វ៉ាក់សាំង​ការពារ ជំងឺ​កូ​វីដ​១៩ ធ្វើ​ឲ្យ​វិស័យ​អចលនវត្ថុ មានការ​ផ្លាស់ប្តូរ​

សេដ្ឋកិច្ច
0
456
[wai id="9"]


​បើទោះបីជា​បច្ចុប្បន្ន​ស្ថានភាព​សេដ្ឋកិច្ច​ហាក់​មាន​សភាព​អាប់អួរ ជាពិសេស​ដោយសារតែ​ជំងឺ​កូ​វីដ​-១៩​ក្ដី ប៉ុន្តែ នេះ​ក៏​ជា ឱកាស​សម្រាប់​អស់លោកអ្នក ដែលមាន​ធនធាន​គ្រប់គ្រាន់ និង​បម្រុង​ទុក អាច​ឆ្លៀតឱកាស​ក្នុង​ការទិញ អចលនវត្ថុ ក្នុងតម្លៃ​ធូរ និង​អាច​ទុក​ចំណេញ​បាន​ក្រោយពេល​ស្ថានភាព​សេដ្ឋកិច្ច​ងើប​មកជា​ប្រក្រតី​ឡើងវិញ​។​
ពាណិជ្ជកម្ម

​ជុំវិញ​បញ្ហា​នេះ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅក្នុង​សហគមន៍ បានធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ទាំង​ក្រុងភ្នំពេញ ក្រុងព្រះសីហនុ និង​បណ្តា​ខេត្ត​មួយចំនួនទៀត ហើយ​សម្រាប់​វិស័យ​អចលនទ្រព្យ​វិញ គឺ​ការជួញដូរ​មាន​សភាព​ស្ងាត់​ជាង​ធម្មតា ប៉ុន្តែ​នៅ​ពាក់កណ្តាល​សប្តាហ៍​ក្រោយ​អាច​នឹងមាន​សភាព​ធម្ម​តា​ឡើងវិញ​។​នេះ​បើ​យោងតាម​ការ ផ្តល់​បទសម្ភាសន៍ rfi ។​

​លោក​បាន​ឲ្យ​ដឹងថា «​វិនិយោគិន​បរទេស​នឹង​អាច​ត្រឡប់មក​វិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា នៅពេល​វ៉ាក់សាំង​ការពារ ជំងឺ​កូ​វីដ​១៩ រីកសាយ​ភាព​លើ​ពិភពលោក ក្នុងអំឡុង​ខែកក្កដា និង​សីហា ខណៈ​បច្ចុប្បន្ន​ប្រទេស​មួយចំនួន បានទទួល​វ៉ាក់សាំង​កូ​វីដ​១៩ រួចរាល់​ផងដែរ​»​។​
​លោក​បាន​បន្ថែមថា សម្រាប់​វិនិយោគិន​បរទេស ពួកគេ​គិត​លើ​ចំណុច​សំខាន់​២​យ៉ាង​គឺ មុននឹង​ត្រៀមខ្លួន​ចូលមក វិនិយោគ គឺ​ខ្លួន​ទទួលបាន​វ៉ាក់សាំង​ការពារ និង​តំបន់​ដែល​នឹង​ចូលមក​វិនិយោគ មាន​វ៉ាក់សាំង​ការពារ ដើម្បី​ធានាបាន​ថា មិន​មានការ​ប្រឈម​នៃ​ការឆ្លង​ជំងឺ ទោះបី​ពួកគាត់​មាន​វ៉ាក់សាំង​រួចរាល់​ក៏ដោយ​។​
​លោក​បាន​បន្ដថា ឆ្នាំ​២០២១​ជា​ឆ្នាំ​ដែល​វិនិយោគិន ចាប់ផ្ដើម​រវល់​ជា​បណ្ដើរៗ មាន​អ្នកវិនិយោគ​មួយចំនួន​ចាប់ផ្ដើម មើល​ពី​វិស័យ​អចលនទ្រព្យ និង​ចាប់ផ្ដើម​ចរន្ដ​ទិញ​លក់​ជាមួយ​ដៃគូ​ផងដែរ​។​

​លោក ច្រឹ​ក សុខ​នី​ម ក៏បាន​បញ្ជាក់​ផងដែរ​អំពី​ការទិញ​លក់​លើ​វិស័យ​ដីធ្លី​ក្នុង​ឆ្នាំ​២០២០​កន្លងទៅ​ថា ទោះបី​ស្ថិតក្នុង​វិបត្តិ​កូ​វីដ​១៩ ប៉ុន្ដែ​វិស័យ​អចលនទ្រព្យ​មិនបាន​ថមថយ ឬ​ធ្លាក់​ថ្លៃ​នោះឡើយ​។​
​លោក ច្រឹ​ក សុខ​នី​ម បាន​ឲ្យ​ដឹងថា «​ចរន្ដ​នៃ​ការទិញ​លក់​វិស័យ​ដីធ្លី​ក្នុង​ឆ្នាំ​២០២០ មានការ​ធ្លាក់ចុះ​ខ្លះ ប៉ុន្ដែ​សម្រាប់​តម្លៃ​នៃ​ការលក់​មិនបាន​ថមថយ​ឡើយ​។ មិនបាន​ថមថយ​ដោយសារតែ ចរន្ដ​ទិញ​លក់​ក្នុងស្រុក​មិនបាន​ធ្លាក់ចុះ ធ្លាក់ចុះ​តែ​ការទិញ​លក់​ពី សំណាក់​វិនិយោគិន​បរទេស ដែល​មិនអាច​ចូលមក​វិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា​បាន ព្រោះតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩»​៕​