មហាវិថី​ថ្មី ទទឹង ៣០​ម៉ែត្រ​នៅ​ជិត​ផ្សារ Aeon mall អាចជួយ​សម្រួល​ការកកស្ទះ​ចរាចរ​

ព្រឹត្តិការណ៍ថ្មីៗ
0
394
[wai id="8"]

[wai id="7"]
​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ៤ កញ្ញា ២០២០ បានបង្ហាញ​ពី​គម្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា​មហាវិថី​ថ្មី ទទឹង ៣០​ម៉ែត្រ ស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ ចាប់ពី​ផ្លូវ​លេខ ១០០៣ (​ផ្លូវបត់​ចូល​ផ្សារ​ទំនើប​អេ​អន ម៉​ល សែន​សុខ​) ដល់​មហាវិថី ឈ្នះ​ឈ្នះ ក្នុង​ខណ្ឌឫស្សីកែវ​។​
ពាណិជ្ជកម្ម

​ដោយ​ឃើញ​ពី​កំណើន​នៃ​ការប្រើប្រាស​យានយន្ត​និង​ការកកស្ទះ​ចរាចរ​សឹងតែ​គ្រប់​ច្រក​នៃ​រាជធានី​ភ្នំពេញ រាជរដ្ឋាភិបាល​កម្ពុជា រិះរក​មធ្យោបាយ​ដើម្បី​ជួយ​សម្រួល​ដោះស្រាយ​បញ្ហា​ជំនន់​ចរាចរ​នេះ​ផងដែរ​។ ដោយ​ក្នុងនោះ​មាន​ទាំង​ការស្ថាបនា​ផ្លូវ​តូចធំ ស្ពាន​អាកាស ផ្លូវ​ក្រោម​ដី និង​ផ្លូវ​ក្រវ៉ាត់​ក្រុង ជាដើម ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​ក្រុង​អោយមាន​ភាពល្អប្រសើរ​។​

​ជាមួយគ្នានេះ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​នៅ​តំបន់​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ការដ្ឋាន​ស្ថាបនា មហាវិថី​ថ្មី ទទឹង ៣០​ម៉ែត្រ ស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ ចាប់ពី​ផ្លូវ​លេខ ១០០៣ (​ផ្លូវបត់​ចូល​ផ្សារ​ទំនើប​អេ​អន ម៉​ល សែន​សុខ​) ដល់​មហាវិថី ឈ្នះ​ឈ្នះ ក្នុង​ខណ្ឌឫស្សីកែវ នៅ​ដើម​សប្តាហ៍​ក្រោយ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។ នេះ​បើតាម​ការដកស្រង់​ពី​មន្ទីរ​សាធារណកា និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២០​។​

[wai id="5"]