នាយករដ្ឋមន្ត្រី​ជប៉ុន ចូល​មន្ទីរពេទ្យ​សារជាថ្មី​ក្នុង​វ័យ ៦៥​ឆ្នាំ ដែល​ពី​មាន​ធ្លាប់មាន​ប្រវត្តិ​…

ព្រឹត្តិការណ៍ថ្មីៗ
0
1507
[wai id="8"]

[wai id="7"]
​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក អា​បេ ស៊ីន​ហ្សូ បានធ្វើ​ដំណើរ​ទៅដល់​មន្ទីរពេទ្យ នៃ​ទីក្រុង​តូ​ក្យូ​ហើយ​នៅ ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែសីហា ឆ្នាំ​២០២០​នេះ ខណៈ​សាក្សី​បាន​ប្រាប់​សារព័ត៌មាន Reuters ។ លោក អា​បេ ដែលមាន​អាយុ​៦៥​ឆ្នាំ ធ្លាប់មាន​បញ្ហា​សុខភាព​កាលពី​លើក​មុន​។ លោក​ត្រូវបាន​គេ​បង្ខំ​ឲ្យ​ចាក​ចេញពី​អំណាច​ក្នុង​ឆ្នាំ​២០០៧ បន្ទាប់ពី​កាន់អំណាច​បាន​មួយឆ្នាំ ដោយសារ​លោក​មាន​បញ្ហា​សុខភាព​ដំបៅ​ពោះវៀន​។​
ពាណិជ្ជកម្ម

​បើតាម​ប្រភពពី​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ប្រាប់​កាសែត យ៉ូ​មី​អ៊ូ​រិ (Yomiuri) បាន​ឲ្យ​ដឹង​ទៀតថា លោក អា​បេ ធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ទទួលលទ្ធផល​នៃ​ការពិនិត្យ​សុខភាព ដែល​លោក​បានធ្វើ​រហូតដល់​ទៅ ៧​ម៉ោង​កាល​ពីមួយ​សប្តាហ៍​មុន​។ លោក អា​បេ ត្រូវបាន​គេ​មើលឃើញថា បាន​ទទួលរង​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​បំផុត ជុំវិញ​ការដឹកនាំ​ប្រទេស​ជប៉ុន អំឡុង​វិបត្តិ​ជំងឺ​សកល COVID-19៕
[wai id="5"]