ដឹង​ពី​មូលហេតុ និង​អត្តសញ្ញាណ របស់​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ទិញ​រថយន្ត McLaren ពាក់​ស្លាក​លេខ​ពិសេស​របស់​កម្ពុជា

ព្រឹត្តិការណ៍ថ្មីៗ
0
3127
[wai id="8"]


[wai id="7"]
​ថ្មីៗ​នេះ មាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ចាប់អារម្មណ៍ និង​ចែករំលែក​បន្ត​ជាច្រើន​នាក់​នូវ​សកម្មភាព របស់​បុរស​អ្នកមាន​ជនជាតិ​វៀតណាម​ម្នាក់ បាន​ពញ្ញាក់​អារម្មណ៍​ប្រពន្ធ​របស់ខ្លួន តាមរយៈ​កាដូ​រថយន្ត​ស្ព័ត​ដ៏​ទំនើប​ម៉ាក McLaren Senna ហើយ​អ្វី​ដែលជា​ចំណុច​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺ​រថយន្ត McLaren Senna ខាងលើ​បាន​បំពាក់​ជាមួយ​ស្លាក​លេខ​ពិសេស​របស់​កម្ពុជា «​កម្ពុជា MAILISA» ។​
ពាណិជ្ជកម្ម

​សូមបញ្ជាក់ថា MAILISA គឺជា​ឈ្មោះ​របស់​ស្ត្រី​ស្រស់ស្អាត​ខាងលើ និង​ជា​ឈ្មោះ​ហាង​សាឡ​ន របស់​នាង​ផងដែរ ។​យោងតាម​គណនី Facebook មួយ​ឈ្មោះ Mailisa Khánh ដែលជា​ម្ចាស់​ផលិតផល​គ្រឿងសម្អាង​ក្នុងប្រទេស​វៀតណាម បាន​ឲ្យ​ឃើញ​នូវ​ជំនូន​ថ្មី​របស់គាត់​ដែលជា​រថយន្ត McLaren Senna ពណ៌​ពិសេស តម្លៃ​លើសពី ១ លាន​ដុល្លារ ខណៈ​ចំណុច​ដែល​មិនអាច​រំលង​បាន​នោះ គឺ​រថយន្ត​នេះ​បាន​បំពាក់​ស្លាក​លេខ​ពិសេស​របស់​ប្រទេស​កម្ពុជា​។ លេខ​ពិសេស​របស់​កម្ពុជា ដែល​ត្រូវ​បំពាក់​លើ​រថយន្ត​តម្លៃ​រាប់លាន​ដុល្លារ​របស់​អ្នកជំនួញ​វៀតណាម​ខាង លើ​នេះ​មាន​ជា​ទម្រង់​អក្ស MAILISA ដែលជា​ឈ្មោះ​ភាសា​អង់គ្លេស​របស់​ម្ចាស់​រថយន្ត​ខាងលើនេះ​តែម្តង​។

​ត្រង់ចំណុច​នេះ អាច​មើល​កាន់តែច្បាស់​នូវ​គុណសម្បត្តិ​នៃ​ស្លាក​លេខ​ពិសេស​របស់​កម្ពុជា ដែល​មិន​ត្រឹមតែ​ជា​សា្ល​ក​លេខ​រថយន្ត ប៉ុន្តែ​វា​បានក្លាយ​ទៅជា​ជំនូន​ដ៏​ពិសេស​សម្រាប់​អ្នកមាន​លទ្ធភាព​អាច​ជៀវ​យកទៅ​ប្រើប្រាស់ ខណៈ​តម្លៃ​នៃ​ស្លាក​ទាំងនេះ គឺអាច​ដល់​ខ្ទង់ពាន់ ឬ​ខ្ទង់​ម៉ឺន​ដុល្លារ​។​

​គួរ​បញ្ជាក់ដែរថា ចំពោះ​រថយន្ត McLaren Senna ដែល​លោក Hoang Kim Khanh ទិញ​ជា​កាដូ​ជូន​ប្រពន្ធ​នេះ ជា​រថយន្ត limited-edition ដែល​មានតែ ៥០០​គ្រឿង​ប៉ុណ្ណោះ​លើ​សកលលោក ហើយ​វា​ទើបតែ​បង្ហាញ​វត្តមាន​ផ្លូវការ​នៅលើ​ទឹកដី​ទីក្រុង​ឌូ​បៃ កាលពី​ខែ កុម្ភៈ ដែល​កម្ម​ពិធី​សម្ពោធ​នោះ ក៏មាន​វត្តមាន​របស់​លោក Hoang Kim Khanh ផងដែរ ។ ចំពោះ​តម្លៃ​របស់​វា​គឺ​ខ្ទង់ ១​លាន​ដុល្លារ (​មិន​គិត​បញ្ចូល​ពន្ធ​) តែ​ពេលដែល​នាំ​ចូលទៅ​ប្រទេស​វៀតណាម គឺ​ត្រូវ​បង់ពន្ធ ដូច្នេះ​រថយន្ត​មួយគ្រឿង​នេះ​កើន​តម្លៃ​រហូតដល់ ៥០​ពាន់​លាន​ដុង ស្មើនឹង​ខ្ទង់ ២,១៦៥,៦០០ ដុល្លារ នេះ​បើ​យោងតាម​សារព៍ត៌មាន​vietnamnet ៕


[wai id="5"]