រាជរដ្ឋាភិបាល ៖ បិទ​រាល់​អ្នកធ្វើដំណើរ​ទាំងអស់​ដែល​ឆ្លងកាត់​ប្រទេស​ឥណ្ឌា​មិន​ឲ្យ​ចូល​កម្ពុជា ដោយសារ​….

ព្រឹត្តិការណ៍ថ្មីៗ
0
769
[wai id="9"]


​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អង្គារ បាន​ហាមប្រាម​ពលរដ្ឋ​ឥណ្ឌា និង​ជនបរទេស​ដែល​ធ្វើដំណើរ​មកពី ឬ​ឆ្លងកាត់​តាម​ប្រទេស​ឥណ្ឌា មិន​ឲ្យ​ចូល​កម្ពុជា​«​មួយរយៈ​» ដោយ​ឥត​កំណត់ពេល​ច្បាស់លាស់ ដោយសារ​ការព្រួយបារម្ភ​អំពី​ការឆ្លង​រាលដាល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​បង្ក​ជា​ជំងឺ​កូ​វីដ​១៩​។ នេះ​បើ​យោងតាម​ក្រសួងសុខាភិបាល​កម្ពុជា​។​
ពាណិជ្ជកម្ម

​ការសម្រេច ដែលមាន​ចុះហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​សង្កេតឃើញថា ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​ប​ម្លែ​ង​ថ្មី​ប្រភេទ B117 មាន​ប្រភព​មកពី​ប្រទេស​អង់គ្លេស ទើបតែ​លេចចេញ​នូវ​វីរុស​ប​ម្លែ​ង​ថ្មី​មួយ​ផ្សេងទៀត​ឈ្មោះ B1617 មាន​ប្រភព​ចេញពី​ប្រទេស​ឥណ្ឌា ដែលមាន​ការឆ្លង​ខ្លាំង និង​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ប្រភេទ B117​។ មួយវិញទៀត វិធានការ​នេះ គឺធ្វើឡើង​ខណៈដែល​ប្រទេស​កម្ពុជា​កំពុង​រង​នូវ​ការ​រាតត្បាត​ធ្ងន់ធ្ងរ​រួចទៅហើយ តាមរយៈ​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍ ២០​កុម្ភៈ កន្លងទៅ​។​

​ជាការ​កត់សម្គាល់ ប្រទេស​ឥណ្ឌា បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​អត្រា​ខ្ពស់ជាង​៣០​ម៉ឺន​នាក់ ក្នុង​មួយថ្ងៃ រយៈពេល​៦​ថ្ងៃ​ជាប់ៗ​គ្នា គិត​មក​ត្រឹម​ថ្ងៃនេះ​។ រយៈពេល​២៤​ម៉ោង ចុងក្រោយ​នេះ ឥណ្ឌា​មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ ប្រមាណ​ជាង ២ ៧០០​នាក់ ដែលជា​អត្រា​ស្លាប់​ខ្ពស់បំផុត​ប្រចាំថ្ងៃ ខណៈ​មន្ទីរពេទ្យ​បាន​ច្រាន​អ្នកជំងឺ​ចេញទៅ​វិញ ដោយសារតែ​ខ្វះ​គ្រែ​សម្រាក និង​អុកស៊ីសែន​៕