សម្តេច​តេ​ជោ ៖ ផ្តល់​កាដូ​ពិសេស​ធំ​មួយ​សម្រាប់​អ្នក​ខេត្តសៀមរាប

ព្រឹត្តិការណ៍ថ្មីៗ
0
1880
[wai id="8"]

[wai id="7"]
​កាលពីពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន​១៥០​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​កសាង​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅក្នុង​ទី​រួម​ខេត្តសៀមរាប ដើម្បី​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ថា ទោះបី​ពេលនេះ​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ក៏​មិនបាន​ធ្វើឱ្យប៉ះពាល់​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​ឡើយ ទើប​រាជរដ្ឋាភិបាល​ស​ម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន​១៥០​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​កសាង​ផ្លូវ​នៅក្នុង​ទី​រួម​ខេត្តសៀមរាប​។
ពាណិជ្ជកម្ម

​សម្តេច​តេ​ជោ​បន្តថា​៖ «​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តូចធំ​ដែលមាន​ចំនួន​៣៨​ខ្សែ ដែល​គ្រោង​នឹង​សាងសង់​នៅក្នុង​ទី​រួម​ខេត្ត​នេះ នឹង​ជួយ​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយនឹង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​នៅក្រោយ​ជំងឺ​កូ​វីដ​១៩»​។

​គួរ​បញ្ជាក់ដែរថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានប្រកាស​សម្រេច​កញ្ចប់​ថវិកា ចំនួន ១៥០​លាន​ដុល្លារ ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​សុក្រ ២​រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២០ សម្រាប់​ស្ថាបនា​ផ្លូវ ចំនួន ៣៨​ខ្សែ ក្នុង​ខេត្តសៀមរាប​៕

[wai id="5"]