តុលាការ​ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន មន្ត្រីជាន់ខ្ពស់​ម្នាក់ និង​ឧកញ៉ា​ម្នាក់ទៀត ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​រឿង​ដីធ្លី​

ព្រឹត្តិការណ៍ថ្មីៗ
0
2889
[wai id="8"]


[wai id="7"]
​នៅ​ទីបំផុត​! ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណ​: នៅ​រសៀល ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០​នេះ បានចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង និង​ឧកញ៉ា សង ថន ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​
ពាណិជ្ជកម្ម

​គួរ​បញ្ជាក់ថា លោក​ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង​ត្រូវបាន​តំណាង​អ​យុ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​៣​បទល្មើស​រួមមាន​៖ បទ​បំផ្លាញ​ដោយ​ចេតនា បទ​គៃបំបាត់​ដោយ​ទុច្ចរិត និង​បទ​ស៊ីសំណូក​។ ចំណែក​លោក​ឧកញ៉ា​សង ថន ត្រូវបាន​ចោទប្រកាន់​ចំនួន​២​បទល្មើស​រួមមាន​៖ បទ​ផ្តើមគំនិត​គិត​ក្នុង​បទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត នេះ​បើ​យោងតាម លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ បានបញ្ជាក់​ប្រាប់​៕

[wai id="5"]