ទុករឿង​អ្នក​អន​ឡាញ​ហែក​គ្នាសិនទៅ …ចូលងាកមកមើល​ស្ត្រី​ខ្មែរ​ដំបូង​ដែល​ជោគជ័យ​ពី​ការសិក្សា​សាលា​បណ្ឌិត​យោធា West Point នៅ​សហរដ្ឋអាមេរិក ​…

ព្រឹត្តិការណ៍ថ្មីៗ
0
3524
[wai id="8"]

[wai id="7"]
​សាលា​បណ្ឌិត​យោធា West Point នៅ​សហរដ្ឋអាមេរិក គឺ​សាលា​មួយ​ដ៏​ល្បីល្បាញ​បំផុត​នឹង​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅក្នុង ការហ្វឹកហាត់​ជំនាញ​ពិសេស​នៅ​ផ្នែក​យោធា ហើយ​មិន​ងាយ​មាន​អ្នក​បាន​ចូល​សាលា​នេះឡើយ​ដោយសារតែ បេក្ខជន​ត្រូវ​ឆ្លង កាត់​ការប្រឡង​ច្រើន​ដំណាក់កាល​ទាំង​ផ្នែក​កាយសម្បទា​ផ្លូវចិត្ត និង​អក្សរសាស្ត្រ​ផ្សេងៗ​ជាច្រើន​ទៀត ។

​ថ្មីៗ​នេះ អ្នកនាង មៀ​ច សិទ្ធិការ្យ ជេ​ស្សី​ការ្យ ដែលជា​ស្ត្រី​ដំបូង​បំផុត​ដែលមាន​ឈាមជ័រ​ជា កម្ពុជា​ដែល​បានបញ្ចប់​ការសិក្សា ដោយ​ជោគជ័យ​នៅ​សាលា​បណ្ឌិត​យោធា​អាមេរិក ដែលមាន​ឈ្មោះថា West Point ជា​សាលា​លំដាប់​ស្តង់ដា​ថ្នាក់ខ្ពស់​របស់ ពិភពលោក​។​
​កញ្ញា មៀ​ច សិទ្ធិការ្យ ជេ​ស្សី​ការ្យ បាន​ព្យាយាម​ខិតខំ​រៀនសូត្រ​ដោយ​លោតឆ័ត្រ​យោង ថ្មើរជើង និង​ជំនាញ​យោធា​ជាច្រើន​ផ្សេង ទៀត តែ​ទោះជា​លំបាក​យ៉ាងណាក៏ដោយ កញ្ញា​នៅតែ​តស៊ូ​រហូត​ទទួលបាន​ជោគជ័យ ដោយ​កញ្ញា​បាន​គិតថា មិនមាន​អ្វីដែល យើង​មិនអាច​ធ្វើបាន​នោះទេ បើ​យើង​ប្រឹងប្រែង​ទោះបី​មាន​បរាជ័យ​ពីមុន​ក៏ដោយ​។
​ក្រោយពេល​បញ្ចប់​ការសិក្សា កញ្ញា​បានធ្វើការ​ជា​នាយការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៅ​កងពល​៧០ និង​ជា​នាយិការ​សាលា​ហ្វឹក ហ្វឺ​ន​ក្នុង​កងពល​។ កា​ងារ​នេះ​ពាក់ព័ន្ធ​នឹង​ការហ្វឹកហ្វឺន​នាយទាហាន​និង​ពលទាហាន ខាង​វិស័យ​យោធា និង​កំរិតវប្បធម៌​។
ពាណិជ្ជកម្ម

ក្តី​ស្រមៃ​របស់​កញ្ញា មៀ​ច សិទ្ធិការ្យ ជេ​ស្សី​ការ្យ ដែលជា​កូនស្រី​ទោល​ក្នុងចំណោម​បងប្អូន ៣​នាក់ គឺ​ចង់​បន្ត​ការសិក្សា​នៅក្រៅ ប្រទេស នៅ​សាលា​ដែលមាន​ការលំបាក​ក្នុងការ​ប្រឡង​ចូល​។
​អាស្រ័យ​ដោយ​ការព្យាយាម​ខិតខំ​រៀនសូត្រ​ជាពិសេស​ផ្នែក​ចំណេះដឹង​ទូទៅ​និង​ភាសា​អង់គ្លេស និង​ការផ្តាច់​ជ្ញា​ចិត្ត​ដ៏​មុតមាំ​នោះ កញ្ញា​បានជា​ប់​អាហារូបករណ៍​នៅ​សាលា​បណ្ឌិត​យោធា West Point នៅ​សហរដ្ឋអាមេរិក ដែលជា​សាលា​យោធា​ដ៏​ល្បី​។ កញ្ញា​បាន​បន្ត​ការសិក្សា​យក​អនុបណ្ឌិត​ច្បាប់​អន្តរជាតិ​មួយ​បន្ថែមទៀត​ពីសា​លា Essex ប្រទេស​អង់គ្លេស​នៅ​ឆ្នាំ ២០១៣​។​
​កញ្ញា​បាន​ឲ្យ​ដឹងថា ការសិក្សា​នៅ​ទីនោះ ពិតជា​លំបាក​ណាស់ ព្រោះ​ជា​សាលា​ទាហាន​តម្រូវ​ឲ្យ​មាន​វិន័យ​យោធា និង​ហាត់​ទាហាន​ក្នុងពេល​រៀន​មុខ [...]​។​នេះ​បើ​យោងតាម​ប្រភពពី​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក - TVK ។​
​កញ្ញា​បាន​ឲ្យ​ដឹងថា ការងារ​នេះ​ដំបូង​ពិតជា​ពិបាក​ខ្លាំងណាស់ ព្រោះ​ពលទាហាន និង​នាយទាហាន​ពិបាក​នឹង​ទទួល​នាង​ជា នាយិការ​សាលា​ហ្វឹកហ្វឺន​រិ​ស័​យ​យោធា​។ ប៉ុន្តែ​ក្រោយ​ពេលដែល​ធ្វើការ​ជាមួយគ្នា​មួយរយៈ ទើប​ពួកគាត់​ទទួលស្គាល់ថា កញ្ញា​មាន​សមត្ថភាព និង​ជំនាញ​ខាង​ទាហាន​ដូច​ពួកគាត់​ដែរ​។ បច្ចុប្បន្ន កញ្ញា​ធ្វើការ​សម្រប​សម្រួលការ​ងារ​អន្តរជាតិ​របស់ យោធា​ក្នុង​នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ​ក្រសួងការពារជាតិ​។ កញ្ញា​សង្ឃឹមថា ការងារ​នេះ​នឹង​ផ្តល់​កេរ្តិ៍ឈ្មោះ​ដល់​ប្រទេសជាតិ តាមរយៈ​ទំនាក់ទំនង​អន្តរជាតិ​យោធា​៕


[wai id="5"]