ក្រសួងសុខាភិបាល ថ្ងៃ​ឈប់សង​បុណ្យចូលឆ្នាំ ប្រពៃណី ជាតិខ្មែរ គឺ​ពុំមាន​សញ្ញា​នៃ​វីរុស​កូ​វីដ​១៩ នៅក្នុង​សហគមន៍​កម្ពុជា​ឡើយ​

ព្រឹត្តិការណ៍ថ្មីៗ
0
1261
[wai id="8"]

[wai id="7"]

​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ឲ្យ​ដឹងថា នៅថ្ងៃនេះ​ក្រសួង​មិនមាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​នោះទេ ចំណែកឯ​អ្នក​ព្យាបាល​ជាសះស្បើយ​ក៏​គ្មាន​ដែរ ខណៈ​អ្នក​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅសល់​១០​នាក់​ដដែល​។​

​ដោយឡែក​ស្ថានភាព​នៃ​ថ្ងៃ​ឈប់សម្រាក​រយៈពេល​វែង​កន្លងទៅនេះ ដើម្បី​សង​ថ្ងៃ​ឈប់​បុណ្យចូលឆ្នាំ ប្រពៃណី ជាតិខ្មែរ គឺ​ពុំមាន​សញ្ញា​នៃ​វីរុស​កូ​វីដ​១៩ នៅក្នុង​សហគមន៍​កម្ពុជា​ឡើយ​។​នេះ​បើតាម​ការអះអាង​របស់​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។​
ពាណិជ្ជកម្ម

​លោកស្រី បន្តថា ការ​មិនមាន​សញ្ញា​ឆ្លង​នៃ​វីរុស​កូ​វីដ​១៩ នៅក្នុង​សហគមន៍​កម្ពុជា​នោះ​ជា​រឿង​ល្អ ប៉ុន្តែ​ទោះជា យ៉ាងនេះ​ក្តី​ពលរដ្ឋ ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ជាប់​ជានិច្ច ព្រមទាំង​អនុវត្ត​វិធានការ​ការពារ របស់​ក្រសួងសុខាភិបាល ដោយសារតែ​វីរុស​កូ​វីដ​១៩​នេះ មិន​បានចេញ​ឆ្ងាយ​ពី​កម្ពុជា​នៅឡើយ​ទេ​។ តាម​ការសង្កេត​តាមដាន​ពី​ប្រព័ន្ធ​សុខាភិបាល នៅតាម​បណ្តា​រាជធានី​-​ខេត្ត ជាពិសេស​នៅតាម​រមណីយដ្ឋាន ទេសចរណ៍​នានា ក្រសួង​សង្កេតឃើញថា មិនទាន់​រកឃើញ​ហេតុការណ៍​ចម្លង​វីរុស​កូ​វីដ​១៩ នៅក្នុង​សហគមន៍ យើង​នៅឡើយ​ទេ​៕

[wai id="5"]