ចៅក្រម​សាលាដំបូង​ខេត្តកោះកុង បើករថយន្ត​បុក​ជន​សង្ស័យ តើ​ច្បាប់​មើល​ទៅលើ​អង្គហេតុ​ឫ​យ៉ាងណា ?

ព្រឹត្តិការណ៍ថ្មីៗ
0
3579
[wai id="8"]


[wai id="7"]
​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​បានសម្រេច​បញ្ជូន​ខ្លួន​ចៅក្រម​នៃ​សាលាដំបូង​ខេត្តកោះកុង​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​ចៅក្រម​រូបនេះ​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​កាលពី​រសៀល​ថ្ងៃ​ពុធ ហើយ​អះអាងថា ស្ត្រី​រូបនោះ​ជា​ចោរឆក់​។​

​លោក ហួរ ម៉េង​វ៉ាង អធិការ​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹងថា លោក គង់ ខេមរា មាន​តួនាទី​ជា​ចៅក្រម​សាលាដំបូង​ខេត្តកោះកុង​ត្រូវបាន​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២០ បន្ទាប់ពី​គាត់​ត្រូវបាន​ជនសង្ស័យ ធ្វើ​សកម្មភាព​ឆក់យក​កាបូប ដែលមាន​ប្រាក់​ក្នុងនោះ​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ ជាហេតុ​ធ្វើ​ឲ្យ​លោក​ចៅក្រម​រូបនោះ​បាន​បើករថយន្ត​ដេញតាម​ម៉ូតូ​របស់​ជនសង្ស័យ ហើយក៏​បាន​បំ​បុក​ម៉ូតូ​នោះ ឲ្យ​ខ្ទាត​ផ្លោង​ទៅលើ​ចិញ្ចើមផ្លូវ បណ្តាលឱ្យ​ជនសង្ស័យ​បាត់បង់​ជីវិត​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ។​
ពាណិជ្ជកម្ម

​លោក​ហួរ ម៉េង​វ៉ាង បាន​ថ្លែងថា​៖ «​ក្រោយ​បញ្ចប់​ការសាកសួរ​មន្ត្រីនគរបាល​ជំនាញ​បានសម្រេច​កសាង​សំណុំរឿង​ចោទប្រកាន់​ពីបទ​ល្មើស​មនុស្សឃាត​ដោយ​អ​ចេតនា និង​បាន​បញ្ជូន​ខ្លួន​គង់ ខេមរា ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។​
​គួរ​រម្លឹក​ដែរ​ថា ជនសង្ស័យ ដែល​រថយន្ត បុក​ស្លាប់ ឈ្មោះ សាយ គឹម​នី ភេទ​ស្រី អាយុ ៣០​ឆ្នាំ កាត់សក់​តែងខ្លួន ធ្វើ​ប្រុស មាន​លំនៅ ផ្ទះ​លេខ ២៧ ផ្លូវ​លេខ ២៣៦ ភូមិ សែន​សុខ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​រថយន្តបុក​ពីក្រោយ បោក​ក្បាល​ស្លាប់​នៅនឹងកន្លែង ។​

​ចំណែក ចៅ​ក្រុម ដែល​បាន​បើកឡាន​បុក​មនុស្ស ស្លាប់​នោះ​ឈ្មោះ គង់ ខេមរា ជា​ចៅក្រម សាលាដំបូង​ខេត្តកោះកុង ជិះ រថយន្ត​ម៉ាក​ហា​ឡេ​ន ឌ័​រ ពណ៌​ស ពាក​ស្លាក​លេខ ភ្នំពេញ ២AF.៧០០៦ ។​
​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បានអោយដឹងថា ៖ នៅមុន​ពេល កើតហេតុ​គេ​ឃើញ ស្ត្រី​រូបនោះ​បាន​ជិះ ម៉ូតូ ម៉ាក​ហុង ដា​សេរី ២០១៩ មួយ គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​១HO .២៥៤៦ ក្នុងទិសដៅ ពី ជើង​ទៅ​ត្បូង ដោយ​ល្បឿន​លឿន ដោយមាន​រថយន្ត ម៉ាក​ហាយ​ឡេ​ន​ឌ័​រ មួយគ្រឿង បើក​ដេញ​ពី ក្រោយ ។​នៅពេល​ធ្វើដំណើរ មកដល់​កន្លែង​កើត ហេតុ ត្រូវបាន​រថយន្ត បុក​ពីក្រោយ ពេញទំហឹង បណ្តាល ឱ្យ​ដួល បោក លើ​ថ្នល់​ស្លាប់​នៅ​កន្លែង ។​នៅក្នុង​ហេតុការណ៍​នេះ ម៉ូតូ​ត្រូវ​រថយន្ត បុក​ដាច់​ផ្លាកលេខ ប៉ើង​ខ្ទេ​តទៅ​លើ​ចិញ្ចើមផ្លូវ ។​ភ្លាមៗ គេ​ឃើញ កាបូប​ប្រាក់​ខ្ទាត​ជ្រុះ ត្រូវបាន​ម្ចាស់​រើសយក​វិញ ។​

​តាម​ម្ចាស់ រថយន្ត ដែល បាន​អះអាងថា ខ្លួន​ជា​ចៅក្រម ខេត្តកោះកុង ខ្លួន​ពុំមាន​ចេតនា បុក ជនសង្ស័យ អោយស្លាប់​នោះ ទេ ។​ដោយនៅ​មុនពេល កើតហេតុ​គាត់ បាន​ជិះ រថយន្ត ទៅ​កាត់សក់​នៅតាម​ផ្លូវ​លេខ ១០១១ ក្នុងភូមិ ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ខ​ណះ​នោះ​នៅពេលដែល​គាត់​បាន​ចុះ​ពីលើ​រថយន្ត ដោយ​កាន់​កាបូប​នៅ​ដៃ ស្រាប់តែ ជនសង្ស័យ រូបនោះ បានធ្វើ​សកម្មភាព​ឆក់យក​បានសម្រេច ។​ភ្លាមៗ គាត់​បាន​ជិះ រថយន្ត​ដេញតាម គោលបំណង​កៀរ ផ្តួល​ដើម្បី​យក​កាបូប​វិញ​។​
​លោក​ចៅក្រម​រូបនោះ បានអោយ​អ្នកព័ត៌មាន​ដឹងថា​នៅពេល ធ្វើដំណើរ មកដល់​កន្លែង កើតហេតុ មាន​រថយន្ត មួយគ្រឿង ឆ្លងកាត់​ម៉ូតូ​ជនសង្ស័យ​ចាប់​ហ្វ្រាំង​បន្ថយ​លឿន ត្រូវ​រថយន្ត​របស់គាត់​បុក​ពីក្រោយ បណ្តាលអោយ​ស្លាប់​តែម្តង ៕


[wai id="5"]