សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ផ្តល់​ការដូ​ដ៏​ធំ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍ថ្មីៗ
0
2086
[wai id="8"]

[wai id="7"]
​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ឯកភាព​ឲ្យ​លើក​ពេល ការប្រមូល​ពន្ធ​លើ​ចំណេញ​មូលធន រយៈពេល​១​ឆ្នាំ​ទៀត រហូតដល់​ដើមឆ្នាំ​២០២២​។​នេះ​បើតាម​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្ងៃទី​២២ តុលា ២០២០​។​
ពាណិជ្ជកម្ម

​អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​បញ្ជាក់ថា ការសម្រេច​ពន្យា​ពេលនេះ ដោយសារ​ចង់ទុក​ពេលវេលា​គ្រប់គ្រាន់​ដល់​អ្នក​ជាប់ពន្ធ និង​សាធារណជន​ទាំងអស់ ស្វែងយល់​ឱ្យ​កាន់តែច្បាស់​នូវ​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធ​លើ​ចំណេញ​មូលធន ។ ជាពិសេស​ការត្រៀមខ្លួន អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​នេះ ឱ្យ​ភាពរលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់ពី​ថ្ងៃទី​១ មករា ២០២២​តទៅ​។​
​គួរ​បញ្ជាក់ដែរថា​ចំពោះ​ដំណឹង​ខាងលើ មានការ​អបអរសាទ​រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកវិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ ៕