ប្រជាជន​កម្ពុជា​កំពុង​រួមគ្នា យ៉ាងសកម្ម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩

ព្រឹត្តិការណ៍ថ្មីៗ
0
821
[wai id="8"]

[wai id="7"]
​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល​មានប្រសាសន៍ ដំណាក់កាល​ដំបូង កម្ពុជា គ្រោង​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន​១​លាន​ដូ​ស សម្រាប់​ផ្តល់​ដល់​មនុស្ស​ប្រមាណ​៥០​ម៉ឺន​នាក់​។ ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា មិនទាន់​សម្រេចចិត្ត​នៅ ឡើយ​ទេ ថា​នឹង​ទិញ​វ៉ាក់សាំង​នេះ​ពី​ប្រទេស​ណា​។​

​ប្រមុខ​រដ្ឋាភិបាល ប៉ាន់ប្រមាណ​ថា មនុស្ស​ទាំងអស់​ខាងលើនេះ មាន​ចំនួន​ប្រហែល​៤០​ម៉ឺន​នាក់ ដែល​ត្រូវ​ទទួលបាន​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​-១៩​។ ប្រមុខ​រដ្ឋាភិបាល បន្តថា នៅសល់​មនុស្ស​ចំនួន​១០​ម៉ឺន​នាក់​ផ្សេងទៀត ដែល​ត្រូវ​ទទួលបាន​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​-១៩ គឺជា​ការសម្រេច​របស់​ក្រសួងសុខាភិបាល​។ ក្រសួងសុខាភិបាល នឹង​សម្រេច​ថា ក្នុងចំណោម​នុស្ស ប្រមាណ​១០​ម៉ឺន​នាក់​នោះ ដែល​នាយករដ្ឋមន្ត្រី​មិនបាន​រៀបរាប់​ខាងលើ អ្នកណាខ្លះ នឹងត្រូវ​ទទួលបាន​វ៉ាក់សាំង ការពារ​ជំងឺ កូ​វី​ក​-១៩​។​
ពាណិជ្ជកម្ម

​គួរ​បញ្ជាក់ដែរថា គ្រាន់តែ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្តើម​ប្រកាស​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ម៉ោង​ប្រមាណ​៦​កន្លះ​យប់ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ ពី​ការត្រៀម​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ សប្បុរសជន​នានា ជាពិសេស​អ្នកមាន​ទ្រព្យ បាន​ចេញមុខ​បន្តបន្ទាប់​គ្នា ស្ម័គ្រចិត្ត​បរិច្ចាគ​ថវិកា​ដល់​ខ្ទង់លាន​ដុល្លារ​ក្នុង​ម្នាក់ៗ ជូនទៅ​រដ្ឋាភិបាល ជាមួយគ្នា​នោះ​ប្រជា ពលរដ្ឋ​ធម្មតា​ទូទៅ​បាន​រួបរួមគ្នា​យ៉ាងសកម្ម​ក្នុងការ​បរិច្ចាគ​ថវិការ ។​
​គិត​មកដល់ពេលនេះ​ទឹកប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ​អាមេរិក​ហើយ ដែល​ទទួលបាន​ពី​ការបរិច្ចាគ​របស់ ប្រជាពលរដ្ឋ​ខ្មែរ ទូទៅ និង​ក្រុម​ឧកញ៉ា​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាការ​កត់សម្គាល់ ការប្រមូល​បាន​ថវិកា​ប្រមាណ​ជាង ៣០​លាន​ដុល្លារ​នេះ គឺ​ទទួលបាន បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន ទើបតែ​ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ ពី​ការទិញ​វ៉ាក់សាំង​ការពារ​កូ​វីដ ១៩​។
នា​ថ្ងៃទី​០៨ ខែធ្នូ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើងថា ស្មារតី​សាមគ្គីភាព វប្ប​ធ​ម៍​នៃ​ការចែករំលែក​ក្នុង ការប្រយុទ្ធប្រឆាំង ជាមួយ​កូ​វីដ​១៩​ក្នុងចំណោម ប្រជាជន​កម្ពុជា មាន​ធំធេង​មហាសាល ដែល​បាន​ក្លាយជា​ខឿន​ការពារ សុខភាព​របស់​ប្រជាជន​ដ៍​រឹងមាំ​៕