NAGA III នឹង​ក្លាយជា​ទីតាំង​ដែល​ខ្ពស់បំផុត នៅក្នុង​ទីក្រុង​

ព្រឹត្តិការណ៍ថ្មីៗ
0
1646
[wai id="8"]

[wai id="7"]

​ក្រុមហ៊ុន NagaCorp Ltd ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​ហុងកុង បានប្រកាស​គម្រោង​ចាប់ផ្តើម​សាងសង់​គម្រោង​ទី​៣ របស់ខ្លួន​នៅលើ​ទឹកដី​អតីត​អគារ​ប៊ូល​ឌី​ង​ចាស់​ក្នុង​រាជធានី​ភ្នំពេញ ដោយ​អះអាងថា គម្រោង​នេះ​នឹង​ទាក់ទាញ​ការវិនិយោគ បន្ថែមទៀត​ចូលទៅក្នុង​ទីក្រុង​។​
ពាណិជ្ជកម្ម

​ណាហ្គា​ថ្មី​ទី ៣ ជាមួយនឹង​ទំហំ​ទឹកប្រាក់ ៣,៥​ពាន់​លាន​ដុល្លារ​អាមេរិក នឹង​លេចចេញ​ជា​អាគារ មួយ​ដែល ត្រូវបាន​កំណត់ថា នឹង​ក្លាយជា​ទីតាំង​ដែល​ខ្ពស់បំផុត នៅក្នុង​ទីក្រុង​។ ទីតាំង​កម្សាន្ត​មួយ​នេះ នឹង​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ៥៤៤.៨០១​ម៉ែត្រការ៉េ ស្ថិតនៅ​ជាន់​ទី ១៣ ដែលមាន​ដូចជា ទីតាំង​កម្សាន្ត​អាង​ហែល​ទឹក ហាង​លក់ទំនិញ ភោជនីយដ្ឋាន​សួនច្បារ នៅ​ខាងក្នុង ទីតាំង​ប្រជុំ​ដ៏​ធំ​ទូលាយ ទីតាំង​ធ្វើ​សន្និសីទ និង​កន្លែង​តាំងពិព័រណ៍​នានា​។​
​ទីតាំង​លេងល្បែង ដែលមាន​សមត្ថភាព ក្នុងការ​ដាក់​តុ​ល្បែង រហូតដល់​ទៅ ៨០០ បន្ថែមទៀត ជាមួយនិង​ម៉ាស៊ីន ហ្គេម​អេឡិចត្រូនិក​ចំនួន ២៥០០ គឺជា​លក្ខណៈពិសេស​បន្ថែ​ម​មួយ ចំនួន ទៀត​របស់​ណាហ្គា​ទី ៣ ។ ណាហ្គា ៣ ត្រូវបាន​រចនា​ឡើង ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម នៅ​ទីក្រុង​ឈី​កា​ហ្គោ Skidmore, Owings & Merrill LLP (SOM) ខណៈដែល​ក្រុមហ៊ុន​មួយ​នេះ បានលើកឡើង​ថា​អគារ នេះ​ត្រូវ បាន​ចែកចេញជា ៣​។ នៅ​ខាងលើ​នៃ​អាគារ​នេះ ត្រូវបាន​ត​ភ្ជាប់​តាមរយៈ​ទីតាំង​កម្សាន្ត​នានា ជាមួយនឹង​ទេសភាព​ដ៏​អស្ចារ្យ នៃ​ទីក្រុង​និង​ដង​ទន្លេ​។​
​គម្រោង​Naga3 គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៥ នឹង​ពង្រីក​បន្ទាប់​សរុប​រហូត​ដល់ ៥០០០​បន្ទប់ តុ​ល្បែង​១៣០០ និង​ម៉ាស៊ីន​ហ្គេម​អេ​ឡិច​ត្រូ​និ​ច​៤.៥០០​។ រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ដល់​ការវិនិយោគ​នេះ ដោយ​បន្ត​រយៈពេល​១០​ឆ្នាំ​ទៀត នូវ​សិទ្ធិផ្តាច់មុខ​ដល់​ក្រុមហ៊ុន​NagaCorp នៅ​ភ្នំពេញ​ដល់​ឆ្នាំ​២០៤៥​។ អាជ្ញាប័ណ្ណ​លេងល្បែង​របស់ខ្លួន​ដំណើរការ​ដល់​ឆ្នាំ ២០៦៥

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ណាហ្គា​វើ​លដ៍ មាន​ប្រតិបត្តិការ​អាជីវកម្ម​ជាង ២៥ ឆ្នាំ​នៅ​ទីក្រុង​ភ្នំពេញ ដែល​បច្ចុប្បន្ន​គ្របដណ្ដប់​ល់​ផ្ទៃដី​ទំហំ​ប្រហែល ៩៣,០០០ ម៉ែត្រការ៉េ និង​មាន​បន្ទប់​ដ៏​ប្រណីត ប្រមាណ​ជា ១៥០០ បន្ទប់ ។​
​លើសពីនេះទៅទៀត​កន្លែង​កម្សាន្ត​នេះ​ក៏​នឹងមាន​ទីតាំង​ស្ប៉ា​ដ៏​ប្រណីត​ហាង​លក់ទំនិញ ទីតាំង​លក់​អាហារ និង​ភេសជ្ជៈ​ចំនួន ១៩ កន្លែង​ដែល​ផ្ដល់​សេវាកម្ម​កម្សាន្ត​ដ៏​ធំ​ទូលាយ កន្លែង​ប្រជុំ​ដ៏​ល្អ​ប្រណីត​ជាមួយ​បរិក្ខារ​ទំនើបៗ ព្រមទាំង​កន្លែង​ធ្វើ​ស​ន្និ​បា​ដ៏​ធំ​បំផុត​ក្នុងប្រទេស ដែល​អាច​ផ្ទុក​ប្រតិភូ​បាន​ជាង ៣,០០០ នាក់ ។​
​លោក KC Chow បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា​៖ «​គម្រោង​ណាហ្គា​ទី ៣ នឹង​ក្លាយជា​ទីតាំង​មួយ​ដែល រួមមាន​កន្លែង​លេងល្បែង​ទីតាំង​នានា ដែល​បំពាក់​ជាមួយ និង​គ្រឿង​បរិក្ខារ ដែល​មិន​ធ្លាប់​មាននៅ ណាហ្គា ១ និង ណាហ្គា ២ សួនច្បារ​នៅ​ខាងក្នុង​អាគារ កន្លែង​លក់ទំនិញ​កន្លែង​កម្សាន្ត​ជា​លក្ខណៈ គ្រួសារ​ក្នុងចំណោម​កន្លែង​ផ្សេងៗ​ទៀត ដើម្បី​ផ្តល់​បទពិសោធ​ដំណើរ​ទស្សនកិច្ច​ដ៏​អស្ចារ្យ​» ៕


[wai id="5"]