ឯកឧត្តម ជា សុផារ៉ា និង​ឧកញ៉ា ពង់ ឃាវ​សែ គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី រួចរាល់ ៣០%

សេដ្ឋកិច្ច
0
2665


​គម្រោង​សាងសង់​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅក្នុង​ទឹកដី​ខេត្តកណ្តាល និង​ខេត្តតាកែវ បច្ចុប្បន្ន កំពុងតែបន្ត​សកម្មភាព​សាងសង់​យ៉ា​សកម្ម​ជាមួយនឹង​ការសម្រេចបាន​លទ្ធផល​ប្រមាណ​៣០​ភាគរយ​។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដោយ​រួម​ដំណើរ​ដោយ អគ្គនាយក​ក្រុមហ៊ុន OCIC ពុង ឃាវ​សែ ដែលជា​អ្នកវិនិយោគ​នៅក្នុង​គម្រោង​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន អន្តរជាតិ​ភ្នំពេញ​ថ្មី ដែលមាន​ទីតាំង​ស្ថិតនៅ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​ស្រុក​បាទី ខេត្តតាកែវ ។​

​ព្រលានយន្តហោះ​អន្តរជាតិ​លំដាប់ថ្នាក់ ៤F នេះ ត្រូវបាន​សាងសង់​លើ​ទំហំ​ផ្ទៃដី​ប្រមាណ ២៦០០​ហិកតា ដែល​វិនិយោគទុន​ដោយ​ក្រុមហ៊ុន «​ខេ​ម​បូ​ឌា អ៊ែរ​ផត អ៊ិន​វេស​មិន​» ត្រូវ​ចំណាយ​ទុនវិនិយោគ​រហូតដល់​ទៅ ១៥០០​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ទឹកប្រាក់ ១១០០​លាន​ដុល្លារ ជា​កម្ចី​ពី​ធនាគារ​បរទេស និង ២៨០​លាន ដុល្លារ​ជា​របស់​ក្រុម OCIC របស់​ឧកញ៉ា ពុង ខៀវ​សែ​។​

​ដើម្បី​សាងសង់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី​នេះ រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន OCIC របស់​អ្នកឧកញ៉ា ពង់ ឃាវ​សែ ត្រូវបង្កើត​ក្រុមហ៊ុន​ថ្មី​មួយ ដែលមាន​ឈ្មោះថា «​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែរ​ផត អ៉ិ​ន​វេស​មិន ឬ Cambodia Airport Investment» ដែល​រាជរដ្ឋាភិបាល កាន់កាប់​ភាគហ៊ុន​១០​ភាគរយ និង​ក្រុមហ៊ុន​របស់​ឧកញ៉ា ពង់ ឃាវ​សែ កាន់កាប់​ភាគហ៊ុន​៩០​ភាគរយ ដោយ​វិនិយោគ​ទឹកប្រាក់​ចំនួន​១,៥០០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ទឹក ប្រាក់ ១,១០០​លាន​ដុល្លារ ជា​កម្ចី​ពី​ធនាគារ​បរទេស និង​២៨០​លាន​ដុល្លារ​ជា​របស់​ក្រុម OCIC និង​២៨០​លាន​ដុល្លារ ទៀត ជា​ដើមទុន​ចុះបញ្ជី​៕


[wai id="5"]