គន្លឹះ ៣​យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង​មុន​សម្រេចចិត្ត​ទិញ​ដី​ឡូ​តិ៍ ដើម្បី​ចំណេញ

សេដ្ឋកិច្ច
0
2122


[wai id="7"]
​សន្ទុះ​នៃ​ការ​ពុះ​ដី​ឡូ​តិ៍លក់​នៅពេល​បច្ចុប្បន្ននេះ បាននិងកំពុង​ផុសផុល​យ៉ាងខ្លាំង នៅក្នុង​សង្គម​កម្ពុជា​។ ដើម្បី​ជា​គន្លឹះ​ក្នុង ជួយ​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​បំណង​ចង់​ទិញ​ដី​ឡូ​តិ៍ ទុក​សម្រាប់ធ្វើ​លំនៅឋាន ប្រកប​អាជីវកម្ម ឲ្យ​បាន​ត្រឹមត្រូវ​នោះ​លោកអ្នក ចាំបាច់​ត្រូវ​ដឹង​អំពី​ព័ត៌មាន​មួយចំនួន

១. គម្រោង​ផែនការ​នៅ​ជុំវិញ​ទីក្រុង​
​គម្រោង​ដី​ឡូ​តិ៍​ជោគជ័យ​ត្រូវ​ពឹង​ផ្នែក​លើ​ផែនការមេ​របស់​ទីក្រុង ជាពិសេស​ផែនការ​តំបន់ មាន ផែនទី​ក្នុង​តំបន់​នោះ ឫ​តំបន់​ជាយ​ដែល​នៅ​ជិត​តំបន់​គោលដៅ​។ ប្រសិនបើ​រដ្ឋាភិបាល​ធ្វើ​ផែនការមេ​គ្រប់​ដណ្តប់​លើ​តំបន់​មួយចំនួន ដែល​បង្កើតជា​ទីក្រុងរ​ណ​ប ថ្មី រួមមាន ផ្លូវ​សំខាន់ៗ លូបង្ហូរទឹក និង​កន្លែង​គាប់ចិត្ត​នានា នេះ​មានន័យថា ដី​ឡូ​តិ៍​ទាំងនោះ នៅ​ជិត​គម្រោង​អភិវឌ្ឍន៍​នេះ នឹងមាន​តម្រូវការ​ខ្លាំង ហើយ​តម្លៃនឹង​កើនឡើង​លឿន​ក្នុងពេល​ឆាប់ៗ​។​

២.​បញ្ហា​ផ្លូវច្បាប់​ទាក់ទង​ទៅនឹង​ដី​ឡូ​តិ៍​ផ្ទាល់​៖
​ការពិចារណា​ម៉ត់ចត់ ពី​គម្រោង​ពុះ​ដី​ឡូ​តិ៍ ដែល​គួ​តែ​ត្រូវ​ទទួលស្គាល់​ពេញលេញ​ដោយ​ច្បាប់​ត្រឹមត្រូវ គឺជា​ការសំខាន់ មុនពេល​សម្រេច​ទិញ​ដី​ឡូ​តិ៍​ណាមួយ​។​
​ការបញ្ជាក់​ពី​ដី​ឡូ​តិ៍​ពុះ​មានន័យថា ជា​បំណែក​នៃ​ប្លង់​ទាំងអស់ (​ឫ​ចែក​តាម​ក្បាលដី​) ក្នុង​គម្រោង​ដី​ឡូ​តិ៍​ដែលមាន សុវត្ថិភាព ក្នុង​ការទិញ​ជាមួយ​ប្លង់​ដែល​ទទួលស្គាល់​នៅ​ថ្នាក់ជាតិ​។​
​លិខិត​ផ្ទេរ​ដីធ្លី​មួយ​សន្លឹក (​ជា​ប្រភេទ​ប្លង់​ទន់​) ចុះបញ្ជី​នៅ​ថ្នាក់ស្រុក ដែលជា​ធម្មតា​ត្រូវ​ប្រើ​ក្នុង ការផ្ទេរ​ដី​ឡូ​តិ៍ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន ថា​នេះ​មិនមែនជា​ចាំបាច់​នៃ​កម្មសិទ្ធិ​សម្រាប់​អ្នកទិញ​ចុងក្រោយ និង​អាច​បង្ករ​ជា​បញ្ហា​កើតមានឡើង​។​ចំពោះ​ទីតាំង គឺ​ត្រូវ​ដឹងថា​តើ គម្រោង​ដី​ឡូ​តិ៍​នោះ មាន​ហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ប្រព័ន្ធ​លូ ហើយ​ឬ​នៅ​?​។ ចំពោះ​អ្នក​អភិវឌ្ឍន៍ គឺ​ត្រូវ​ដឹងថា អ្នក​អភិវឌ្ឍន៍​នោះ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ និង​គោរព​តាម​ការ​បទដ្ឋាន​របស់​អាជ្ញាធរ ឬ​ក្រសួង​បានកំណត់​ដែរ​អត់​?​។ ចំពោះ​ឯកសារ​គតិយុត្តិ​វិញ គឺ​ត្រូវ​ដឹង​ពី​ដី​នោះ​ថា តើ​ជា​ប្រភេទ​ដី​របៀប​ណា មាន​ប្លង់រឹង​ហើយ ឬ​នៅ​? បើ​មិនមាន​ប្លង់រឹង​ទេនោះ ត្រូវមាន​ការទទួល​ដឹងឮ ពី​មន្ត្រីឃុំ​សង្កាត់ និង​មានការ​ចូលរួម​ចុះ​វាស់វែង ដោយ​មន្ត្រី​សុរិយោដី​ផងដែរ ទើប​ប្រាកដ​ក្នុង​ចិត្ត​។​

៣-​ដី​ជា​ចំណែក​ផ្លូវ ឫ ប្លង់គោល​
​ដោយ ពេលបច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ មុននឹង​ទិញ​ដី​ណាមួយ អ្នកទិញ​គួរពិនិត្យមើល​ថា តើ​ដី​នេះ​មាន​ជាប់​ជា​ចំណែក​ផ្លូវ ឬក៏​ត្រូវចំ​កន្លែង ដែលជា​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ដែរឬទេ​។ បើសិនជា​មែន តើ​មានការ​ប៉ះពាល់​ត្រឹម​កម្រិតណា​? ៕
[wai id="5"]