ធនាគារពិភពលោក បានប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា ១២​ពាន់​លាន​ដុល្លារ​ដើម្បី​អ្វី​រឿងនេះ

សេដ្ឋកិច្ច
0
765
[wai id="8"]

[wai id="7"]
ធនាគារពិភពលោក បានប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា ១២​ពាន់​លាន​ដុល្លារ ដើម្បី ធានាថា ប្រទេស​ក្រីក្រ អាច​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ដ៏​លឿន​បំផុត ពោលគឺ​នៅពេល​គេ​រកឃើញ និង​ផលិត​បាន​ភ្លាម វ៉ាក់សាំង ប្រឆាំង​ជំងឺ​កូ​វីដ​។ ១២​ពាន់​លាន​ដុល្លារ ជា​ផ្នែក​មួយ នៃ​កញ្ចប់​ថវិកា សរុប ១៦០​ពាន់​លាន​ដុល្លារ ដែល​ធនាគារពិភពលោក បានប្រកាស​កន្លងមក សម្រាប់ ជួយ​ប្រទេស​ក្រីក្រ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ រហូតដល់ ពាក់កណ្តាល​ឆ្នាំ ២០២១​។​
​ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​១៣ ខែតុលា WB បាន​លើកឡើងថា កម្មវិធី​ហិរញ្ញវត្ថុ​នេះ​រួមមាន​ការគាំទ្រ​បច្ចេកទេស​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​រៀប​ចំការ​ចែកចាយ​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ហើយ​វា​ក៏​ការផ្ដល់​សញ្ញា​ទៅកាន់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​។​
ពាណិជ្ជកម្ម

«​កញ្ចប់​ថវិកា​នេះ ជា​សញ្ញា​ប្រាប់​ទៅ​អ្នកស្រាវជ្រាវ និង​ឧស្សាហ​ម្ម​ឱសថ​ថា ប្រជាជន​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ ក៏​ត្រូវការ​វ៉ាក់សាំង​ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់ WB ។ ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​ពិភពលោក​មួយ​នេះ​បន្ថែមថា ទឹកប្រាក់​១២​ពាន់​លាន​ដុល្លារ​នេះ នឹង​ផ្តល់​ជាការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​អាច​រៀបចំខ្លួន​ក្នុងការ​ចែកចាយ​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ដោយមាន​ការសម្របសម្រួល​ជាមួយ​ដៃគូ​អន្តរជាតិ​។​

​លោក David Malpass នាយក WB លើកឡើងថា ការទទួលបាន​វ៉ាក់សាំង ក៏ដូចជា​ពង្រឹង​ការផ្តល់​វ៉ាក់សាំង​ជា​គន្លឹះ​ក្នុងការ​កែប្រែ​ស្ថានភាព​នៃ​ជំងឺឆ្លង និង​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ឲ្យ​មាន​សមត្ថភាព​ស្តា​សេដ្ឋកិច្ច និង​សារពើពន្ធ​ឡើងវិញ​។ បើទោះបីជា​វ៉ាក់សាំង COVID-19 ពុំទាន់​មាន​វត្តមាន​ក្នុង​ទីផ្សារ តែ​លោក Malpass និយាយ​ក្នុង​បទ​សម្ភាស​ជាមួយ​កាសែត​បារាំង Le Figaro ថា ការរៀបចំ​ថវិកា ជា​រឿង​ចាំបាច់​ណាស់ ដោយសារតែ​ការចែក​ចាយ​វ៉ាក់សាំង​មាន​ភាពស្មុគស្មាញ​។​
​គួរ​រម្លឹក​ដែរ​ថា COVID-19 ដែល​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក WHO ប្រកាស​ចាត់ទុកជា «​ជំងឺ​រាតត្បាត​ជាស​កល​» បាន​វាយលុក​ចូលដល់​ប្រទេស និង​ដែនដី​សរុប​ចំនួន ២១៥ ហើយ​នៅ​ទូទាំង​សកលលោក ពោល​វា​បាន​រីកសាយ​ភាយ ពាសពេញ​ទ្វីប​ទាំងអស់​លើ​ភពផែនដី លើកលែងតែ​ទ្វីប​ទឹកកក​អង់តាក់ទិក​មួយ​ប៉ុណ្ណោះ​។​
​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​មួយ​នេះ វា​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន ៣៨,៤៣២,១៨២​នាក់ ដែល​ក្នុងនោះ​អ្នកជំងឺ​ចំនួន ១,០៩២,០៤៤​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង ២៨,៨៨៧,៧៧៨​នាក់​ផ្សេងទៀត ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ឡើងវិញ នៅ​ទូទាំង​សកលលោក​។ ទោះជា​យ៉ាងណា បណ្តា​ប្រទេស​ដែលមាន​អ្នក​ឆ្លង​ចាប់ពី ១០០​ករណី គឺមាន ១៩៥​ប្រទេស និង​ដែនដី ៕​