តើ​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា ទៅជា​យ៉ាងណា​ប្រសិន​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ?

សេដ្ឋកិច្ច
0
407
​ បើទោះបីជា​កម្ពុជា​បាត់បង់​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ក៏​កម្ពុជា​នៅតែ​អាច​ឈរ​រឹងមាំ​បានដែរ បើ​យោងតាម​របាយការណ៍រ​បស់​រដ្ឋាភិបាល​តាមរ​យៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​បានអនុម័ត​គម្រោង​ចំនួន​៣១ មាន​ទឹកប្រាក់​ជាង​២,០៦៥​លាន​ដុល្លារ​អាមេរិក លើក​គម្រោង​ជាច្រើន​ដែល​អាច​ផ្តល់​ឪ​កាស​ការងារ រាប់ម៉ឺន​កន្លែង​ដល់​ប្រជាជន​កម្ពុជា​។​ ​កាលពីពេល​កន្លងមក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​នៅក្នុង​ពិធី​សម្ពោធ «​អគារ​ឥន្ទ្រ​ទេវី​» របស់​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ ២០១៩​កន្លងទៅនេះ​ថា​កម្ពុជា មិន​ចង់​បាត់បង់​ការអនុគ្រោះ​ពន្ធ (Everything But Arms) នោះទេ ។​ប៉ុន្តែ​កម្ពុជា ក៏​មិន​ចង់ឱ្យ​អឺរ៉ុប យក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដើម្បី​ជា​ឈ្នាន់​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​នោះដែរ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែមថា កម្ពុជា នឹងត្រូវ​បង់ពន្ធ​នាំចូល​ទំនិញ​ទៅ​អឺរ៉ុប នៅ​ឆ្នាំ​២០២៥ ។ បើតាម​សម្ដេច ហ៊ុន សែន មូល​ហេតុដែល​កម្ពុជា ត្រូវ​បាត់បង់​EBA នោះ ដោយសារ​កម្ពុជា បានប្រែក្លាយ​ខ្លួន​ទៅជា​ប្រទេស​អភិវឌ្ឍ ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ហើយ​លែង​ស្ថិតនៅក្រោម​គោលការណ៍​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​។​ ​យ៉ាងណាមិញ​ថ្មីៗ​នេះ យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រាប់​ពេញ​មួយខែ​ធ្នូ ឆ្នាំ​២០១៩ នេះ ឱ្យដឹងថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចជា ​ទី​១​ក្រុមហ៊ុន “QUAN MING HANDBAG (CAMBODIA) INDUSTRIAL CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៦ ភូមិ​ឬ​ស្សី​ជ្រោយ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២៤៤​នាក់​។​ ​ទី​២ ក្រុមហ៊ុន​“GD NEW SKY LEATHER PRODUCTS CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ខ្សែក្រវាត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ថ្កូវ ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៥០៦​នាក់​។​ ​ទី​៣ ក្រុមហ៊ុន “TAO AND KIVEN GARMENT CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៦៩៨​នាក់​។ ទី​៤-​ក្រុមហ៊ុន​“S W J (CAMBODIA) GARMENT CO., LTD”​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ភូមិ​បូរី​កម្មករ សង្កាត់​ច្បារមន ខណ្ឌ​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ​៤,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៦៥៥​កន្លែង​។​ ​ទី​៥-​ក្រុមហ៊ុន “LEADING STAR (CAMBODIA) GARMENT CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១.៨៨១​កន្លែង​។​ ​ ទី​៦-​ក្រុមហ៊ុន​“JAM STAR PACKAGING TECHNOLOGY CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ប្រអប់ និង​បោះពុម្ព​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួលសាលា ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ​២,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១៧៩​កន្លែង​។ ទី​៧ ក្រុមហ៊ុន​-“CHEN BROTHERS LIGHTING CO., LTD.”:​គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​លំអ ផ្លិត​ទឹក​ជូត​កញ្ចក់​រថយន្ត និង​តម្រង់​ខ្យល់​, មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គី​ហ្គា រី​សស៍ ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ប្រមាណ​១,៧១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៣៤០​កន្លែង​។​ ​ទី​៨​ក្រុមហ៊ុន​-“QUNYOU (CAMBODIA) ELECTRIC APPLIANCE CO., LTD.”:​គម្រោង​បង្កើត​រោងចក្រ​បង្គុំ និង​តម្លើង​សម្ភារៈ​អេឡិចត្រូនិក​ប្រើប្រាស់​ក្នុងផ្ទះ​, មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គី​ហ្គា រី​សស៍ ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ប្រមាណ​៩,០៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១.៥០០​កន្លែង​។​ ​ទី​៩-​ក្រុមហ៊ុន​“JIANGSHANG (CAMBODIA) SPORT & STATIONERY CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​តំឡើង​ស៊ុ​រូបថត និង​លាប​ពណ៌​ក្រណាត់​ឱ្យ​រឹង មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន​១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៤៥​កន្លែង​។​ ​ទី​១០-​ក្រុមហ៊ុន​“ KING SHORE GLASS (CAMBODIA) CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​សំណង់ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន​២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៦០០​កន្លែង​។​ ​ទី​១១-​ក្រុមហ៊ុន​“OPTIMUS BUILDING MATERIALS MANUFACTURING CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​សំណង់ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន​១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៤៤​កន្លែង​។​ ​ទី​១២ ក្រុមហ៊ុន “Gelatine Granule”​របស់​ក្រុមហ៊ុន “KUBON (CAMBODIA) BIOTECHNOLOGY CO.,LTD.” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តាអោ​ង​ធំ ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ​៤,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​២៧០​កន្លែង​។​ ​ទី​១៣ ក្រុមហ៊ុន​- “SCHNEITEC POWER CO., LTD”​គម្រោង​សាងសង់​ខ្សែបណ្តាញ​បញ្ជូន និង​អនុ​ស្ថានីយ​អគ្គិសនី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៧១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧០​កន្លែង​។​ ​ទី​១៤-​ក្រុមហ៊ុន “SCHNEITEC INFINITE CO., LTD”​គម្រោង​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ កម្លាំង​៣០​មេ​ហ្គា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អ​ន្ស​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ប្រមាណ ២៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៣៥​កន្លែង​។​ ​ទី​១៥​ក្រុមហ៊ុន​- “DE HEUS TMH CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥១ ភូមិ​ក្បាល​អូរ ឃុំ​ព្រះ​ស្រែ ស្រុក​ឧ​ដ្តុ​ង្គ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ១១,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១៥៥​កន្លែង​។​ ​ទី​១៦-​ក្រុមហ៊ុន​“MILLPLAN INDUSTRIES (CAMBODIA) CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​សម្ភារៈ អេឡិចត្រូនិក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ប្លុក I-J ផ្លូវជាតិ​លេខ​៤១ ភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៧៣០​កន្លែង​។​ ​ទី​១៧- ក្រុមហ៊ុន “FHL INDUSTRIES CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​គ្រឿង​បរិក្ខា​អគ្គិសនី និង​គ្រឿង អេឡិចត្រូនិក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្ត​កំ​ព​ង៉​ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៣៤​កន្លែង​។​ ​ទី​១៨​ក្រុមហ៊ុន -“CXD INDUSTRY CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើងរថយន្ត​គ្រប់​ប្រភេទ និង​គ្រឿង​ម៉ាស៊ីន សម្ភារៈ​បរិក្ខា​ផ្សេងៗ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ភ្នៅ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៣០​កន្លែង​។​ ​ទី​១៩-​ក្រុមហ៊ុន “AEON MALL (CAMBODIA) CO.,LTD.”​គម្រោង​សាងសង់​ផ្សារ​ទំនើប ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២៨៩,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៧​កន្លែង​។​ ​ទី​២០-​ក្រុមហ៊ុន “XIN DA SHI JIE INTERNATIONAL HOTEL CO.,LTD.”​គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥​ចំនួន​១.៥០០​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៣៣១,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.៥០៩​កន្លែង​។​ ​ទី​២១ ក្រុមហ៊ុន​-“BOCC DEVELOPMENT CO.,LTD.”​គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៥០០​បន្ទប់​, Service Hotel Apartment ថ្នាក់​ផ្កាយ​៤ ចំនួន ១.៦០០ units និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ “​លើ​កោះ​ពេជ្រ​” មាន​ទុនវិនិយោគ​ប្រមាណ ១.១៨១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦.៣៧០​កន្លែង​។​ ​ទី​២២-​ក្រុមហ៊ុន “FUJIAN MEILIDA SHOES DEVELOPMENT CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ​២៧៨៧ ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៨,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​២.៥២៥​កន្លែង​។​ ​ទី​២៣ ក្រុមហ៊ុន​- “SHENG RONG ZHI YI (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​សួន​ឧស្សាហកម្ម​ចុង​យ៉ា ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៧៧​កន្លែង​។​ ​ទី​២៤ -​ក្រុមហ៊ុន “CENTURY CREATION LIGHTING (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ ផលិត និង​ផ្គុំ​ដំឡើង​អំពូល​ភ្លើងពណ៌​លម្អ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួល​ធ្នង់ ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុង​គងពិសី ខេត្ត​កំពង់​ស្ពឹ មាន​ទុនវិនិយោគ​ប្រមាណ ៥,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៥១០​កន្លែង​។​ ២៥ -​ក្រុមហ៊ុន “NINGBO DONGXING (CAMBODIA) ELECTRIC CO., LTD” គម្រោង​បង្កើត​រោងចក្រ ផ្គុំ​ដំឡើង​អំពូល​ភ្លើង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៣,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​២៩៤​កន្លែង​។​ ​ទី​២៦-​ក្រុមហ៊ុន “KAMYUM FOOD (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​នំ​កញ្ចប់ និង​ស្ករ​គ្រាប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តា​ពៅ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៣,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៧២​កន្លែង​។​ ​ទី​២៧-​ក្រុមហ៊ុន “JIN THAI FONG (CAMBODIA) NEW BUILDING MATERIALS CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ឥដ្ឋ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៦A ភូមិ​ជ្រោយ​មេត្រី​ក្រោម ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៨៤​កន្លែង​។​ ​ទី​២៨-​ក្រុមហ៊ុន “ET SOLAR TECHNOLOGY (CAMBODIA) CO., LTD”​គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​លេខ​៥១ ភូមិ​ដំណាក់​ព្រីង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៥,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣០៨​កន្លែង​។​ ​ទី​២៩ ក្រុមហ៊ុន​- “JINTEK PHOTOVOLTAIC TECHNOLOGY CO., LTD”​គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ១២,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៨៨​កន្លែង​។​ ​ទី​៣០-​ក្រុមហ៊ុន “CHIP MONG RETAIL CO., LTD” គម្រោង​សាងសង់​ផ្សារ​ទំនើប ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៤១,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៣៣៨​កន្លែង​។​ ​ទី​៣១ ក្រុមហ៊ុន​- “OUTDOOR GEAR (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិស្រ​ង៉ែ ឃុំ​ឧ​ត្ត​ម​សុរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៧,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​២.០០៩​កន្លែង​។ ​គួរ​បញ្ជាក់ដែរថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ​សម្រាប់​ឆ្នាំ​២០២០ ដោយ​សន្ទុះ​នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP) ស្ថិតក្នុង​អត្រា ៦.៨​ភាគរយ ដែល​ថមថយ​បន្តិច​ជាង​សន្ទុះ​៧​ភាគរយ សម្រាប់​ឆ្នាំ​២០១៩​នេះ​។​បើ​យោងតាម​ការព្យាករណ៍រ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី​នៅក្នុង​របាយការណ៍​ចុងក្រោយ​ស្តីពី​ទិដ្ឋភាព​ទូទៅ​នៃ​ការអភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​ឆ្នាំ​២០១៩ (Asian Development Outlook 2019 Update) ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​កាលពីពេល​កន្លងទៅនេះ ៕