បន្ទាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway ក្ស័យធន​មាន​បុគ្គលិក​ជិត​១​ម៉ឺន​នាក់​អត់​ការងារ​ធ្វើ​

សេដ្ឋកិច្ច
0
1367
[wai id="6"]


​កាលពីពេល​ថ្មីៗ​នេះ គណៈរដ្ឋមន្ត្រី​ថៃ បានអនុម័ត​លើ​សំណើ​ឲ្យ​មានការ​ស្តារនីតិសម្បទា​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អន្តរជាតិ (Thai Airways International: THAI) តាម​នីតិវិធីតុលាការ​ដាក់​ក្ស័យធន ។ ការប្រកាស​ក្ស័យធន​នេះ​អាច​បណ្តាល​ឲ្យ Thai Airways បាត់បង់​ឋានៈ​ជា «​សហគ្រាស​រដ្ឋ​»​។​

​គណៈកម្មាធិការ​គោលនយោបាយ​សហគ្រាស​រដ្ឋ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បានសម្រេច​កាលពី​ថ្ងៃ​អង្គារ​ដោយ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ដាក់សំណើ​ប្រកាស​ក្ស័យធន និង​ស្តារនីតិសម្បទា​ឡើងវិញ​ក្រោម​នីតិវិធី​តាមផ្លូវ​តុលាការ​។​
ពាណិជ្ជកម្ម

​យោងទៅតាម The National Thailand បានធ្វើការ​ចុះផ្សាយ​កាលពី ម្សិលមិញ​នេះ បានអោយដឹងថា ក្រុមហ៊ុន​អាកាស​របស់ ថៃ បាន​ដក​ចោល​បុគ្គលិក​ជាង​៦០០០​នាក់ បន្ទាប់ពី​ការប្រកាស​ក្ស័យធន និង​ធ្វើការ​បញ្ចប់​បំណុល​ចំនួន ២០០​បាត ដែល​ស្មើនឹង​ប្រមាណ​ជា ៣១.៨៦​ពាន់​លាន​ដុល្លារ ។ នៅក្នុង​នោះ​ផងដែរ រដ្ឋាភិបាល​ថៃ បានអោយដឹងថា ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​មួយ​នេះ​នឹង​ឈប់​សងបំណុល​ទាំងអស់ ហើយ​ចាប់​ផ្តើមកសាង​ក្រុមហ៊ុន​ឡើងវិញ​គឺ​ចាប់ពី​ចំណុច សូន្យ ។
​បន្ថែម​ពីនេះ​ទៅទៀត យោងទៅតាម​ទំហំ​បំណុល​របស់ Thai Airway មួយ​នេះ មាន ៣០​ភាគរយ នៃ​បុគ្គលិក​សរុប ២​ម៉ឺន​នាក់ ឬ​ស្មើនឹង​ចំនួន​បុគ្គលិក​ជាង ៦​ពាន់​នាក់ នឹងត្រូវ​បញ្ឈប់​ពី​ការងារ ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​ដែល​ត្រូវបាន បញ្ឈប់​ពី​ក្រុមហ៊ុន​មួយ​នេះ ពួកគេ​ទាំងនេះ​នឹងត្រូវ​ផ្តល់​សំណង​អោយ ដែល​គិត​ជា​ប្រាក់ខែ​រយៈពេល​ប្រមាណ​ជា ១០​ខែ ការធ្វើ​បែប​បេះ​គឺ​ស្របទៅតាម​ច្បាប់​ការងារ ។

​គួរ​បញ្ជាក់ដែរថា ក្រសួង​ហិរញ្ញវត្ថុ​ថៃ​បច្ចុប្បន្ននេះ​គ្រប់គ្រង​ភាគហ៊ុន ៥១,០៣ ភាគរយ​ក្នុង​អាកាសចរណ៍​នេះ ប៉ុន្តែ​បើ​ការគ្រប់គ្រង​ហ៊ុន​ត្រូវបាន​កាត់​ដល់​ក្រោម ៥០ ភាគរយ នោះ​អាកាសចរណ៍​នេះ​លែង​ជា​សហគ្រាស​រដ្ឋ​ទៀតហើយ​។​
​លោក Nares បាន​និយាយថា លោក​ព្រួយបារម្ភ​ថា​រឿងនេះ​អាច​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​កិត្តិសព្ទ​ក្រុមហ៊ុន និង​បង្កើន​តម្លៃ​នៃ​ការខ្ចី​បំណុល​នៅ​ថ្ងៃ​អនាគត​។​
​មន្ត្រី​បាន​និយាយថា នៅពេល​ក្រុមហ៊ុន​នេះ​ក្លាយជា​សហគ្រាស​ឯកជន វា​នឹងមាន​មធ្យោបាយ​ងាយស្រួល​ដើម្បី​កែសម្រួល​ដោយ​ការ​កាត់​បុគ្គលិក​មិនចាំបាច់​ទម្លាក់​ប្រាក់ខែ ព្រមជាមួយ​ការលុបចោល​អត្ថប្រយោជន៍​ដែល​ផ្តល់​ដល់​ក្រុម​អ្នកមាន​ក្នុងប្រទេស និង​ការគ្រប់គ្រង​តម្លៃ​របស់ខ្លួន​មាន​ប្រសិទ្ធភាព​៕​
[wai id="5"]