អគារ​ចាស់​ទ្រុឌទ្រោម ទល់មុខ​អគារ​ពាណិជ្ជកម្ម​ផ្សារ​ទំនើប B.S អាចមាន​បញ្ហា​ហើយ

ព្រឹត្តិការណ៍ថ្មីៗ
0
3741
[wai id="8"]

[wai id="7"]
​សំណង់​អាគារ​ដ៏​ទ្រុឌ​ទ្រាម​ដែល​បាន​សាងសង់​ក្នុងអំឡុង​ឆ្នាំ​១៩៥០ ស្ថិតនៅ​កាច់ជ្រុង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​កម្ពុជា​ក្រោម (​ទល់មុខ​អគារ​ពាណិជ្ជកម្ម​ផ្សារ​ទំនើប B.S)​បាន​ក្លាយជា​កន្លែង​ងាយ​នឹង​បង្ក​ការ គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នករស់នៅ​ទីនោះ រួមទាំង​អ្នកដំណើរ​ផងដែរ ។​
ពាណិជ្ជកម្ម

​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​ពិធី​សំណេះសំណាល និង​ផ្សព្វផ្សាយ​ពី​ស្ថានភាព អគារ​ចាស់​ទ្រុឌទ្រោម​ទល់មុខ​អតីត​អគារ​ពាណិជ្ជកម្ម BS ( អគារ​អង្គរ​មានជ័យ ) ស្ថិតនៅ​កាច់ជ្រុង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​កម្ពុជា​ក្រោម ភូមិ​១ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​
ដើម្បី​ចៀសវាង​រាល់​ហានិភ័យ​ដែល​កើតឡើង​ជាយថាហេតុ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្ដីជូនដំណឹង ជូន​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​អគារ​អង្គរ​មានជ័យ ដែលជា​អគារ​ចាស់​ទ្រុឌទ្រោម​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ម្ដង​រួចមកហើយ ក្នុងនាម​ជា​អាណាព្យាបាល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​សុខ​សុវត្ថិភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។​
​អភិបាល​ខ​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ឱ្យ​បាន​ខ្លាំងក្លា ពិសេស​ត្រូវធ្វើ​ការណែនាំ​ប្រជាពលរដ្ឋ ដែល​លក់ដូរ​នៅក្រោម​អគារ​ចាស់ៗ និង​អ្នកស្នាក់នៅ​អគារ​ចាស់ៗ​នៅក្នុង​រាជធានី​ភ្នំពេញ ឱ្យ​ពួកគាត់​ប្រុងប្រយ័ត្ន និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ពួកគាត់​ជៀសវាង មាន​ហានិភ័យ​អ្វី​កើតឡើង​។​

​គួរបញ្ជាក់​ផងដែរ​ថា​ទីតាំង​ខាងលើនេះ​បាន​បង្ក​គ្រោះថ្នាក់​រួចមក​ម្តង​ហើយ​កាលពី​ល្ងាច ថ្ងៃទី​២៤​ខែកក្កដា ឆ្នាំ​២០២០ ដោយមាន​បាក់​បំណែក​ដុំថ្ម​នៃ​អាគារ​ធ្លាក់​ចុះមក​ចំ​រថយន្ត​រថយន្ត​ម៉ាក​ព្រូស មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ​2BD.8348​មក​ឈប់​នៅក្រោម​អគារ​នេះ ប៉ុន្តែ​សំណាងល្អ​ពុំ​បណ្តាល​ឲ្យ​មាន​អ្នក​គ្រោះថ្នាក់​ឫ​របួស​នោះទេ ៕

[wai id="5"]