ផ្លូវជាតិ​លេខ​៣ អាច​នឹងមាន​ដំណឹង​ល្អ​នាពេល​ឆាប់ៗ​ខាងមុខនេះ !

ព្រឹត្តិការណ៍ថ្មីៗ
0
971
[wai id="8"]


[wai id="7"]
​គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៣ គិត​រហូតមក​ដល់ពេលនេះ​គឺ​សម្រេចបាន​ប្រមាណ​ជាង ៧០%​ហើយ ដែល​គ្រោង​នឹង​បញ្ចា​ប់​នៅក្នុង​ឆ្នាំ​២០២២ ។ ទោះបីជា​ពេលនេះ បញ្ហា​ជំងឺ​កូ​វីដ​-១៩​កំពុង​រាតត្បាត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សេដ្ឋកិច្ចជាតិ​ខ្លះ​ក៏ដោយ ក៏​សកម្មភាព​សាងសង់ កំណាត់​ផ្លូវជាតិ​លេខ​៣ នៅតែ​បន្ត​កសាង​យ៉ាងសកម្ម​ឲ្យ​បាន ចប់​ទៅតាម គម្រោង​ផែនការ​។​នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន នា​ថ្ងៃ​២០ កក្កដា​។​
ពាណិជ្ជកម្ម

​ការជួសជុល និង​ពង្រីក​ផ្លូវជាតិ​លេខ ៣ មាន​ចម្ងាយ​សរុប ១៣៤,៨២ គីឡូម៉ែត្រ​ក្រោម​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន​រហូតមក​ដល់ពេលនេះ​សម្រេច​ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ក្នុង​ខែតុលា ឆ្នាំ ២០២២ ខាងមុខ​។
ផ្លូវជាតិ​លេខ ៣ ដែល​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្តកំពត​ត្រូវបាន​បើក​ការដ្ឋាន​ជួសជុល និង​ពង្រីក​ពី ២ គន្លង​ទៅ ៤ គន្លង កាលពី​ពាក់កណ្តាល​ខែតុលា ឆ្នាំ ២០១៨ និង​គ្រោង​បញ្ចប់​នៅ​ខែតុលា ឆ្នាំ ២០២២ ដោយ​ប្រើ​រយៈពេល ៤៨ ខែ សាងសង់​ដោយ​ក្រុមហ៊ុន China Road and Bridge Corporation និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd​។​

​ផ្លូវជាតិ​លេខ ៣ ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​វិស័យ​ដឹកជញ្ជូន ព្រោះ​មិន​ត្រឹមតែ​ជា​ផ្លូវ​ដឹកជញ្ជូន​ទំនិញ និង​ភ្ញៀវ​ទៅកាន់​ខេត្តកំពត​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ជា​ផ្លូវ​វាង​ចរាចរណ៍​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ផងដែរ ពិសេស​នៅពេល​មាន​ទឹកជំនន់​លិច​ផ្លូវជាតិ​លេខ ៤​។​ផ្លូវជាតិ​លេខ ៣ មិន​ត្រឹម​តែមាន​សក្តានុពល​ក្នុងការ​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ និង​ការវិនិយោគ​ទៅក្នុង​ទឹកដី​ខេត្តកំពត​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​មាន​ឥទ្ធិពល​ដល់​ខេត្ត​កែប​ផងដែរ​។ លោក​បន្តថា ខណៈ​ខេត្ត​ទាំង ២ ជា​តំបន់​ដែល​ប្រមូលផ្តុំ​ទៅដោយ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ជាច្រើន និង​មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​នោះ​ផ្លូវ​នេះ​នឹង​ជួយ​ច្រើន​ដល់​វិស័យ​ទេសចរណ៍​៕
[wai id="5"]