សេដ្ឋីនី ទ្រី ដា​ណា ទិញ​រថយន្ត​កំពូល​ចំនួន​២​គ្រឿង Lamborghini Urus ដែលមាន​តម្លៃ​កប់​ពពក !

ព្រឹត្តិការណ៍ថ្មីៗ
0
7725
[wai id="8"]


[wai id="7"]
​មនុស្ស​ជាច្រើន ស្គាល់​អ្នកស្រី ទ្រី ដា​ណា តាមរយៈ​សកម្មភាព​ស​ប្បុ​រសធម៌​នានា ហើយ​នៅពេលដែល​អ្នកស្រី បើក Facebook មក ឃើញ​អ្នក​ជួប​ការលំបាក អ្នកស្រី តែង​ឱ្យគេ​ជួយ​ទាក់ទង ជួយ​ស្វែងរក ដើម្បី​ឧបត្ថម្ភ​គ្រាន់​សម្រាល​ការលំបាក​។ ទោះបី​រវល់​នឹង​មុខ​ជំនួញ​យ៉ាងណាក្ដី អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ល្បីឈ្មោះ​មួយ​នៅ​ខណ្ឌ​ព្រែក​ព្នៅ និង​ជា​អគ្គនាយិកា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​ផលិតផល​សម្អាង​ម៉ាក N N P តែង​បង្ហោះ​ជារឿយៗ​នូវ​សកម្មភាព​មនុស្ស ធម៌​ទាំងនេះ ដើម្បីឱ្យ​គ្រប់គ្នា​បានឃើញ និង​មានគំនិត​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​។​
ពាណិជ្ជកម្ម

​ថ្មីៗ​នេះ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​សេដ្ឋីនី ទ្រី ដា​ណា បាន​ទិញ​រថយន្ត​ចំនួន​២​គ្រឿង​បន្ថែមទៀត ដែលជា រថយន្ត​ប្រភេទ ហៅថា Lamborghini Urus មក​ដាក់​នៅមុខ​ហាង​លក់​ពេជ្រ ដែលមាន​ពណ៌ ក្រហម និង​លឿន ។ តាម​ការ​តម្លៃ​ទីផ្សារ​រថយន្ត​ស៊េរី​ទំនើប​ខាងលើ​បាន​ឲ្យ​ដឹងថា​រថយន្ត SUV ដ៏​កំពូល​មួយ​នេះ​មានតម្លៃ​ជាង ៥៩ ម៉ឺន​ដុល្លារ​ឯណោះក្នុង១គ្រឿង ។​

​គួរ​រម្លឹក​ដែរ​ថា កាលពី​ពេលមុន​មានការ​ចាប់អារម្មណ៍​មួយ ក្រោយពី​គេ​បានឃើញ​សេដ្ឋីនី ទ្រី ដា​ណា បាន​អូស​រថយន្ត​ដ៏​ប្រណិត​មួយ​ក្នុង​លោក ម៉ាក Roll Royce ប្រភេទ SUV លើកដំបូង​បំផុត​លើ​ពិភពលោក ដែល​គេ​ដឹងថា​មានតម្លៃ​កប់​ក្ដោង​។​ចំពោះ​តម្លៃ ប្រភព​មួយ​បាន​លួច​បង្ហើប​ថា Rolls-Royce Cullinan គឺមាន​តម្លៃ​ប្រមាណ​ជាង ៩០​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​។ ត្បិត​ថា ស្ត្រី​អភិជន​ដែល​ធ្លាប់មាន​ប្រវត្តិ​ជា​អ្នកលក់​ខោអាវ​ក្រោម​ឆ័​ត្រ ទើបបាន​បង្ហាញ​ជា​សាធារណៈ ថា​ជា​ម្ចាស់​លើ​រថយន្ត​ប្រភេទ SUV ទី​១​ក្នុង​សែស្រឡាយ Rolls Royce ក៏ពិតមែន ប៉ុន្តែ​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ដដែល​បាន​ឲ្យ​ដឹងថា មាន​បុគ្គល​លំដាប់​អភិជន​ច្រើន​នាក់​ហើយ ដែល​បាន​ក្លាយជា​ម្ចាស់​លើ Rolls-Royce Cullinan នៅក្នុង​ស្រុក​ខ្មែរ ៕​



[wai id="5"]