ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​២​នាក់​ថែមទៀត​

ព្រឹត្តិការណ៍ថ្មីៗ
0
1280
[wai id="8"]

[wai id="7"]
​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​២​នាក់​ថែមទៀត ខណៈ​ករណី​ជាសះស្បើយ​មិនមាន​នោះទេ​។​
​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ចំនួន​០២​នាក់​រួមមាន​៖ បុរស​ជនជាតិខ្មែរ​អា​យុ​៣៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្ដាល និង​បុរស​ជនជាតិខ្មែរ អាយុ​២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ បុរស​ទាំងពីរ​នាក់​នេះ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​។​
ពាណិជ្ជកម្ម

​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ពួកគាត់ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ទាំងពីរ​នាក់ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូម​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ទាំង​២ សរុប​មាន​ចំនួន​៣៩​នាក់ (​ស្រី​០៧​នាក់​) ដែល​ក្នុង​ចំនួន​នេះ មាន​អ្នកជំងឺ ០២​នាក់​ខាងលើនេះ​ផងដែរ​។ រីឯ​អ្នកដំណើរ​ចំនួន​៣៧​នាក់ ដែលមាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ នោះ​ត្រូវ​បានដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​វិទ្យាល័យ​ពោ​ចិន​តុង​ចំនួន​១១​នាក់ និង​សណ្ឋាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ២៨​នាក់​៕