អចលនទ្រព្យ​ចំនួន​សង្កាត់​៤ និង ភូមិ​៥​ពី​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​កំពុង​រីកលូតលាស់​ខ្លាំងក្លា​

សេដ្ឋកិច្ច
0
853
[wai id="8"]

[wai id="7"]
​កាលពីពេល​ថ្មីៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានស្នើ​ប្រមុខរដ្ឋស្តីទី កែសម្រួល​ព្រំប្រទល់ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​កាត់​ផ្ទៃដី​ទំហំ​៣៧៦​ហិ​ក តា​ពី​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ឲ្យ​ស្ថិតក្រោម​ការ គ្រប់គ្រង របស់​ខណ្ឌដង្កោ​វិញ​។
ពាណិជ្ជកម្ម

​យោងតាម​លិខិត​សម្តេច​តេ​ជោ​ដាក់ជូន​សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី​បាន​បញ្ជាក់ថា «​ខ្ញុំ​សូម​គោរព​ជម្រាបជូន សម្តេច​ប្រមុខរដ្ឋស្តីទី មេត្តា​ជម្រាប​ថា​រដ្ឋបាល​រាជធានី ភ្នំពេញ និង​រដ្ឋបាល​ខេត្តកណ្តាល បានធ្វើ​លិខិត​មក​ក្រសួង មហាផ្ទៃ​ដើម្បី​សុំ​កែសម្រួល​ព្រំប្រទល​រដ្ឋបាល​រវាង​រាជធានី ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​កាត់​យក​ផ្ទៃដី​ទំហំ ៣៧៦​ហិកតា ពី​ក្រុង​តាខ្មៅ ខេត្តកណ្តាល ឲ្យ​មក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខណ្ឌដង្កោ រាជធានី ភ្នំពេញ​”​។​
​លិខិត​ដដែល​បាន​បញ្ជាក់ថា ទំហំ​ផ្ទៃដី​ដែល​ត្រូវ​បានស្នើ​កាត់​ចូល​ខណ្ឌដង្កោ គឺមាន​ទំហំ ៣៧៦ ហិកតា​មក​នៅត្រឹម ៣០២ ហិកតា បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​ដោយ​កាត់​ចេញពី​ភូមិ​ស្ទឹង​ជ្រៅ ភូមិ​ព្រែ​កតា​ពៅ​នៃ​សង្កាត់​ដើម​មៀន​។ ភូមិ​ព្រែក​អ​ញ្ជា​ញ​នៃ​សង្កាត់​ព្រែក​ឫស្សី និង​ភូមិ​ព្រែក​ឡុង​នៃ​សង្កាត់​តា​ក្តុល ព្រមទាំង​ភូមិប​ត្តា​ជី​នៃ​សង្កាត់​ព្រែក​ហូរ​ដោយមាន ៤ សង្កាត់ ឬ​ស្មើនឹង ៥ ភូមិ​។​

​លិខិត​ដដែល​បាន​បញ្ជាក់ថា​៖ «​សង្កាត់​ចំនួន ៤ ស្មើនឹង ៥ ភូមិ​ដែលមាន​លំនៅឋាន​សរុប​ចំនួន ១៣៩ ខ្នង​ផ្ទះ​ស្មើនឹង ១៧៧ គ្រួសារ មាន​ប្រជាពលរដ្ឋ​ចំនួន ៧៥៣ នាក់​»​។​
​ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​ក៏បាន​ឱ្យដឹង​ដែរ​ថា រដ្ឋបាល​ខេត្តកណ្តាល​បាន​គោរព​ស្នើសុំ​កាត់​ផ្ទៃដី​ទំហំ ២ ហិកតា​មាន​ជាង ៥ ០០០ ម៉ែត្រការ៉េ ដែលជា​ផ្នែក ១ នៃ​ដី​វត្ត​បទុម​សាគរ​ហៅ​វត្ត​ទួល​តា​ក្របៅ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ឱ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​វិញ​៕​