នាយក​សារព័ត៌មាន Angkor Today ត្រូវបណ្តេញ​ចេញពី​ប្រទេស​កម្ពុជា ក្រោយ​ផ្សព្វផ្សាយ​បំភ្លៃ​ការពិត​

ព្រឹត្តិការណ៍ថ្មីៗ
0
542
[wai id="9"]

​សម្តេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានសម្រេច​បណ្តេញ​លោក Shen Kaidong ជនជាតិ​ចិន ដែលជា​នាយក​សារព័ត៌​មាន Angkor Today ចេញពី​ប្រទេស​កម្ពុជា ក្រោយ​ផ្សព្វផ្សាយ​បំភ្លៃ​ការពិត​ថា កម្ពុជា​លក់​វ៉ាក់សាំង​ដែលជា​ជំនួយ​របស់​ចិន​។​
ពាណិជ្ជកម្ម

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន បាន​បដិសេធ និង​ថ្កោលទោស​ចំពោះ​ការផ្សព្វផ្សាយ​ដែលថា ក្រសួង​បាន​លួច​លក់​វ៉ាក់សាំង​កូ​វីដ ១៩ ស៊ី​ណូ​ហ្វា​ម​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​ថា ការចាក់​វ៉ាក់សាំង​នេះ​ក៏​មិន​តម្រូវឱ្យ​បង់ប្រាក់​ដែរ ខណៈ​ការចាក់​វ៉ាក់សាំង​ពីដំបូង គឺធ្វើឡើង​សម្រាប់តែ​ក្រុមមនុស្ស​ស្ម័គ្រចិត្ត​តាម​ការប្រកាស​ពី​ក្រសួងសុខាភិបាល​។​
​លោកស្រី​បានបញ្ជាក់ កាលពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​សុំ​ប្រកាស​ច្រានចោល​ទាំងស្រុង ហើយក៏​សូម​ថ្កោលទោស​ចំពោះ​ជន​ដែល​បំពុលសង្គម​ដែល​ប្រឌិត​បង្កើត​នូវ​ពាក្យ និង​ព័ត៌មាន​ដែល​មិន​ពិត​នេះ​ឡើង ដោយសារ​យើង​មិនមាន​ការចាក់​ដោយ​តម្រូវឱ្យមាន​ការបង់ប្រាក់​ទេ ហើយ​បច្ចុប្បន្ននេះ​ក៏​មិនមាន​វ៉ាក់សាំង​ណា​ដែល​ប្រកាស​ចាក់​ដោយមាន​ការបង់​ថ្លៃ​ដែរ ពីព្រោះ​វ៉ាក់សាំង​យើង​មានកំណត់​»​។​
​ជាមួយគ្នានេះ លោកស្រី បាន​ស្នើឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ទៅលើ​ស្ថាប័ន​សារព័ត៌មាន​ដែល​បាន​ផ្សាយ​មិន​ពិត​ពី​រឿងនេះ​ផងដែរ​។​

​គួរ​បញ្ជាក់ដែរថា បច្ចុប្បន្ននេះ ជនជាតិ​ចិន​រូបនេះ ក៏​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចូលមក​ប្រទេស​កម្ពុជា​។ មិនតែប៉ុណ្ណោះ សារព័ត៌មាន Angkor Today ក៏ត្រូវ​បាន​ក្រសួង​ព័ត៌មាន​កម្ពុជា សម្រេច​ដក ហូត​អាជ្ញា​បណ្ណ​ផង ដែរ​។​
​តាម​ប្រការ​១ នៃ​ប្រកាស​នេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ជនបរទេស​ឈ្មោះ Shen Kaidong ភេទ​ប្រុស ជនជាតិ​ចិន សញ្ជាតិ​ចិន កើត​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​១៩៦៩ លិខិតឆ្លងដែន​លេខ E99812704 ពាក់ព័ន្ធ​បទ​ប្រព្រឹត្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ប្រទេស​ដើម​វិញ និង​ហាមឃាត់​ចូល​ព្រះរាជាណាចក្រ​កម្ពុជា​»៕​