សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​យោគយល់​​​ចំពោះ​អ្នក​ខ្ចីប្រាក់ ដែល​រង​ផលប៉ះពាល់ ដោយសារ​ជំនន់​ទឹកភ្លៀង​

ព្រឹត្តិការណ៍ថ្មីៗ
0
539
[wai id="8"]


[wai id="7"]
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ធ្វើការ​យោគយល់​ក្នុងការ​រៀបចំ​ឥណទាន​ឡើងវិញ បន្ធូរបន្ថយ​អត្រា​ការប្រាក់ ឬ​ពន្យារពេល​សង​ដល់​អតិថិជន​ខ្លួន​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​ការអំពាវនាវ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០ ដែល​សម្តេច​តេ​ជោ អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ១ ម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​
​ការស្នើសុំ​នេះ​គឺជា​លើក​ទី ២ ហើយ​ដល់​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធ្វើការ​យោគយល់​ដល់​អតិ​ថិ​ជន​ខ្លួន បន្ទាប់ពី​ការអំពាវនាវ​អំពី​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដល់​ចំណូល​របស់​ប្រជាពលរដ្ឋ​។​
ពាណិជ្ជកម្ម

​គួរ​រម្លឹក​ដែរ​ថា នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ ធនាគារជាតិ​ក៏បាន​សេចក្ដីជូនដំណឹង ថ្លែង​ការកោតសរសើរ ចំពោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​បាន​ចូលរួម​សហការ​អនុវត្ត​យ៉ាង​ល្អ ក្នុងការ​អនុវត្ត​វិធានការ​នានា របស់​រាជរដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​ដាក់ចេញ ដូចជា សារាចរ​ណែនាំ​ស្ដីពី ឥណទាន​រៀប ចំ​ឡើងវិញ ការអនុគ្រោះ​បន្ធូរបន្ថយ​កម្រៃ​សេវា​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ឥ ណ​ទាន និង​/​ឬ លើកលែង​ការផាកពិន័យ ផ្សេងៗ និង​ការ​រឹបអូស​ទ្រព្យ​បញ្ចាំ​ដោយ​មិនមាន​ដីកា​ពី​តុលា ការ​ជាដើម ក្នុងកំឡុងពេល​នៃ​ការ រីក​រាលដាល​នៃ ជំងឺ​កូ​វីដ​-១៩​។​
​ទន្ទឹមនេះ​ក្នុងស្ថានភាព​ដែល ខេត្ត​-​ក្រុង មួយចំនួន​នៃ​ប្រទេស​កម្ពុជា ទទួលរង​ផលប៉ះពាល់​ពី​គ្រោះ​ទឹក​ជំ ន​ន់ ធនាគារជាតិ​នៃ​កម្ពុជា ក៏​ស្នើសុំ​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បន្ដ​កិច្ចសហការ​ល្អ ក្នុង​ក្រប ខណ្ឌ​កិច្ចការពារ​អតិថិជន និង​បន្ដ​ផ្ដល់​ការអនុគ្រោះ​តាម​លទ្ធភាព​ចំពោះ​អ្នក​ខ្ចីប្រាក់​ដែល​បាន​រង​ផល​ប៉ះ ពាល់​ជាក់ស្ដែង​ដោយសារ​ទឹកជំនន់​។​
​ធនាគារជាតិ​នៃ​កម្ពុជា សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ នឹង​បន្ដ​ចូលរួម​សហការ​ប្រ កប​ដោយ​ការយោគយល់ និង​អា​ធ្យា​ស្រ័យ​ខ្ពស់ ស្របតាម​ស្ថានភាព​ជាក់ស្ដែង​របស់​អតិថិជន​។​