សម្តេច​សង្ឃនាយក ន​ន្ទ ង៉ែត​…. មិនត្រូវ​ផ្តល់​កន្លែង​គង់ អាស្រ័យ​ដល់​ព្រះ​តេជគុណ ឡុង ចន្ថា ទៀត​នោះឡើយ​

ព្រឹត្តិការណ៍ថ្មីៗ
0
7928
[wai id="6"]


​សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត បាន​ណែ​នាំទៅ​ព្រះ​មេគណ​ទាំង​២៥​រាជធានី​-​ខេត្ត មិនត្រូវ​ផ្តល់​កន្លែង​គង់ អាស្រ័យ​ដល់​ព្រះ​តេជគុណ ឡុង ចន្ថា ទៀត​នោះឡើយ ហើយ​ត្រូវ​សហការ​ជាមួយ អាជ្ញាធរ​ចាត់​វិធាន ការឱ្យ​លាចាក​សិក្ខាបទ​តាម​កិច្ចសន្យា​ដែល​លោក​បានធ្វើ​។​

​ព្រះសង្ឃ ឡុង ចន្ថា ដែល​គង់នៅ​វត្ត​មួយ​នៅ​ស្រុក​អង្គរ​បូរី ខេត្តតាកែវ រង​ការចោទប្រកាន់​ជុំវិញ​ការ​លួច​ទាក់ទង​និង​ប្រើពាក្យ​លែបខាយ​ក្នុងន័យ​ស្នេហា​ជាមួយ​នារី​ម្នាក់​។ នៅ​ថ្ងៃទី​១៤ ខែឧសភា ព្រះអង្គ មិនបាន​លាចាក​សិក្ខាបទ​ទៅតាម​ការសន្យា​ឡើយ ដោយ​អះអាងថា មិនទាន់​អស់​និស្ស័យ​ពី​ព្រះ​ផ្នួស បន្ទាប់មក គេ​មិនដឹងថា ព្រះអង្គ​គង់នៅ​ទីណា​នោះឡើយ​។​
ពាណិជ្ជកម្ម

​នៅក្នុង​សង្ឃ​លិខិត​ប្រគេន​ទៅ​ព្រះ​មេគណ​ទាំង​២៥​រាជធានី​-​ខេត្ត នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០​នេះ សម្តេច ន​ន្ទ ង៉ែត បាន​គូសបញ្ជាក់ថា វិធានការ​នេះ​ធ្វើឡើង​បន្ទាប់ពី​ព្រះ​តេជគុណ ឡុង ចន្ថា ពុំបាន​អនុវត្ត​នូវ​កិច្ចសន្យា​ក្នុង ការ​លាចាក​សិក្ខាបទ ដែល​បានធ្វើ​ជាមួយ​សាលា​គណ​ខេត្តតាកែវ​ក្នុង​សកម្មភាព​ប្រព្រឹត្ត​ខុស​វិន័យ​នា ពេល​កន្លងទៅ​។​
​សម្តេចព្រះ​សង្ឃនាយក បានចាត់ទុក​ការមិន​ធ្វើតាម​សន្យា​របស់​ព្រះ​តេជគុណ ឡុង ចន្ថា ជា​កាយវិការ​មិន​លុះ​ក្នុង​ធម៌​វិន័យ និង​ការអប់រំ ជា​កាយវិកា​ប្រទូស្ត​សា​រ៉ា​យ​សាសនា ជា​អ្នក​មិន​ចម្រើន​ដល់​សាសនា និង​ជា​អ្នក​ទម្លុះ​រដ្ឋបាល​សង្ឃ ដែល​ពុំ​អាចឱ្យ​ស្ថិតនៅក្នុង​ភេទ​ជា​បព្វជិត​ក្នុង​ព្រះពុទ្ធសាសនា​បន្តទៀត​បា​ន​ឡើយ​៕

[wai id="5"]