វិបត្ដិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០ ដូចវិបត្ដិឆ្នាំ១៩២៩ ដែរឬទេ?
អគ្គលេខាធិការ អ.ស.ប ព្រមានថា: វិបត្ដិសេដ្ឋកិច្ចអាចមានវិបត្ដិសង្គម ជម្លោះអន្ដរជាតិ សង្គ្រាមហិង្សាសម្លាប់គ្នា។
ប្រទេសទាំងឡាយនៅលើពិភពលោក កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង មិនត្រឹមតែការឆ្លងនៃវីរុស COVID-19 នោះទេការប្រយុទ្ធប្រឆាំងយ៉ាងប្ដូរផ្ដាច់ក្នុងការចំណាយ ដើម្បីទប់ទល់ជំងឺនេះ ពិភពលោកចំណាយថវិការាប់កោដដុល្លារគឺជាគ្រោះមួយ។ តែគ្រោះបន្ដទៀតនោះ ធនាគារពិភពលោកព្យាករណ៍ថា ពិភពលោកនឹងអាចមានវិបត្ដិសេដ្ឋកិច្ចធំមួយកើនឡើងតាមក្រោយផងដែរ។ ហើយវិបត្ដិសេដ្ឋកិច្ចនេះវាអាចអូសបន្លាយពេលវេលាយូរ ឬ ឆាប់គឺវាអាស្រ័យទៅលើថា តើរដ្ឋាភិបាល និង ប្រជាពលរដ្ឋលើពិភពលោក មានការប្ដេជ្ញាចិត្ដស្រុះគ្នាដើម្បីទប់ស្កាត់វាបានល្អ ឬ មានការធ្វេសប្រហែសកំរិតណា?
យ៉ាងណាមិញ លោក អង់តូនីញ៉ូ ហ្គូតទែស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានថា ៖ “ ចាប់ តាំងពីចប់សង្គ្រាមលោកលើកទី២មក ពិភពលោកយើង មិនដែលបានជួបវិបត្ដិធំ ធ្ងន់ធ្ងរ ដូចវិបត្ដិដែលបង្កឡើងដោយសារមេរោគកូវីដ១៩នេះទេ ”។ លោកពន្យល់ថា វិបត្ដិកូវីដ១៩នេះ ធ្ងន់ខ្លាំង គឺដោយសារវាមានកត្ដារួមផ្សំពីរ បញ្ចូលគ្នា គឺកត្ដាសុខភាព អាយុជីវិតរបស់មនុស្សបូកថែមជាមួយផលប៉ះពាល់ ដ៏ធំមហិមា ទៅលើសេដ្ឋកិច្ច នៅតាមបណ្ដាប្រទេសទាំងអស់ គ្មាននរណាអាចរួចខ្លួនទៅបានទេ។ វិបត្ដិធំនេះ វានឹងរុញបន្ថែមឲ្យមានកាត់តែច្រើន នូវជម្លោះក្នុងសង្គម ជម្លោះអន្ដរជាតិ សង្គ្រាមហិង្សាកាប់សម្លាប់គ្នា។
លោកអគ្គលេខាធិការសហប្រជាជាតិ បានអំពាវនាវ ឲ្យប្រទេសទាំងអស់ជាពិសេសប្រទេសមហាអំណាច រួមសហការគ្នា ជួយគ្នាទៅវិញទៅមក បោះបង់ចោលមហិច្ឆតាភូមិសាស្ដ្រនយោបាយ ហើយងាកមករួមគ្នាសង្គ្រោះមនុស្សជាតិ ទាំងអស់គ្នា។
សូមចុចទីនេះដើម្បីអានបន្ត...