អ្នកឧកញ៉ា គិត ម៉េង ចំណាយ​ថវិកា​ចំនួន ៣៥​លាន​នៅ​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​ដើម្បី​ធ្វើ​រឿងនេះ

សេដ្ឋកិច្ច
0
3281
[wai id="8"]


[wai id="9"]
​អ្នកឧកញ៉ា គិត ម៉េង ប្រធាន ក្រុមហ៊ុន Royal Group Koh Rong Development Company បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង សាងសង់​ផ្លូវ​បេតុង​អា​មេ​កម្រាស់​២.៥​ដេ​ស៊ី​ម៉ែត្រ ប្រវែង​៧០​គីឡូម៉ែត្រ ទទឹង​៨​ម៉ែត្រ នៅលើ​តំបន់​អភិវឌ្ឍន៍ កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ជាមួយ​ក្រុមហ៊ុន Sinohydro Corporation Limited ដោយ​ចំណាយ​ថវិកា​ចំនួន ៣៥ លាន​ដុល្លារ និង​ប្រើ​រយៈពេល ១៦ ខែ​។ ។

​ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​នៅ​សណ្ឋាគារ Goddess of Liberty Hotel & Resort ក្នុង​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន Royal Group លោក ជា វុទ្ធី អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត អភិបាលក្រុង ប្រធាន​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ជាច្រើនរូប​ទៀត​។​
ពាណិជ្ជកម្ម

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ថ្លែង​ក្នុង​ពិធី​នោះ​ថា ការចុះហត្ថលេខា​នាពេលនេះ គឺជា​ការបង្ហាញ​នូវ​ការអនុវត្ត​គម្រោង​ដ៏​ជាក់លាក់​មួយ​របស់​ក្រុមហ៊ុន Royal Group​។ ការកសាង​ផ្លូវ​បេតុង​ថ្មីៗ​នេះ មិនមែនជា​ការចាប់ផ្ដើម ហើយក៏​មិនមែនជា​ការបញ្ចប់​ដែរ​។ ប៉ុន្ដែ​វា​ជាការ​អនុវត្ត​គម្រោង​មួយ​ដែល​ចាប់ផ្ដើម​តាំង​ដើម​រហូតដល់​បច្ចុប្បន្ន ហើយ​ក្រុមហ៊ុន​នៅតែ​បន្តធ្វើ​ការកសាង​នូវ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​នានា​បន្ថែមទៀត ដូចជា សណ្ឋាគារ រោងចក្រ​អគ្គិសនី ព្រលានយន្តហោះ និង​ផ្លូវ​សំខាន់ៗ​ដែល​បម្រើ​ឲ្យ​គោលដៅ​ទេសចរណ៍​។​

​លោក​បញ្ជាក់ថា​៖ «​យើង​នៅតែមាន​សេចក្ដីត្រូវការ​អភិវឌ្ឍ​ន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ជាពិសេស​យើង​ត្រូវ​គិតគូរ​ពី​ការធ្វើ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាង ឬ​ទឹក​កខ្វក់​នៅក្នុង​តំបន់ ដើម្បី​គ្រប់គ្រង​អនាម័យ​បរិស្ថាន​កោះរ៉ុង​កាន់តែ​ស្អាត​ថែមទៀត​។ ក្រុមហ៊ុន Sinohydro គួរតែ​ដកស្រង់​បទពិសោធន៍​ពី​គម្រោង​ធ្វើ​ផ្លូវ​ចំនួន ៣៤ ខ្សែ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​កំពុង​ធ្វើ​នេះ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​គម្រោង​ឲ្យ​ដូច​ផ្លូវ​ដែល​យើង​កំពុង​ធ្វើ​ស្រាប់​នេះ​»​។​

​ថ្លែង​ក្នុងឱកាស​នោះ លោក គួច ចំរើន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អ្នកឧកញ៉ា គិត ម៉េង និង​ក្រុមហ៊ុន Sinohydro Corporation Limited ដែល​បាន​រួមគ្នា​សាងសង់​នូវ​ផ្លូវ​បេតុង​ប្រវែង​៧០​គីឡូម៉ែត្រ​នេះ​។ លោក​បន្តថា ផ្លូវ​នឹង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង និង​ភ្ញៀវទេសចរ​ដែល​ម​កម្សាន្ត​នៅ​កោះរ៉ុង​ផងដែរ​។​
​គួរ​រម្លឹក​ដែរ​ថា យោងតាម​កិច្ចព្រមព្រៀង​គម្រោង​សាងសង់​ផ្លូវ​បេតុង នៅលើ​តំបន់​អភិវឌ្ឍន៍​កោះរ៉ុង​នេះ ត្រូវ​ចំណាយ​ថវិកា​ចំនួន ៣៥​លាន​ដុល្លារ​អាមេរិក នឹងត្រូវ បញ្ចប់​ការសាងសង់​ក្នុង​រយៈពេល​១៦​ខែ ស្របតាម​ផែនការមេ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដែល​គណៈកម្មការ​អន្តរក្រសួង របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន អនុម័ត​កាលពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១០៕ 

[wai id="5"]