ក្រសួងសុខាភិបាល​កម្ពុ​ជា​ស្នើរ​ឲ្យ​ភាគី​វៀតណាម គោរព​តាម​បទដ្ឋាន បច្ចេកទេស និង​គោលការណ៍ និយ័ត​អន្តរជាតិ​លើ​ករណី​ជំងឺឆ្លង មុននឹង​ធ្វើការ​ចុះផ្សាយ ព័ត៌មាន​

ព្រឹត្តិការណ៍ថ្មីៗ
0
1183



[wai id="7"]
​ក្រសួងសុខាភិបាល បាន​ច្រានចោល​ទាំងស្រុង​នូវ​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម មួយ​ឈ្មោះ VN EXPRESS ដែលថា មាន​ជនជាតិ​វៀតណាម​ម្នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពី​ប្រទេស​កម្ពុជា ហើយ​ត្រូវបាន​ក្រសួងសុខាភិបាល​របស់​គេ​ពិនិត្យឃើញ​កាលពី​ថ្ងៃអាទិត្យ​។​

​ក្រសួងសុខាភិបាល​កម្ពុ​ជា​នៅ​ថ្ងៃ​អង្គា​រ៍ បាន​បដិសេធ​នូវ​ការចុះផ្សាយ​បញ្ហា​នេះ ព្រោះ​វា​ជា​រឿង​មិន​ពិត ដោយ​បញ្ជាក់ថា កម្ពុជា​មិនមាន​ករណីនេះ​ទេ ប៉ុន្តែ​ករណី​ជនជាតិ​វៀតណាម​ឆ្លង​ជំងឺ​កូ​វីដ​១៩​នោះ គឺ​ផ្ទុះ​នៅ​វៀតណាម និង​ឆ្លង​នៅ​វៀតណាម​ខ្លួនឯង​តែប៉ុណ្ណោះ ហើយ​កម្ពុជា​ស្នើឱ្យ​វៀតណាម​បកស្រាយ​ករណីនេះ​ផងដែរ​។​

​ការច្រានចោល​នេះ ក្រោយពេល​សារព័ត៌មាន​វៀតណាម​ឈ្មោះ VNEXPRESS​បាន​ចុះផ្សាយ​ថា​ជនជាតិ​វៀតណាម​ម្នាក់ អាយុ​១៨​ឆ្នាំ ជា​អ្នកស្រុក​ហុង​ងូ (Hong Ngu) ខេត្ត​ដុង​ថាប់ (Dong Thap) បាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ពេលធ្វើ​ដំណើរ​ចេញពី​កម្ពុជា ទៅដល់​វៀតណាម កាលពី​ថ្ងៃទី​២៥ ខែឧសភា​។​
​បើតាម​ក្រសួងសុខាភិបាល​, ក្រុមការងារ​បស់​ក្រសួងសុខាភិបាល​កម្ពុជា និង​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ជាពិសេស​ខេត្តព្រៃវែង ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​បំផុត ក៏ប៉ុន្តែ​មិនមាន​បុគ្គល​ជន ជាតិ​វៀតណាម ខាងលើនេះ​នៅ​កម្ពុជា ឬ​ចេញ​តាម​ច្រក​ដូច​បានលើកឡើង​ក្នុង​សារព័ត៌មាន​ខាងលើនេះ ចេញទៅ​ប្រទេស​វៀតណាម​នោះដែរ​។​

​ផ្ទុយទៅវិញ តាមរយៈ​ការចុះផ្សាយ​នោះ​ទៀត បង្ហាញ​ច្បាស់​ថា បុគ្គល​រូបនេះ​ជា​ជនជាតិ វៀតណាម រស់នៅ​ឃុំ​ថុង​ហ្វ​ក ស្រុក​បៀ​ន​ហុង​អ៊ី (Huyen Hong Ngu) ខេត្ត​ដុង​ថាប់ ប្រទេស​វៀតណាម ដូច្នេះ មិនមែន​រស់នៅ​កម្ពុជា ហើយ​ការដែល​ចម្លង នេះ គឺមាន​ការឆ្លង​នៅ​ប្រទេស​វៀតណាម​នេះ តែម្ដង​។​
​ព័ត៌មាន​ដែល​ក្រសួង​បានឃើញ​ការចុះផ្សាយ ក្រុមការងារ​របស់​ក្រសួង​តែងតែ​ធ្វើការ ស្រាវជ្រាវ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា របស់​យើង ដោយបាន​ធ្វើការ​រុករក​យ៉ាង​ហ្មត់ចត់ ហើយ​ថ្ងៃនេះ ខ្ញុំ​សូម​ជម្រាបជូន​ថា មិនមាន​ករ​ណ៍​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ណាមួយ​ត្រូវបាន​រកឃើញ ឬ​រាយការណ៍ តាមរយៈ​ប្រព័ន្ធ​ស្រាវជ្រាវ​តាមដាន​របស់​ក្រសួង​នោះឡើយ​។​

​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​ភាគី​មិត្ត​វៀតណាម សូម​គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​គោលការណ៍​និយ័តកម្ម អន្តរជាតិ​លើ​ករណី​ជំងឺឆ្លង មុននឹង​ធ្វើការ​សន្និដ្ឋាន ឬ​ចុះផ្សាយ ដែល ជាការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុងដំណាក់កាល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩​នេះ ដើម្បី​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំងពីរ​ប្រទេស​៕



[wai id="5"]