រកឃើញ​ការពិតហើយ នារី​ជនជាតិ​ចិន​ដើរ​អូស​វា​លី ស្រែកយំ​ឈរ​តាមផ្លូវ តាមពិត​មិនមែន​ត្រូវ​ចោរឆក់​ទេ​

ព្រឹត្តិការណ៍ថ្មីៗ
0
1904
[wai id="8"]

[wai id="7"]
​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ស្ដ្រីជន​ជាតិចិន​ម្នាក់ ដែល​ដើរ​ស្រែកយំ​ប្រាប់​អ្នកសារព័ត៌មាន​ថា ខ្លួន​ត្រូវបាន​ចោរឆក់​កាបូប គឺជា​ព័ត៌មាន​មិន​ពិត ព្រោះ​សាមីខ្លួន​ប្រឌិត​រឿង​ឡើង ដើម្បី​បាន​លុយ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​។​
​តាម​ការបកស្រាយ​រប​ស់ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​ជាមួយ​ករណី ស្ដ្រីជន​ជាតិចិន​ម្នាក់ ដែល​ស្រែក​ទ្រហោយំ​នៅតាម​ផ្លូវ​សាធារណៈ ដែលមាន​សារព័ត៌មាន​មួយចំនួន​បាន​ផ្សាយ​ថា នាង​ត្រូវបាន​ចោរឆក់​កាលពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០​នោះ ជា​ព័ត៌មាន​ដែល​សា​ម៉ី​ខ្លួន​ប្រឌិត​។​
ពាណិជ្ជកម្ម

​បន្ទាប់ពី​ធ្វើ​ការសហការ​ស្រាវជ្រាវ រវាង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចតុមុខ ការិយាល័យ​អនុវត្ត នីតិវិធី នៃ​ផែន​ការងារ អន្តោប្រវេសន៍ ជាមួយ​នាយកដ្ឋាន​នគ​របាល ព្រហ្មទណ្ឌ អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ សមត្ថកិច្ច​រកឃើញ ស្ត្រីជន​ជាតិចិន​ឈ្មោះ ZHAO YUNYAN ហើយ​នាំយក មក​ធ្វើការ​សាកសួរ និង​បំភ្លឺ​ចំពោះ​ករណី​ដែល​គាត់​បាន​លើកឡើងថា មាន​ករណី​ចោរឆក់ កាលពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០ ក្រោយពី​ធ្វើការ​សាកសួរ​ស្ត្រី​រូបនេះ​បាន​សារភាពថា មិនមាន​ករណី​ឆក់​កើតឡើង​មកលើ​រូបគាត់​នោះទេ ដោយសារតែ​គាត់ ចង់បាន​លុយ ដើម្បី​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ទើប​ប្រឌិត​រឿងនេះ​ឡើង​។​
​ម្យ៉ាងវិញទៀត ដោយមាន​ការសង្ស័យថា ស្ត្រី​រូបនេះ​ប្រើប្រាស់​សារធាតុ​ញៀន មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​ស្ត្រីជន​ជាតិចិន​រូបនេះ ជា​លទ្ធផល​បាន​បង្ហាញថា គាត់​ពិតជា​បាន​ប្រើប្រាស់​សារធាតុ​ញៀន​ពិតប្រាកដ​មែន​។​

​សូម​រម្លឹក​ឡើងវិញ​ថា កាល​វេលា​ម៉ោង​១១​និង​០៥​នាទី​យប់ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​កន្លងទៅ មាន​នារី​ជនជាតិ​ចិន​ម្នាក់ ដើរ​អូស​វា​លី ស្រែកយំ​ឈរ​តាមផ្លូវ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ក្រុម​អ្នកសារព័ត៌មាន​ចុះទៅ​ផ្សាយ​ជួយ​លួងលោម​នាំមក​ខាង​វិញ តែ​នាង​មិន​ព្រម ក៏​ស្រែក​ឡាំប៉ា នៅ​ចំណុច​រង្វង់​មូល​សម្ដេច​សង្ឃ​ជួន​ណាត ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ៕