វិបត្ដិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០ ដូចវិបត្ដិឆ្នាំ១៩២៩ ដែរឬទេ?

អគ្គលេខាធិការ អ.ស.ប ព្រមានថា: វិបត្ដិសេដ្ឋកិច្ចអាចមានវិបត្ដិសង្គម ជម្លោះអន្ដរជាតិ សង្គ្រាមហិង្សាសម្លាប់គ្នា។
ប្រទេសទាំងឡាយនៅលើពិភពលោក កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង មិនត្រឹមតែការឆ្លងនៃវីរុស COVID-19 នោះទេការប្រយុទ្ធប្រឆាំងយ៉ាងប្ដូរផ្ដាច់ក្នុងការចំណាយ ដើម្បីទប់ទល់ជំងឺនេះ ពិភពលោកចំណាយថវិការាប់កោដដុល្លារគឺជាគ្រោះមួយ។ តែគ្រោះបន្ដទៀតនោះ ធនាគារពិភពលោកព្យាករណ៍ថា ពិភពលោកនឹងអាចមានវិបត្ដិសេដ្ឋកិច្ចធំមួយកើនឡើងតាមក្រោយផងដែរ។ ហើយវិបត្ដិសេដ្ឋកិច្ចនេះវាអាចអូសបន្លាយពេលវេលាយូរ ឬ ឆាប់គឺវាអាស្រ័យទៅលើថា តើរដ្ឋាភិបាល និង ប្រជាពលរដ្ឋលើពិភពលោក មានការប្ដេជ្ញាចិត្ដស្រុះគ្នាដើម្បីទប់ស្កាត់វាបានល្អ ឬ មានការធ្វេសប្រហែសកំរិតណា?
យ៉ាងណាមិញ លោក អង់តូនីញ៉ូ ហ្គូតទែស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានថា ៖ “ ចាប់តាំងពីចប់សង្គ្រាមលោកលើកទី២មក ពិភពលោកយើង មិនដែលបានជួបវិបត្ដិធំ ធ្ងន់ធ្ងរ ដូចវិបត្ដិដែលបង្កឡើងដោយសារមេរោគកូវីដ១៩នេះទេ ”។ លោកពន្យល់ថា វិបត្ដិកូវីដ១៩នេះ ធ្ងន់ខ្លាំង គឺដោយសារវាមានកត្ដារួមផ្សំពីរបញ្ចូលគ្នា គឺកត្ដាសុខភាព អាយុជីវិតរបស់មនុស្សបូកថែមជាមួយផលប៉ះពាល់ដ៏ធំមហិមាទៅលើសេដ្ឋកិច្ច នៅតាមបណ្ដាប្រទេសទាំងអស់ គ្មាននរណាអាចរួចខ្លួនទៅបានទេ។ វិបត្ដិធំនេះ វានឹងរុញបន្ថែមឲ្យមានកាត់តែច្រើន នូវជម្លោះក្នុងសង្គម ជម្លោះអន្ដរជាតិ សង្គ្រាមហិង្សាកាប់សម្លាប់គ្នា។

លោកអគ្គលេខាធិការសហប្រជាជាតិ បានអំពាវនាវឲ្យប្រទេសទាំងអស់ជាពិសេសប្រទេសមហាអំណាចរួម សហការគ្នា ជួយគ្នាទៅវិញទៅមក បោះបង់ចោលមហិច្ឆតាភូមិសាស្ដ្រនយោបាយ ហើយងាកមករួមគ្នាសង្គ្រោះមនុស្សជាតិទាំងអស់គ្នា។
សូមចុចទីនេះដើម្បីអានបន្ត...