ធ្លាប់តែ​ធ្វើដំណើរ​ទៅ​ខ្នង​ផ្សារ ៥​ទៅ ៦​ម៉ោង តែ​បន្តិចទៀត​ដឹង​តែ​អេ​ម​ហើយ !

ព្រឹត្តិការណ៍ថ្មីៗ
0
1059
[wai id="8"]

[wai id="7"]
​ខ្នង​ផ្សារ​កំពុង​ជាទី​ចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ ដោយ​សារភាព​ទាក់ទាញ​ពោរពេញ​ដោយ​ធម្មជាតិ​ខៀវស្រងាត់ ព្រៃឈើ​ក្រាស់ ជ្រលង​ភ្នំ​ខ្ពស់ៗ វាល​ស្រល់​ដ៏​ស្រស់ស្អាត សម្បូរ​ទៅដោយ​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ និង ខ្យល់អាកាស​ល្អ បរិសុទ្ធ​ថែមទៀត ។ ខ្នង​ផ្សារ ជា​តំបន់​ព្រៃភ្នំ​ដ៏​ធំ​មួយ​ដែល​ស្ថិតនៅ​ក្នុងភូមិ​តាំង​បំពង តំបន់​រលាក់​កងជើង ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។​

​ថ្មីៗ​នេះ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​អះអាងថា ខេត្ត​កំពុង​សិក្សា​ដើម្បី​ធ្វើ​ផ្លូវ​មួយ​សមរម្យ សម្រាប់​បង្កលក្ខណៈ ងាយស្រួល ដល់​ភ្ញៀវទេសចរ​។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០​របស់​អង្គភាព​អ្នក នាំពាក្យ​រាជ រដ្ឋាភិបាល​ ។
​លោក វ៉ី សំណាង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​សម្រាប់​អាជ្ញាធរ គឺមាន​គំនិត​ក្នុង​ការជួយជ្រោមជ្រែង ដែល​យើង​កំពុងតែ​សិក្សា​ធ្វើ យ៉ាងណា យើង​ធ្វើ​ផ្លូវ​ទៅកាន់​ទីនោះ (​ភ្នំ​ខ្នង​ផ្សារ​) ល្អប្រសើរ​»​។​
​ក្រៅពី​គិតគូរ​ដល់​បញ្ហា​ផ្លូវ​សម្រាប់​ធ្វើដំណើរ​ឡើងទៅ​នោះ អភិបាលខេត្ត​កំពង់ស្ពឺ ក៏​ប្រាប់​អំពី​ផែនការ​ធ្វើ​បន្ទប់ទឹក ឬ​បង្គន់​អនាម័យ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវទេសច​ប្រើប្រាស់​ផងដែរ​។ ពោល​រហូតមក​ដល់ពេលនេះ រ​ម្មណី​យ​ដ្ឋា​ន «​ភ្នំ​ខ្នង​ផ្សារ​» មិនទាន់មាន​បន្ទប់ទឹក ឬ​បង្គន់​អនាម័យ​នៅឡើយ​ទេ ដែល​នេះ​ក៏​ជា​កង្វល់​មួយ​សម្រាប់​ភ្ញៀវទេសចរ ដែល​ទៅ​បោះតង​សម្រាក​នៅលើ​នោះ​ផងដែរ​។​
ពាណិជ្ជកម្ម

​គួរ​បញ្ជាក់ដែរថា​បន្ថែ​ម​ពីនេះ​ទៀត លោក​បាន​អះអាងថា វិនិយោគិន​ហុងកុង​មួយក្រុម​គ្រោង​ចូលរួម​វិនិយោគ និង​រៀបចំ​ឱ្យមាន​ទីក្រុង រណប​ថ្មី​មួយ​នៅ​កម្ពុជា ដោយ​ជ្រើស​យក​ខេត្តកំពង់ស្ពឺ​ធ្វើជា​ទីតាំង​វិនិយោគ ខណៈដែល​ខេត្ត​មួយ​នេះ មាន​សក្តានុពល​សេដ្ឋកិច្ច និង​មាន​រោងចក្រ​សហគ្រាស​ច្រើន​ចូលទៅ​វិនិយោគ​នៅក្នុង​ខេត្ត​មួយ​នេះ​៕​
[wai id="5"]