ដំណឹង​ល្អ ពី​ព្រលានយន្តហោះ តារា​សាគរ ខេត្ត​កុះ​កុង

ព្រឹត្តិការណ៍ថ្មីៗ
0
2066
[wai id="8"]

[wai id="7"]
​លោកស្រី មិថុនា ភូ​ថង បាន​ថ្លែងថា “​សម្រាប់​ការកសាង ព្រលានយន្តហោះ តារា​សាគរ ឥឡូវនេះ​យើង​កសាង​ដល់ រេ​វេ​ផ្លូវ​ហើយ ហើយ​កំណត់ថា មុននេះ​បើ​យើង​អត់​មាន​ផលប៉ះពាល់ នៅ​ដំណាក់​កូ​វីដ​នេះ​គឺថា ឲ្យ​ចប់​នៅ​ចុងឆ្នាំ​២០២០ នេះ​តែម្ដង តែ​ដំណាក់កាល​នេះ អាច​ចប់​នៅ​ចុងឆ្នាំ ឬ​ក្រុមហ៊ុន គាត់​ព្យាយាម ឲ្យ​ចប់​នៅ​ចុងឆ្នាំ តែបើ​មាន​យ​ថា ហេតុ អាច​ដើមឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ​អាច​ថា សាងសង់​បាន​៥០​ទៅ​៦០​ភាគរយ​ហើយ​” ។​

​លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រ​រដ្ឋា​ន​អាកាសចរ​ស៊ីវិល បាន​អបអរសាទរ​ចំពោះ​ក្រុមហ៊ុន ដែល​បានបញ្ចប់​ការសាងសង់​តាម​ផែនការ និង​បន្ត​គាំទ្រ​សហការ​ជាមួយ​ក្រុមហ៊ុន​ធ្វើយ៉ាងណា​ឱ្យ​ការសាងសង់​បញ្ចប់​ដោយ​ជោគជ័យ ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា ជម្រុញ​កំណើនសេដ្ឋកិច្ច និង​ទាក់ទាញ​ភ្ញៀវទេសចរ​។​
​ក្រុមហ៊ុន UNION Development បានសម្រេច​បោះទុន​វិនិយោគ​សរុប​ចំនួន​២០០​លាន​ដុល្លារ​សាងសង់​ព្រលានយន្តហោះ​នេះ រួមមាន​ការស្ថាបនា​ផ្លូវ​សម្រាប់​យន្តហោះ​រត់ ដែលមាន​ប្រវែង​បណ្តោយ ៣២០០​ម៉ែត្រ និង​ទទឹង​៦០​ម៉ែត្រ និង​ស្ថានីយ៍​អ្នកដំណើរ ហើយ​ក្រោយ​ការសាងសង់​រួច អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ នឹង​អនុញ្ញាត​ឲ្យ​យន្តហោះ​ធុន​យក្ស ប្រភេទ​ប៊ូ​អី​ង​៧៧៧ និង​អ៊ែ​របើស A៣៤០ ចុះចត​បាន​។​
ពាណិជ្ជកម្ម

​ក្រុមហ៊ុន​ចិន UNION Development Group Co., Ltd. បាន​ចុះកិច្ចសន្យា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០០៨ ដើម្បី​ធ្វើការ​អភិវឌ្ឍ​គម្រោង​តារា​សាគរ លើ​ផ្ទៃដី​សរុប​ទំហំ ៣៦,០០០​ហិកតា​។ គិត​មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​កំពុង​សម្រុក​អនុវត្តន៍ គម្រោង​ទៅតាម​ផែនការ ដោយបាន​បណ្តាក់ទុន​វិនិយោគ​ជាង ១,៥០០​លាន​ដុល្លារ លើ​ការសាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​មួយចំនួន​ដូចជា ៖ ប្រព័ន្ធ​គមនាគមន៍​, ក្លឹប​វាយ​កូន​ហ្គោល​, ព្រលានយន្តហោះ​, កំពង់ផែ​ទឹក​ជ្រៅ​អន្តរជាតិ​, សួន​លម្អ​, បណ្តាញ​ទឹកស្អាត និង​ប្រព័ន្ធ​អគ្គិសនី ជាដើម ។​

​គួរ​បញ្ជាក់ដែរថា លោកស្រី មិថុនា ភូ​ថង បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា​៖​ខេត្តកោះកុង​សំបូរ​ទៅដោយ​តំបន់​អេកូ​ទេសចរ​ណ៍ហើយ​ចែកចេញជា​ពី​គឺ​តំបន់ឆ្នេរ​និង​តំបន់ភ្នំ​ខេត្ត​មាន​កោះ​ចំនួន ២៤​និង​ឆ្នេរ​ប្រមាណ ២១៧ គីឡូម៉ែត្រ​ស្មើ​និង​ជាង​ពាក់កណ្តាល​នៃ​ឆ្នេរសមុទ្រ​កម្ពុជា ដោយ សារ​កត្តា​សន្តិភាព​និង​សក្តានុពល​ធនធានធម្មជាតិ​ដ៏ សម្បូរបែប​ធ្វើ​ឲ្យ​ខេត្តកោះកុង​មានការ​អភិវឌ្ឍ​ជាច្រើន​លើ​វិស័យ​ទេសចរណ៍​រួមមាន តំបន់​វិស្សមកាល តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ព្រៃកោងកាង ទឹកធ្លាក់ តំបន់ ឆ្នេរ តំបន់​ផ្កាថ្ម និង តំបន់​កោះ​មួយចំនួន​និង​មាន​សេវាកម្ម​ទេសចរណ៍​ដូចជា​៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន មណ្ឌល​កំសាន្ត​។ ខេត្ត​ទទួលបាន​គម្រោង​វិ​និ យោគ​លើ​វិស័យនេះ​ចំនួន ១៨ គម្រោង ។ នៅក្នុង​ឆ្នាំ​២០១៩ មាន​ភ្ញៀវ​សរុប​ចំនួន​៣២៨,៦៦២​នាក់​ដោយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ មានការ​កើនឡើង​ជាម​ធ្យ​ម​ពី​១៥% ទៅ​២៥% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំកន្លងមក ៕
[wai id="5"]