សេដ្ឋកិច្ច​មហា​យក្ស​ចិន​កំពុង​ស្ទុះ​ឡើងវិញ ដែលជា​សញ្ញា​វិជ្ជា​មាន​សម្រាប់​បណ្តាល​ប្រទេស​ជាច្រើន !

សេដ្ឋកិច្ច
0
919
[wai id="8"]




[wai id="7"]
​បន្ទាប់ពី​មាន​ការរីក​រាលដាល​នៃ​ការឆ្លង​នៃ​វីរុស​កូ​វីដ​១៩ មាន​បណ្តាល​ប្រទេស​ជាច្រើន​លើ​សកលលោក​បានចេញ​វិធានការ បិទ​ប្រទេស និង​រឹតត្បិត​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាតត្បាត COVID-19 បានធ្វើឱ្យ​សេដ្ឋកិច្ច​សកល លោក ច្រួលច្របល់ យ៉ាងខ្លាំង​ហួស​ពី​ការ​ស្មាន លើកលែង​ប្រទេសមួយ​ចេញ​នោះ​គឺ​ចិន​។

​ចិន​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​លេខ ២ លើ​លោក បន្ទាប់ពី​សហរដ្ឋអាមេរិក​ដែល​បានការ​ធ្លាក់ចុះ កំណើន សេដ្ឋកិច្ច​យ៉ាង គំហុក ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០២០​នេះ​។ ប៉ុន្តែ​ទិន្នន័យ​ថ្មី​មួយ ចេញផ្សាយ​នៅ​ថ្មីៗ​នេះ​បាន បង្ហាញថា សេដ្ឋកិច្ច​ចិន​មាន កំណើន ៣.២​ភាគរយ នៅក្នុង​ត្រីមាស ទី ២ រាប់​ចាប់ពី​ខែមេសា​ដល់​ខែមិថុនា ហើយ​ដែល​នេះ​បាន ធ្វើឱ្យ​ចិន កា្ល​យ​ជា​ប្រទេស ដំបូង​បំផុត ដែលមាន​កំណើន សេដ្ឋកិច្ច​អំឡុង​វិបត្តិ COVID-19 កំពុង​ក្តៅគគុក​។​
​បើតាម​តួលេខ​ផ្លូវការ​របស់​ប្រទេស​ចិន​ល្អប្រសើរ​ជាង ១,៣ ភាគរយ​នៃ​កំណើន​រយៈពេល​ដូចគ្នា​ដែល​ធ្វើ​ការស្ទង់មតិ​ដោយសារ​ព័ត៌មាន AFP ទោះជា​ស្ថិត​ក្នុងចំណោម​អត្រា​ទាប​បំផុត​ក្នុង​កំណត់ត្រា​។​
ពាណិជ្ជកម្ម

​តួលេខ​ការិយាល័យ​ជាតិ​ស្ថិតិ​បង្ហាញថា សេដ្ឋកិច្ច​ធ្លាក់ចុះ ១,៦ ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆមាស​ដំបូង ខណៈដែល​អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ទីប្រជុំជន​ថយ​ដល់ ៥,៧ ភាគរយ​ក្នុង​ខែមិថុនា​ពី​អត្រា ៥,៩ ភាគរយ​ក្នុង​ខែឧសភា​។​
​គួរ​រម្លឹក​ដែរ​ថា បើតាម​របាយការណ៍​ពី អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា IMF នោះបាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​ប្រទេស​កំពុងអភិវឌ្ឍន៍ អាច​នឹង​ធ្លាក់ចុះ ៣% នៅក្នុង​ឆ្នាំ ២០២០​នេះ លើកលែងតែ​ប្រទេស​ចិន​មាន​ទំនុកចិត្ត ក្នុងការ​រក្សា​កំណើន ១% សម្រាប់​ឆ្នាំនេះ​។​
​យ៉ាងណាក៏ដោយ ការ​ព្យាករ​នេះ គឺ​បង្ហាញថា សេដ្ឋកិច្ច​ចិន​ល្អប្រសើរ​ជាង​សេដ្ឋកិច្ច​របស់ បណ្តា​ប្រទេស​ជឿនលឿន ដូចជា​សេដ្ឋកិច្ច​អាមេរិក​អាច​នឹង​ធ្លាក់ចុះ ៨% ហើយ​សេដ្ឋកិច្ច​តំបន់​ប៉ែក​អឺរ៉ុប​នឹង​ធ្លាក់ចុះ ១០% ក្នុង​ឆ្នាំ ២០២០​នេះដែរ​៕



wai id="5"]