លោក​ដូ​ណា​ល់ ត្រាំ​៖ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​មានចេតនា​………

ព្រឹត្តិការណ៍ថ្មីៗ
0
1985
[wai id="6"]


​ជាថ្មី​ម្តងទៀត ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​អះអាង​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ (​ម៉ោង​នៅ​វ៉ា​ស៊ីន តោន​) ថា តាមពិត​ប្រទេស​ចិន​អាច​បញ្ឈប់​វីរុស​នេះ កុំ​ឲ្យ​ឆ្លង​រាលដាល​ពាល​ពេញ​ពិភពលោក​បាន ប៉ុន្តែ​ចិន​មិន​ធ្វើ​... រដ្ឋាភិបាល​អាមេរិក កំពុងធ្វើការ​ស៊ើបអង្កេត​យ៉ាងច្បាស់​លាស់ ចំពោះ​អ្វីដែល​បានកើត​ឡើង​នេះ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយសារ ព័ត៌មាន CNA នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែមេសា ឆ្នាំ​២០២០​។​

​កាលពី​សប្តាហ៍​មុន​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក លោក ម៉ៃ​ក៍ ប៉ុ​ម​ប៉េ​អូ (Mike Pompeo) ក៏បាន​វាយ ប្រហារ​ចិន​ស្រដៀង​គ្នា​នេះដែរ ដោយបាន​ចោទ​ទីក្រុង​ប៉េកាំង​ថា មិនបាន​រាយការណ៍​ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ COVID-19 ទាន់ពេលវេលា និង​បាន​បិទបាំង​ការពិត​ជាដើម​។​
​មិនតែប៉ុណ្ណោះ ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ បានប្រកាស​ផ្អាក​ជំនួយ​ហិរញ្ញវត្ថុ​ដល់​អង្គការ​សុខភាព​ពិភពលោក ដែល​លោក ចោទប្រកាន់ថា ចាត់ចែង​ការងារ​មិនបាន​ល្អ និង​លំអៀង​ទៅរក​ចិន​។ សម្រាប់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នៅក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ជំងឺ​រាតត្បាត កូ​វីដ ១៩ នេះ​មិនមែនជា​ពេលវេលា​ដែល​គេ​ត្រូវ​ផ្អាក​ជំនួយ​ដល់​អង្គការ​សុខភាព​ពិភពលោក​នោះទេ​។​
ពាណិជ្ជកម្ម

​លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយថា រដ្ឋាភិបាល​អាមេរិក​នឹងធ្វើ​ការសិក្សា​អំពី​អង្គការ​នោះ​មុនពេល​សម្រេច ស្តីពី​ការផ្តល់ ថវិកា​នៅពេល​អនាគត​ទៅ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានផ្តល់​ថវិកា ទាំងអស់​រាប់ រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។​
​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​ដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​វាយប្រហារ​អង្គការ​សុខភាព​ពិភពលោក (WHO) ហើយ​បាន​គំរាម កំហែង​ថវិកា​របស់​អង្គការ​នោះ​មកពី​សហរដ្ឋអាមេរិក​ដែលជា​អ្នក​រួមវិភាគទាន​ដ៏​ធំ​បង្អស់​មួយ​ដល់ទី​ភ្នាក់ងារ​ឯកទេស​របស់​អង្គការសហប្រជាជាតិ​នោះ​។​

​ជុំវិញ​ការចោទប្រកាន់​នេះ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​ទាត់ចោល​នូវ​ការលើកឡើង​ដូច្នោះ និង​បានចាត់ទុក​ការ លើកឡើង ទាំងអស់​របស់ ថ្នាក់​ដឹក នាំ​អាមេរិក​ថា អសីលធម៌ រើសអើង និង​គ្មាន​ភាព​ទទួលខុសត្រូវ​។ បន្ថែម​លើ​នេះ ចិន​បាន​បដិសេធ នូវ​រាល់​ការ ផ្សព្វផ្សាយ ព័ត៌មាន​ទាំងឡាយណា ដែលថា ខ្លួន​ជា​ប្រភពដើម​នៃ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​កូ​វីដ​-១៩ និង​ថា​ទាំងនោះ គឺជា​ព័ត៌មាន​មិន​ពិត គ្មាន​ភស្តុតាង​បញ្ជាក់​បង្ហាញ​ត្រឹមត្រូវ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្រី Fadela Chaib អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នាទី​ក្រុង​ហ្សឺ​ណែវ​ថា ដោយ​ផ្អែក​ទៅតាម​ភស្តុតាង ដែលមាន​នៅក្នុង​ដៃ កូ​រ៉ូ​ណា​វីរុស​គឺមាន​ដើមកំណើត​ចេញ​មកពី​សត្វ ហើយ​វា​មិនមែនជា​ការបង្កើតឡើង​ដោយ​មនុស្ស ឬ​ការលេចចេញ​ពី​មន្ទីរពិសោធន៍​ណាមួយ​ដែរ​។ យ៉ាងណាក៏ដោយ លោកស្រី​ក៏​មិនអាច​ច្បាស់​មួយរយ​ភាគរយ​ដែរ​ថា វា​កើតចេញ​មកពី​សត្វ​ឬ​យ៉ាងណា ប៉ុន្តែ​កូ​រ៉ូ​ណា​វីរុស​មាន​ភាគរយ​ច្រើន​កើតចេញ​មកពី​សត្វ ជាជាង​មនុស្ស​បង្កើត​វា​។

​ទន្ទឹមគ្នានេះ អ្នកនាំពាក្យ ក៏បាន​បន្តទៀតថា មិនទាន់មាន​ការបង្ហាញ​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ ថា​តើ​កូ​រ៉ូ​ណា​វីរុស​អាច​ឆ្លងកាត់​របាំង​ពិសេស​ពីស​ត្វ ទៅ​មនុស្ស​ដោយ​របៀប​ណា​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
​គួរ​បញ្ជាក់ដែរថា ថ្ងៃ​អង្គារ ទី​២៨ ខែមេសា ឆ្នាំ​២០២០ នេះ​តែម្តង ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើនឡើង រហូតដល់ ៣,០៦៤,១៤១​ករណី​ហើយ ដោយ​ក្នុងនោះ​មនុស្ស​ស្លាប់​សរុប​មាន​ចំនួន ២១១,៥៣៣​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៩២១,៥០៩​នាក់​។​
​យោងតាម​ទិន្នន័យ​ពី​គេហ​ទ័ព​អន្តរជាតិ Worldometer សហរដ្ឋអាមេរិក មាន​តួលេខ​អ្នក​ឆ្លង​លើស ១​លាន​នាក់​ហើយ សម្រាប់​ករណី​ឆ្លង​ជំងឺ COVID-19 សុ​រប​នៅ​ទូទាំងប្រទេស​មហាអំណាច​មួយ​នេះ​៕
[wai id="5"]