ដី ទំហំ​៨​ហិកតា​នៅ​បឹង​តោ​មោក​(​កប់​ស្រូវ​) ត្រូវបាន​ផ្តល់ជូន​ក្រសួងយុត្តិធម៌​

ព្រឹត្តិការណ៍ថ្មីៗ
0
1645
[wai id="8"]

[wai id="7"]
​រាជរដ្ឋាភិបាល​ផ្តល់​ដី ទំហំ​៨​ហិកតា​នៅ​បឹង​តោ​មោក​(​កប់​ស្រូវ​) សម្រាប់​រៀបចំ ធ្វើជា​ឃ្លាំង​រក្សាទុក​នូ​វេ​ក​សារ និង​សម្ភារៈ​របស់​ក្រសួង​យុ​ត្តិ​ធ​ម៍ សាលា​ឧ​ទ្ទ​រណ៍​ភ្នំពេញ​និង​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០២០​បាន​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​និង​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តាមរយៈ​លិខិត​៨៦៨ សជណ​.​ម​យ ស្តីពី​ករណី​សុំ​ផ្ទៃដី​បឹង​តា​មោក (​កប់​ស្រូវ​)​ទំហំ​៨ ហិកតា ស្ថិតនៅ​ខណ្ឌ ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​ធ្វើជា​ឃ្លាំង​សម្រាប់ ការប្រើប្រាស់ របស់​ក្រសួង​យុ​ត្តិ​ធ​ម៍​សាលា​ឧ​ទ្ទរ​ភ្នំពេញ​និង​សាលា​ល​ដំបូង​រាជធានី​ភ្នំពេញ​។​
ពាណិជ្ជកម្ម

​គួរ​បញ្ជាក់ដែរថា រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់​ដី​ទំហំ​៨​ហិកតា ស្ថិតនៅ​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ខាងលើ​ជា​កម្មសិទ្ធិ​ជូន​ក្រសួងយុត្តិធម៌ បន្ទាប់ពី​បាន ចេញ​អនុក្រឹត្យ​លេខ ១៥៨ អនក្រ​.​បក ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ស្តីពី​ការកែសម្រួល​ផ្ទៃដី​បឹង​តោ​មោក​(​កប់​ស្រូវ​)​ដោយ​ត្រូវ​កាត់​ផ្ទៃដី​ទំហំ​៨​ហិកតា ស្ថិតនៅ​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ពី​ផ្ទៃ​បឹង​តា​មោក​ដែល​ត្រូវបាន​កំណត់​ក្នុង​អនុក្រឹត្យ​លេខ​២០ អនក្រ​.​បក ចុះ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្តីពី​ការកំណត់​ផ្ទៃ​បឹង​តា​មោក (​កប់​ស្រូវ​)​ទំហំ ៣ ២៣៩.៧​ហិកតា​។​