ឯកឧត្តម ស ថេត ៖ … ត្រូវតែ​ស្ទូច​យកមក​ផាកពិន័យ​ទាំងអស់ ប្រសិន​នៅតែ​ល្មើស​…

ព្រឹត្តិការណ៍ថ្មីៗ
0
5683

[wai id="7"]
ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​ស្នងការរង​ទទួល​ដឹកនាំ​តាម​បណ្តា​ខណ្ឌ​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការដឹកនាំ​ក្នុង​ការចុះ​រៀបចំ​សណ្តាប់​តាម​ដងផ្លូវ បើ​មាន​ការចត​ល្មើស​ផ្លាកសញ្ញា​ចរាចរណ៍ ត្រូវតែ​ធ្វើការ​ស្ទូច​យកមក​ផាកពិន័យ​នៅ​អធិការ​ខណ្ឌ និង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​។​
 
​ការព្រមាន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ខែឧសភា និង​លើក​ទិសដៅ ប្រចាំខែ​មិថុនា ដោយមាន​ការចូលរួម ពី​លោក​-​លោកស្រី ស្នងការរង​ជាច្រើនរូប នា​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២០​នេះ​។​
​ក្នុង​កិច្ចប្រជុំ​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ណែនាំ និង​សង្កត់ធ្ងន់​ដល់​ស្នងការរង​ទទួល​ដឹកនាំ តាម​បណ្តា​ខណ្ឌ​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់ លើ​ការដឹកនាំ ក្នុង​ការចុះ​រៀបចំ សណ្តាប់​តាម​ដងផ្លូវ បើ​មាន​ការចត​ល្មើស​ផ្លាកសញ្ញា​ចរាចរណ៍ ត្រូវតែ​ធ្វើការ​ស្ទូច​យកមក​ផាកពិន័យ នៅ​អធិការ​ខណ្ឌ និង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​។​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ដល់​លោក​-​លោកស្រី​ស្នងការរង​ទាំងអស់ ឲ្យ​ខិតខំ​បន្ត​ក្នុង​ការចុះ ដឹកនាំ​តាម ខណ្ឌ ដើម្បី​ធានា​ឲ្យ​បាន​សន្តិសុខ​សុវត្ថិភាព រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ ផ្តល់​សេវាសាធារណៈ​ឲ្យ​បានល្អ និង​ឆាប់រហ័ស​។​
​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បន្ដទៀតថា ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់ សិក្សា​ស្វែងយល់​អំពី​សុខទុក្ខ​របស់​មន្ត្រី ត្រូវ​រាយការណ៍​ឲ្យ​បាន​លឿន ចំពោះ​មន្ត្រី​ណា​ដែលមាន​ជំងឺ ជួប​គ្រោះថ្នាក់​ផ្សេងៗ ជាពិសេស​បាត់បង់​សមត្ថភាព​ការងារ​។​



[wai id="5"]