ក្រុម​ទន្ទ្រាន​ដី​ក្នុង​តំបន់ការពារធម្មជាតិ នៅ​មណ្ឌលគិរី ពេលនេះ​អស់​ផ្លូវ​ហើយ

ព្រឹត្តិការណ៍ថ្មីៗ
0
2102


[wai id="7"]
​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ លើ​ករណី​ការកាប់​រាន ទន្ទ្រាន​កាន់កាប់ ដីព្រៃ​ខុសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ ខេត្តមណ្ឌលគិរី​។​

​សេចក្ដីសម្រេច​របស់​ស​ម្ដេច ស ខេង ចេញ​នៅ​ចុះ​ថ្ងៃទី​២២ ខែកក្កដា បាន​ឲ្យ​ដឹងថា ក្រុមការងារ​អន្តរក្រសួង​នេះ មាន​សមាសភាព​ចូលរួម​មកពី​ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ លោក អង មង្គល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំង​ជា​ប្រធាន​នៃ​ក្រុម​ក្រុមការងារ​អន្តរក្រសួង​នេះ ហើយ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​បរិស្ថាន ជា​អនុប្រធាន រួម​ជា​មូ​យ​សមាជិក​១១​នាក់​ទៀត​។




[wai id="5"]