សម័យ​កូ​វីដ ១៩ ពលរដ្ឋ​មួយចំនួនធំ​ងាក​មក​ប្រក​បរបរ​នេះ មាន​ចំណូល​មិន​ធម្មតា

សេដ្ឋកិច្ច
0
1370
[wai id="8"]

[wai id="7"]
​ខណ​:​ពេលដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ​មេរោគ​ឆ្លង​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​មានការ​ធ្លាក់ចុះ​ជា​សាកល យ៉ាងណាមិញ ស្រប​ពេលដែល នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទិន្នផល​វារីវប្បកម្ម​បង្ហាញ​ពី​ការកើនឡើង​នោះ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ឆ្នាំ​២០២០ ក៏​កំពុង​ដុតដៃដុតជើង​ជំរុញ​ឲ្យ​ពលរដ្ឋ​ពង្រីក​ការធ្វើ​កសិកម្ម​បន្ថែម ពិសេស​គឺ​ការ​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ផង និង​បំពេញតម្រូវការ​នាំចេញ​ផង ដ្បិតថា តម្រូវការ​ស្បៀងអាហារ​កំពុង​មានការ​កើនឡើង​កាន់តែខ្លាំង​នៅ​ឆ្នាំ​២០២០​នេះ ។​

​លោក សៀង ឈឿន ជាម្ចាស់កសិដ្ឋានមួយនៅ​ភូមិ​ព្រែក​ភ្នៅ ឃុំ​ព្រែក​ភ្នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង​។ បាន​រៀបរាប់ថា​បច្ចុប្បន្ន​កសិដ្ឋាន​របស់លោក មាន កង្កែប​ញី ៥០០ និង​ឈ្មោល ៤០០ ទុក​សម្រាប់​បង្កាត់​យក​កូន​លក់ ២៥០០​រៀល​/​គ​ក្រ ក្រៅពី​កង្កែប មាន​មាន់​ខ្មៅ និង​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​រណ្តៅ​ក្រាល​តង់​កៅស៊ូ ចិញ្ចឹម​មាន់​ពីលើ និង​ចិញ្ចឹម​កង្កែប​ក្នុង​កង់​រថយន្ត​នៅ​ជុំវិញ​រណ្តៅ ធ្វើ​របៀបនេះ​គឺ​ដើម្បី​កាត់បន្ថយ​ចំណី​ត្រី ព្រោះ​ត្រី​ស៊ី​លាមក មាន់ និង​រក្សា​ក្សេត្រ​បរិស្ថាន​រវាង​ត្រី និង​កង្កែប​ដែល​រស់នៅ​ជី​ត​គ្នា​។ និយាយ​អំពី​ចំណូល​ទទួលបាន ១២០០- ១៥០០​ដុល្លារ​/​ខែ​។ បច្ចុប្បន្ន មាន​អតិថិជន​មក​ទាក់​ទង់​ទិញ​កូន​មាន់​ខ្មៅ និង​ពូជ កង្កែប​យ៉ាង ច្រើន ដែល​លើសពី​សមត្ថភាព ផលិត​របស់គាត់ តែ​ទោះជា​យ៉ាងណា​លោក ឈឿង ថា​នឹង​ខិត ខំ​ពង្រីក​អាជីវ កម្ម​ផលិត​ពូជ​កង្កែប និង​មាន់​ខ្មៅ​នេះ​ឲ្យ​បាន ច្រើន​តាម​សំណូមពរ​របស់​អតិថិជន​។​
ពាណិជ្ជកម្ម

គួរ​រម្លឹក​ដែរ​ថាបើ​តាម​របាយការណ៍​របស់​រដ្ឋបាល​ជលផល​បានឱ្យដឹងថា​តាមរយៈ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​ជលផល​ឆ្នាំ​២០១៥ -២០២៤​និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​វារីវប្បកម្ម​ឆ្នាំ ២០១៦-២០៣០ កន្លងមក​រដ្ឋ​បាលជ​ល​ផល​មាន​ក្តីសង្ឃឹម​ថា​នៅ​ឆ្នាំ ២០២៤ កម្ពុជា​អាច​ផ្គត់ផ្គង់​ផល​ជលផល​តាមរយៈ​ការធ្វើ​វារីវប្បកម្ម​ប្រមាណ​ជា ៧៤០ ០០០ តោន ដែលមាន​កំណើន ជា​មធ្យម ២០% ជា​រៀងរាល់ឆ្នាំ ៕
[wai id="5"]