ទីផ្សារ​អចលនទ្រព្យ នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ទុះ​ឡើង​គួរ​ឲ្យ​កត់សម្គាល់ !

សេដ្ឋកិច្ច
0
1864
[wai id="6"]


​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅក្នុង​ទឹកដី​ខេត្តកណ្តាល​ត្រូវបាន​រចនា​ឡើង​លំដាប់ថ្នាក់ 4F នឹង​ក្លាយជា​អាកាសយានដ្ឋាន​ធំជាងគេ​លំដាប់​ទី​៩ នៅលើ​ពិភពលោក​បន្ទាប់ពី​អាកាសយានដ្ឋាន Chicago O’Hare និង​នាំមុខ​អាកាសយានដ្ឋាន​អន្តរជាតិ​បេ​កាំ​ងរ​បស់​ប្រទេស​ចិន Beijing Capital International ។​

​បើតាម​ការគូសបញ្ជាក់​ពី​លោក​ឧកញ៉ា ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា (OCIC) កាលពី​ថ្ងៃទី​៥ ខែធ្នូ កន្លងទៅ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ គឺ​កំពុងស្ថិត​នៅក្នុង​ការសាងសង់ ស្ថិតនៅ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល ហើយ​អាច​ប៉ះ​តំបន់​មួយចំនួន​ក្នុងស្រុក​បាទី​ខេត្តតាកែវ​។ បើតាម​លោក ពុង ឃាវ​សែ គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ អាច​នឹង​រួចរាល់​នៅត្រឹម​ឆ្នាំ​២០២៣​ខាងមុខនេះ​។ នោះ​ប្រសិនបើ​ពុំ​សូវ​មាន​ឧបសគ្គ​ប៉ុន្មាន​ពី​ប្រជាជន​ជា​ម្ចាស់​ដី​ដែល​ក្រុមហ៊ុន​កំពុង​ប្រមូល​ទិញ​។​
​បើតាម​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​បានលើកឡើង​ថា​ដី​នៅ​ជិត​ទីតាំង​ក្បែរ ព្រលានយន្តហោះ​ថ្មី​នឹង​ផ្តល់​ជា ប្រយោជន៍​ច្រើន ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​។​
ពាណិជ្ជកម្ម

ជាមួយគ្នានោះដែរបើតាមអ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ​ជំហាន​នៃ​ការអភិវឌ្ឍន៍​សម្រាប់​តំបន់​ដែល​នៅ​ជុំវិញ​តំបន់​គម្រោង​ព្រលានយន្តហោះ​ថ្មី​គឺ​រំពឹងថា​នឹង​អាច​ដូចជា​តំបន់​សែន​សុខ និង​ពោធិ៍​សែន​ជ័យ​ដែលមាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ដោយសារតែ​ស្ថិតនៅ​ជិត​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ​។​
​អ្នកជំនាញ​បាន​បន្ថែមថា “​ពាណិជ្ជកម្ម និង​ទេសចរណ៍​នឹង​ទទួលបាន​ផលប្រយោជន៍​កាន់តែច្រើន​ពី​គម្រោង ព្រលានយន្តហោះ​ថ្មី​។ ព្រលានយន្តហោះ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ការដឹកជញ្ជូន​នៅក្នុង​ប្រទេស​។ ព្រលានយន្តហោះ​ថ្មី នឹង​ជួយ​សម្រួល​ដល់​ការនាំចេញ​នាំចូល​ទំនិញ ហើយ​នាំយក​ភ្ញៀវ​ទេស ចរ​បន្ថែមទៀត​មក កម្ពុជា​។​”

​គួរ​បញ្ជាក់ដែរថា បើតាម​មន្ត្រីជាន់ខ្ពស់​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៉ី​វិល នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ បាន​លាតត្រដាង ពី​គម្រោង​វិនិយោគ នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​ថ្មីៗ និង​ស្តារឡើងវិញ យ៉ាងតិច​ចំនួន​៧ ដែល​ប្រើប្រាស់​ទុនវិនិយោគ រាប់ពាន់​លាន​ដុល្លារ​។​

​ថ្លែង​ក្នុង​សន្និសីទ​ស្ដីពី «​វឌ្ឍនភាព ទិសដៅ​ការងារ​បន្ដ របស់​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៉ី​វិល​» ដែល​រៀបចំឡើង​ដោយ អង្គភាព អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០​នេះ លោក ស៊ីន ចាន់​សិរី​វុត្ថា អគ្គនាយករង បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល បាន​លើកឡើងថា គម្រោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​ទាំង​៧​នេះ ដូចជា​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី​, ព្រលានយន្តហោះ​ខេត្តសៀមរាប​ថ្មី​, ព្រលានយន្តហោះ​តារា​សាគរ​កោះកុង​, អាកាសយានដ្ឋាន​កោះកុង​, ព្រលាន​យន្ត​ប៉ោយប៉ែត​, ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី និង​ព្រលានយន្តហោះ​ខេត្តបាត់ដំបង​។​​
[wai id="5"]