ធនាគារពិភពលោក​ត្រូវការ «១២​ពាន់​លាន​ដុល្លារ​» ជាបន្ទាន់​ដោយសារ​រឿង​មួយ​នេះ

ព្រឹត្តិការណ៍ថ្មីៗ
0
906
[wai id="8"]



[wai id="7"]
​ធនាគារពិភពលោក នៅ​ថ្ងៃទី​២៩ ខែកញ្ញា បាន​អះអាងថា ខ្លួន​បាន​លើកសំណើ​ទៅកាន់​ក្រុមប្រឹក្សាភិបាល​ស្ថាប័ន​នេះ​ឲ្យ​អនុម័ត​កញ្ចប់​ថវិកា​ចំនួន​១២​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ក្នុង​ការទិញ និង​ចែកចាយ​វ៉ាក់សាំង COVID-19 នៅពេលដែល​វ៉ាក់សាំង​ទាំងនោះ​មាន​សុវត្ថិភាព ប្រសិទ្ធភាព និង​ចាប់ផ្តើម​ផលិត​។​
ពាណិជ្ជកម្ម

​ធនាគារ​បាន​អនុវត្ត​កម្មវិធី​ឆ្លើយតប​បន្ទាន់ នៅក្នុង​ប្រទេស​ចំនួន ១១១ រួចមកហើយ ដោយ​ថវិកា​នោះ​នឹងត្រូវ​បានអនុម័ត សម្រាប់តែ​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម​តែប៉ុណ្ណោះ​។ អ្នកនាំពាក្យ​ធនាគារពិភពលោក បាន​គូស បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​វ៉ាក់សាំង COVID-19 ដែលមាន​ប្រសិទ្ធភាព និង​សុវត្ថិភាព គឺជា​ភាពជោគជ័យ​មួយ ដែល​ពិភពលោក ទាំងមូល អាច​ឆ្ពោះទៅកាន់​ការបើក​ដំណើរការ​ឡើងវិញ​ដោយ​ប្រក្រតី និង​សុវត្ថិភាព​។ ប៉ុន្តែ​សេដ្ឋកិច្ចពិភពលោក នឹងមិន​ងើប ឡើងវិញ​ពេញលេញ​នោះទេ រហូតដល់​មនុស្ស​មាន​អារម្មណ៍​ថា ពួកគេ​អាច​រស់​នៅបាន ដោយមាន​ការទំនាក់ទំនង​ក្នុងសង្គម ក៏ដូចជា​ការធ្វើការ និង​ការធ្វើដំណើរ​វិញ​បាន​ដោយ​ភាពជឿជាក់​»​។​

​យ៉ាងណាមិញ វ៉ាក់សាំង COVID-19 មិនទាន់មាន​ការលក់​ជា​លក្ខណៈ​ពាណិជ្ជកម្ម​នៅឡើយ​ទេ ប៉ុន្តែ​អគ្គនាយក​ធនាគារ​ពិភព លោក លោក ដេវីដ ម៉ា​ល់​ប៉ាស់ (David Malpass) បាន​ប្រាប់​កាសែត​បារាំង Le Figaro ថា «​ដំណើរការ​នៃ​ការចែក ចាយ​វ៉ាក់សាំង គឺ​ពិតជា​ស្មុគស្មាញ​ណាស់ ប៉ុន្តែ​វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដែល​យើងទាំងអស់គ្នា​គួរតែ​ចូលរួម​ជាមួយ​វា​»​។ លោក David ក៏បាន​មានប្រសាសន៍​បន្ថែមថា «​យើង​ចង់​ឲ្យ​ប្រទេស​ក្រីក្រ​បំផុត មានលទ្ធភាព​ប្រើប្រាស់​វ៉ាក់សាំង COVID-19 នេះ ហើយ​ក្នុងចំណោម​ប្រទេស​ទាំងនោះ យើង​ចង់​ឲ្យ​ប្រជាជន​ដែល​ងាយ​រងគ្រោះ​បំផុត និង​បុគ្គលិក​សុខាភិបាល ត្រូវ​ទទួលបាន​វ៉ាក់សាំង​នេះ​ផងដែរ​»​៕