គំនុំ​ឈាម​ត្រូវ​សង​ដោយ​ឈាម ទីបំផុត​ក្មេងស្រី​អាយុ​៥​ឆ្នាំ ត្រូវរងគ្រោះដោយ​ស្ត្រី​ម្នាក់​យក​កាំបិត​អា​មុខ​យ៉ាង​សហាវ​ឃោ​ឃៅ​

ព្រឹត្តិការណ៍ថ្មីៗ
0
14288
[wai id="8"]


[wai id="7"]
​ជា​រឿង​ដ៏​ហួសចិត្ត និង​សហាវ​ឃោ​ឃៅ​ដែល​មហាជន​ស្ទើរ​ទូទាំងប្រទេស​មាន​ក្ដី​អាណិតអាសូរ​ជា​ពន់ពេក​លើ​កុមារី​អាយុ ៥ ឆ្នាំ ត្រូវ​ស្ត្រី​ម្នាក់​យក​កាំបិត​អា​មុខ ច្រមុះ និង​ដៃ​ឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។ អំពើ​ដ៏​ព្រៃផ្សៃ​នេះ​បានកើត​ឡើង ព្រោះ​គំនុំគុំកួន​របស់ ស្ត្រី​ឈ្មោះ លីវ ប៊ុនធឿន អាយុ​៤៣​ឆ្នាំ ដែល​ខឹង​ក្មេងស្រី​ធ្វើឱ្យ​កូនប្រុស​ខ្លួន​របួស​ត្រង់​ក្បាល​បន្តិចបន្តួច ។ ក្រោយ​រំលង​បាន ២ ថ្ងៃ ក្រោយ​ក្មេងៗ​ឈ្លោះ​គ្នា ស្រាប់តែ​ស្ត្រី​រូបនេះ បាន​ចាប់​ក្មេងស្រី​មក​អារ មុខ និង​ច្រមុះ ដៃ ធ្វើឱ្យ​ឈាម​ស្រោច​ពេញ​ខ្លួន គួរឱ្យ​ខ្លោចផ្សារ​បំផុត ។​
ពាណិជ្ជកម្ម

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣៖១៥​នាទី​រសៀល ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ នៅក្នុង​បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ស្ត្រី​ដៃដល់​ខាងលើ​ឈ្មោះ លីវ ប៊ុនធឿន អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៦ ផ្លូវ​លេខ​២៦ បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម​។ ក្រោយពេល​ចាប់ខ្លួន​ស្ត្រី​នោះបាន​និយាយថា គាត់​ខឹង​ខ្លាំងណាស់​ដេក អត់​លក់​២​យប់​ហើយ ដោយសារតែ​ក្មេងស្រី​ខាងលើ ធ្វើ​ឲ្យ​កូន​គាត់​ចេញឈាម ហើយ​ត្រូវ​ដឹងថា កូន​គាត់​ធំ​ឡើងជា​តារា​ផង ដូច្នេះ​គាត់​សុំ​ត្រឹមតែ​ឲ្យ​ក្មេងស្រី​នេះ ចេញឈាម​វិញ​ដូចជា​កូន​គាត់​វិញ​ប៉ុណ្ណោះ​។​

​ស្ត្រី​ខាងលើ​បាន​និយាយទៀតថា នៅ​រសៀល​ថ្ងៃកើតហេតុ​គាត់​បាន​ទៅ​ទិញ​កូនកាំបិត រួច​ក៏​ចាប់​ក្មេងស្រី​នោះ​អារ និង​ឆូត​មុខ ច្រមុះ និង​ដៃ​ព្រមទាំង​ក តែម្ដង​នេះ គឺជា​ការ​តបស្នង ហើយ​អ្នក​ដាំ​ផ្លែ​អ្វី គឺ​បាន​ផល​នោះ​អីចឹង​ហើយ​។​
​រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឡាស់​ម៉ា​វី លី​យ៉ា អាយុ​៥​ឆ្នាំ រងរបួស​ផ្ទៃមុខ ច្រមុះ ក និង​ដៃ រស់នៅ​ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​២០ បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម​។​
​អ្នកភូមិ​បាន​និយាយថា រឿងហេតុ​នេះ​ផ្ដើម​ពី​ការ​កាន់ជើង​កូន​ខ្លាំងពេក និង​ខ្វះ​ការពិចារណា​វែងឆ្ងាយ ដោយ​កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ កូនប្រុស​របស់​ស្ត្រី​ដែលជា​ជនដៃដល់​ខាងលើ​បាន រើស​ដុំថ្ម​គប់​ដាក់​ក្មេងស្រី​រងគ្រោះ ហើយក៏​ត្រូវ​ក្មេង ស្រី​រងគ្រោះ​គប់​តបត​វិញ បណ្ដាល​ឲ្យ​ត្រូវ​ក្បាល​រងរបួស​បែក​រយះ​ដេរ​២​ថ្នេរ ដោយ​ពេលនោះ​ម្ដាយ​ក្មេងស្រី​រូបនោះ ក៏បាន​ជួយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ​។​

​ក្រោយ​ទទួលបាន​ដំណឹង​នេះ ឧកញ៉ា ឌួង ឆាយ និង​ភរិយា ក៏បាន​ទៅសួរសុខទុក្ខ​ក្មេងស្រី​ដ៏​គួរ​ឲ្យ​អាណិត​ខ្លោចចិត្ត​ម្នាក់នេះ​ផ្ទាល់ ដល់​មន្ទីរពេទ្យ ហើយក៏​បាន​ជូន​ថវិកា ១០០០​ដុល្លារ ព្រមទាំង​សន្យាថា​នឹង​នាំ​ក្មេងស្រី​ដ៏​គួរ​ឲ្យ​អាណិត​នេះ​ទៅ​ព្យាបាល អ៊ុត​មុខ នៅក្រៅ​ប្រទេស​ផងដែរ ៕





[wai id="5"]