​
​អនុ​ប្រធានាធិបតី​អេ​ក្វា​ឌ័​រ លោក Otto Sonnenholzner បាន​និយាយ​សុំទោស ក្រោយ​អ្នកស្រុក​បង្ហោះ​វីដេអូ ស្តីពី​សាកសព​នៅតាម​ព័ត៌មាន​សង្គម​។​
ពាណិជ្ជកម្ម

​ក្រុម​អាជ្ញាធរ បាន​ដើរ​ប្រមូល​សាកសព​មនុស្ស​យ៉ាងហោច​១៥០​នាក់ នៅ​ដើម​សប្តាហ៍​នេះ ប៉ុន្តែ​ពួកគេ មិនបាន​បញ្ជាក់​ពី​ចំនួន​មនុស្ស​ស្លាប់ ដែលជា​ជនរងគ្រោះ​ដោយសារតែ​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ COVID-19 នោះឡើយ ។​
​លោក Sonnenholzer ដែល​ដឹកនាំ​ការឆ្លើយតប​នឹង​ការរីក​រាលដាល​ជំងឺ COVID-19​នៅ​ប្រទេស​អេ​ក្វា​ឌ័​រ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ពួកយើង​បាន​មើលឃើញ​រូបភាព​ទាំងអស់នេះ ដែល​វា​មិនគួរ​កើតឡើង​ទាល់តែសោះ ហើយ​ក្នុងនាម​ជា​លោក​ជា​អ្នក​អ្នកបម្រើ​អ្នក​រាល់គ្នា ឲ្យ​លោក​សុំទោស​។​
​ក្រុម​អាជ្ញាធរ ទទួលបាន​ការបរិច្ចាគ​ប្រអប់​ក្រដាសកាតុង​ចំនួន​១​ពាន់​កេស ពី​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក និង​បាន​ប្រើប្រាស់​វា​សម្រាប់​វេច​ខ្ចប់​សាកសព​ទាំងនេះ យកទៅ​បញ្ចុះ​នៅ​ទី​ស្មសាន​ក្នុងស្រុក​២​កន្លែង​។​
​អ្នកនាំពាក្យ​សាលាក្រុង បាន​និយាយថា វា​គឺជា​កេស​ដែល​ពួកគេ​អាច​ឈានដល់​តម្រូវការ​បាន​។ គ្មាន​ក្តារ​មឈូស​នោះទេ ម្យ៉ាងទៀត​វា​ពិតជា​មានតម្លៃ​ថ្លៃ​ខ្លាំងណាស់​។​

​លោក Santiago Olivares ដែលជា​អ្នកគ្រប់គ្រង​អាជីវកម្ម​រៀបចំ​បុណ្យសព បាន​និយាយថា ក្រុមហ៊ុន​របស់លោក មិនអាច​ឈានដល់​តម្រូវ​ការ​ក្តារ​មឈូស​បានទេ​។​
​លោក​បាន​និយាយថា លោក​បាន​លក់​អស់​ក្តារ​មឈូស​ចំនួន​៤០ ដែល​លោក​មាននៅ​សាខា​ខាងក្រោម ហើយ​និង​ក្តារ​មឈូស​៤០​ទៀត​នៅក្នុង​ហាង​របស់លោក​។ លោក​បាន​បញ្ជា​ទិញ​ក្តារ​មឈូស​ចំនួន​១០​បន្ថែមទៀត ប៉ុន្តែ​វាល​ក់​អស់​ទៅហើយ​។​
​លោក Olivares បាន​និយាយទៀតថា បំរាម​គោ​ចរណ៍​រយៈពេល​១៥​ម៉ោង នៅក្នុង​ទីក្រុង​មួយ​នេះ បានធ្វើ​ឲ្យ​ជួប​កង្វះខាត​វត្ថុធាតុដើម​សម្រាប់​ការធ្វើ​ក្តារ​មឈូស ដូចជា​ឈើ និង​ដែក​ជាដើម​។​
​សូមបញ្ជាក់ថា ប្រទេស​អេ​ក្វា​ឌ័​រ បាន​រាយការណ៍​ករណី​ឆ្លង​ចំនួន​៣.៦៤៦​នាក់​នៃ​ជំងឺ COVID-19 រួមទាំង​អ្នកស្លាប់​១៨០​នាក់ កាលពី​ថ្ងៃអាទិត្យ ដែល​ភាគច្រើន​នៃ​អ្នក​ឆ្លង​កើតមាន​នៅក្នុង​ទីក្រុង ហ្គា​យ៉ា​គ្វី​ល និង​នៅក្នុង​ខេត្ត​ក្វា​យ៉ា​ស់ ៕
[wai id="5"]