ប្រទេស​កម្ពុជា ត្រៀម​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តាល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច

សេដ្ឋកិច្ច
0
2306
[wai id="8"]

[wai id="7"]
​នៅក្នុង​សន្និសីទកាសែត​ស្តីពី «​លទ្ធផល​បញ្ចប់​នៃ​កិច្ចចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន FTA» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុម​ចរចា​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន បាន​លើកឡើងថា ក្រៅពី​ចិន កម្ពុ​ជាមាន​មហិច្ឆតា​ចង់​ចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​មួយចំនួនទៀត ដូចជា​កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា អូ​ស្រា​លី និង​នូ​វែ​ល​ហ្សេ​ឡង់​ជាដើម​។​
ពាណិជ្ជកម្ម

​លោក​រដ្ឋលេខាធិការ បាន​បញ្ជាក់ថា រហូតដល់​ពេលនេះ ការចរចា​លើ​ការធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​ចិន បានបញ្ចប់​ហើយ ដោយ​ភាគី​ទាំងពីរ បាន​យក​ពង្រៀង​កិច្ចព្រមព្រៀង​នេះ បញ្ជូន​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង ពីរ​ពិនិត្យ​ទៅ វិញ​ទៅមក​។ បន្ទាប់ពី​ពិនិត្យ​ហើយ​នោះ ភាគី​ទាំងពីរ​នឹង​រងចាំ​ពេលវេលា​សមស្រប​មួយ ដើម្បី​ចុះហត្ថលេខា ហើយ​បន្ទាប់ពីនោះ នឹង​រៀបចំ​ជា​ច្បាប់​តាម​នីតិវិធី ដើម្បី​ដាក់ឱ្យអនុវត្ត​។​
​លោក​បញ្ជាក់ថា​៖ «(​ក្រោយ​ចុះហត្ថលេខា​) យើង​នឹង​យក​ឯកសារ​ហ្នឹង​មក​ឆ្លង​គណៈរដ្ឋមន្ត្រី រដ្ឋសភា ព្រឹទ្ធសភា បានដាក់​ចេញ​ជា​ច្បាប់ ហើយ​យើង​នឹង​បញ្ជូន​លិ​ខិ​តូប​ករ​ណ៍ ស្តីពី​ការផ្តល់​សច្ចាប័ន​នេះ​ទៅ​ចិន ធ្វើយ៉ាងណា​ឱ្យ​គោលដៅ​របស់​យើង​អាច អនុវត្ត​កិច្ចព្រមព្រៀង​បាន​នៅ​ខែមករា ឆ្នាំ​២០២១»​។​

​លោក​បាន​បន្តទៀតថា​ក​ម្ពុ​ជា​នឹង​ទទួល បាន​ផលប្រយោជន៍​ច្រើនជាង​ប្រទេស​ចិន ពី​ការបង្កើត​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ទ្វេភាគី កម្ពុជា​-​ចិន FTA ។​
​ក្នុងឱកាស​សន្និសីទ​សារព័ត៌មាន​ស្ដីពី លទ្ធផល​បញ្ចប់ នៃ​កិច្ចចរចា​បង្កើត​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន FTA នៅ​ថ្ងៃទី​២៨ កក្កដា លោក រដ្ឋលេខាធិការ​មានប្រសាសន៍ថា កម្ពុជា​បាន​បើក​ផ្សារ ដែល​អាច​នាំចូល​ទំនិញ ៣៤០​មុខ ទៅ​ចិន​ដែល​មុខទំនិញ​ទាំងអស់នោះ ត្រូវបាន​ចុះ​ពន្ធ​ទៅ ០% ភ្លាមៗ​ប្រហែលជា ៩៥% មានដូចជា ផលិតផល​កសិកម្ម និង​ផលិតផល​សម្រេច​ហើយ​នៅសល់ ៥% ទៀត នឹង​ចុះ​ពន្ធ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ពី ១០-២០​ឆ្នាំ ទើប​ដល់ ០% ។​
​លោក​បន្តថា ការនាំ​ចូល​របស់​កម្ពុ​ជា​ទៅ​ចិន មាន​ល្បឿន​ប្រហែលជា ២០-២៥% ហើយ​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ដោយ​នាំចេញ ទៅ​ចិន​កើនឡើង​ដល់ ១​ពាន់​លាន​ដុល្លារ និង នាំចូល​ពី​ចិន​ជិត ៧​ពាន់​លាន​ដុល្លារ ហើយ​ល្បឿន​នៃ​ការនាំចេញ នាំចូល គឺ​កម្ពុជា​លឿន​ជាង​ចិន ។​

​ក្រៅពី​ប្រទេស​ចិន និង​កូរ៉េខាងត្បូង ប្រទេស​កម្ពុជា ក៏​គ្រោង​នឹងធ្វើ​ការចរចា​យក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស ផ្សេងៗ​ទៀត តួយ៉ាង​ប្រទេស​អង់គ្លេស​, អាមេរិក​, ជប៉ុន​, ម៉ុង​ហ្គោ​លី​, ឥណ្ឌា និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ាន (EAEU)​។ សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ាន (EAEU) មាន​សមាជិក​ចំនួន​៥ គឺ​ប្រទេស​អា​មេ​នី​, បេឡា​រុស​, កា​ហ្សា​ក់​ស្ថាន​, កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​សហព័ន្ធរុស្ស៊ី​។ ត្រង់ចំណុច​នេះ ក្រសួងពាណិជ្ជកម្ម​បាន​បង្កើត​ក្រុមការងារ ដើម្បី​រៀបចំ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចរចា​ជាមួយ​ប្រទេស​គោលដៅ​ទាំងអស់នេះ​រួចរាល់​អស់ហើយ​ដែរ​។​

​គួរ​រម្លឹក​ដែរ​ថា កាលពី​ឆ្នាំ​២០១៩ កម្ពុជា​នាំចេញ​ទៅ​ចិន មាន​ទំហំ​ទឹកប្រាក់​ជាង ១០០០​លាន​ដុល្លារ ខណៈ​ចិន​នាំ​ចូលមក​កម្ពុជា​វិញ ជាង​៦០០០​លាន​ដុល្លារ​។ ទំនិញ​ដែល​កម្ពុជា នាំទៅ​ទីផ្សារ​ចិន ភាគច្រើន ជា​ប្រភេទ​ផលិតផល​កសិកម្ម ឯ​ចិន​នាំមក​កម្ពុជា ភាគច្រើន​ជា​សម្ភារ​បច្ចេកទេស គ្រឿងបន្លាស់ និង​គ្រឿងចក្រ​ធំ​៕​
[wai id="5"]