អ្នក​គួ​ក​ជេរ​ដី​ជិះ Lexus 570​អស់ហើយ ព្រោះតែ​ដី​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ក្បែរ​ព្រលានយន្តហោះ​ឡើង​ស្រឺ​តៗ​

សេដ្ឋកិច្ច
0
2665
[wai id="8"]



[wai id="7"]
​ស្របពេល​ទៅនឹង​កិច្ចដំណើរការ នៃ​គម្រោង​អភិវឌ្ឍន៍​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នៅក្នុង​ទឹកដី​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​ស្ថិតនៅ​តំបន់​ភាគខាងត្បូង​ក្រុង​តាខ្មៅ ដោយមាន​ការ​សាទរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​រាជរដ្ឋាភិបាល​ផងដែរ​នោះ បានធ្វើឱ្យ​តម្លៃ​ដី​ដែល​ស្ថិតនៅក្នុង​តំបន់​ផ្ទាល់ ក៏ដូចជា​តំបន់​ជិតខាង​ជុំវិញ​ទីតាំង​គម្រោង​បង្កើត​ព្រលានយន្តហោះ មានការ​ឡើងថ្លៃ​យ៉ាង​ពុះកញ្ជ្រោល​ហួស​ពី​ការ​ស្មាន ខណៈដែល​ពេលនេះ​មាន​ឈ្មួញ​ជាច្រើន​កំពុង​ប្រជែង​គ្នា​សម្រុក​ទិញ​យ៉ាង​មមាញឹក​ដោយ​សម្លឹង​ឃើញ​ពី​ភាព​វិជ្ជមាន​ក្នុង​អត្រា​ខ្ពស់​ដែល​អាច​ទទួលបាន​ចំណេញ​កប់​ក្តោង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ។​

​លោក ស៊ីន ចាន់​សិរី​វុត្ថា អគ្គនាយករង​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន អាកាសចរណ៍​ស៊ីវិល បាន​ថ្លែងថា ការសាងសង់​អាកាសយា​ន​ដ្ឋា​ន អន្តរជាតិ​ភ្នំពេញ​ថ្មី នៅលើ​ទឹកដី​ខេត្តកណ្តាល និង​តាកែវ សម្រេចបាន​ជាង ៣០% ហើយ ប៉ុន្តែ​ការសាងសង់​នៅតែ​បន្ត​ដំណើរការ បើទោះបី​មាន​ភាពយឺត​យ៉ា​វា​បន្តិចបន្តួច ដោយសារ​ការរីក​រាល​ដាល ជាស​កល​នៃ​កូ​វីដ​១៩ នៅលើ​ពិភពលោក ក៏ដូចជា​កម្ពុជា​ក៏ដោយ ។​
ពាណិជ្ជកម្ម

​បើតាម​ក្រុមហ៊ុន​អចលនទ្រព្យ NARO Real-Estate ធ្លាប់បាន​ធ្វើការ​វាយតម្លៃ​ប្រាប់ថា​តម្លៃ​ដីធ្លី​ក្បែរ​តំបន់​នោះ​ចាប់ផ្តើម​ឡើងថ្លៃ​ខ្លាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ដែល​តម្លៃ​ដីធ្លី មុន​គម្រោង​ព្រលានយន្តហោះ​មក​បោះទីតាំង​ម្តុំ​នោះ ជា​មធ្យម​មានតម្លៃ ៥០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​ឥឡូវ​បាន​កើនឡើង​រហូតដល់ ៣០ ទៅ​៤០​ភាគរយ​ហើយ​។
​រីឯ​ដី្ល​ធ្លី​ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍​វិញ ក៏បាន​កើនឡើង​តម្លៃ​ពី ២ ទៅ ៣​ដង​ឯណោះ​។​ខណៈដែល​ភាគច្រើន​ដីធ្លី​មួយចំនួនធំ នៅ​តំបន់​នោះ ត្រូវបាន​ទិញ​អស់ តាំង​ពីមុន គម្រោង​ព្រលានយន្តហោះ​ថ្មី​បានប្រកាស​មកម្ល៉េះ​។​

​លោក គង់ សោ​ភណ្ឌ អភិបាលខេត្ត​កណ្តាល​ធ្លាប់បាន​ឱ្យដឹង​កន្លងមក​នេះ​ថា នាពេល​បច្ចុប្បន្ននេះ មាន​អ្នករក​ស៊ីក្នុង​វិស័យ អចលនទ្រព្យ​ជាច្រើន​បាន និង​កំពុង​ផ្តោតលើ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង លើ​ការវិនិយោគ​លើដី​ធ្លី នៅ​តំបន់​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ​នៅ​ខេត្តកណ្តាល​។​លោក​ថា អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ទាំងនោះ រួមមាន ទាំង​វិនិយោគ​លើ​វិស័យ សណ្ឋាគារ ផ្ទះសំណាក់ លំនៅឋាន បុរី និង គម្រោង​ធំៗ​ផ្សេងទៀត ដែល​ធ្វើឱ្យ​តម្លៃ​ដីធ្លី​នៅក្នុង​តំបន់​នោះ កាន់តែ​មានតម្លៃ​ខ្ពស់ ហើយ​ផ្តល់​ជីវភាព​ធូ​ធារ​ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ថែមទៀត​ផងដែរ​។​

​គួរ​រម្លឹក​ដែរ​ថា​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​» នៅ​ថ្ងៃទី​១៦ មេសា​នេះ លោក ស៊ីន ចាន់​សិរី​វុត្ថា បាន​បញ្ជាក់ថា «​ការអភិវឌ្ឍន៍​អាកាសយានដ្ឋាន​ភ្នំពេញ​ថ្មី នៅតែ​ដំណើរការ​ទេ ប៉ុន្ដែ​មាន​ផ្ដល់​ប៉ះពាល់​ខ្លះ​ដែរ ពី​កូ​វីដ ដោយសារតែ​អ្នកជំនាញការ​ចិន​មួយចំនួន ក្នុងនោះ​ភាគច្រើន​ជា​ក្រុមហ៊ុន​ចិន ចឹ​ង​ដោយសារ​អ្នកជំនាញ​មួយចំនួន​គាត់​ទៅ​ស្រុក ហើយ​ពិបាក​មកវិញ ចឹ​ង​មានការ​យឺតយ៉ាវ ប៉ុន្ដែ​ដំណើរការ​នៅតែ​ដំណើរការ ធម្មតា ប៉ុន្ដែ​យឺត​ជាង​មុន​មាន​ជំងឺ​កូ​វីដ ប៉ុន្ដែ​នៅ​បន្ដ​រហូត ចឹ​ង​ភ្នំពេញ​ហ្នឹង​ដំណើរការបាន​ប្រហែល​ជាង ៣០% ហើយ​»​។​
​លោក​បន្តថា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី បែង​ចែកជា​២ ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ ព្យាករណ៍​ថា នៅ​ឆ្នាំ​២០៣០ នឹង​ទទួលបាន​អ្នកដំណើរ ១៣​លាន​នាក់ និង​ដំណាក់កាល​ទី​២ នៅ​ឆ្នាំ​២០៥០ នឹង​ទទួលបាន​អ្នកដំណើរ ៣០​លាន​នាក់ ៕




[wai id="5"]