ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ប្រើពេល​ត្រឹម​៣៣​ម៉ោង បានធ្វើ​ឲ្យ​ទីនេះ​ក្លាយជា​មន្ទីរពេទ្យ​សម្រាប់​….

ព្រឹត្តិការណ៍ថ្មីៗ
0
913
[wai id="9"]


​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ប្រកាសជូន​ព័ត៌មាន ស្តីពី ការដាក់ឱ្យ​ដំណើរ ការប្រើប្រាស់ អគារ​នៃ​សណ្ឋាគារ THE GREAT DUKE (​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​) ធ្វើជា​មន្ទីរពេទ្យ​ពិនិត្យ ថែទាំ​និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ -១៩ កម្រិត​ស្រាល​។​
​ក្រោយ​ទទួលបាន​បទបញ្ជា​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រុមការងារ​ចម្រុះ​ដឹកនាំ​ផ្ទាល់ ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បានធ្វើការ​ប្រមូលផ្តុំ និង​ចុះ​រៀបចំ​ដោយផ្ទាល់ នៅ​ទីតាំង​អគារ​សណ្ឋាគារ THE GREAT DUKE (​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​) ដោយបាន​ប្រែក្លាយ​ទៅ ជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​នឹងត្រូវ​រៀបចំ​ផ្ទេរ​ចេញពី​មណ្ឌល ច​ត្តា​ឡី​ស័ក​រាជធានី ភ្នំពេញ (​ព្រែក​ព្នៅ​)​។​
ពាណិជ្ជកម្ម

​តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៨ មីនា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អះអាងថា “​ក្នុង​រយៈពេល​តែ ៣៣​ម៉ោង​ប៉ុណ្ណោះ​យើង​បាន​រួមគ្នា សម្រេច​នូវ​បេសកកម្ម​ដ៏​ធំ​មួយ គឺ​ការកែប្រែ​សណ្ឋាគារ The Great Duke (​អតីត​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់​) ដែលជា​សណ្ឋាគារ​ដ៏​ធំ​មួយ​នៅ​ភ្នំពេញ ហើយ​ដែល​បាន​បិទទ្វារ​មិន​ដំណើរការ អាជីវកម្ម​អស់​រយៈពេល​ប្រមាណ ២​ឆ្នាំ​មកហើយ ឲ្យ​ក្លាយទៅជា​មន្ទីរពេទ្យ សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីត​-១៩ កម្រិត​ស្រាល ដែល​អាច​ព្យាបាល​អ្នក​ជម្ងឺ​ប្រមាណ ៥០០​នាក់​”​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សូម​អរគុណ​ដល់​បងប្អូន​ក្រុមការងារ ទាំង​អស់ពី​អង្គភាព​កងទ័ព កងរាជអាវុធហត្ថ នគរបាលជាតិ ក្រសួងសុខាភិបាល ក្រសួង​ការងារ សាលា​រាជធានី​ភ្នំពេញ អគ្គិសនី​យ​កម្ពុជា​(EDC) ក្រុមហ៊ុន​ឯកជន និង​មិត្ត​ភ័ក្ត្រ​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម នៅក្នុង​ការរៀបចំ​នេះ​ព្រោះ​បើ​គ្មាន​ការ ចូលរួម​យ៉ាងសកម្មរ​បស់បង​ប្អូន​ទាំងអស់គ្នា​ទេ យើង​ក៏​មិនអាច​សម្រេច​កិច្ចការ ដ៏​ធំ​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី​ដូច្នេះ​ដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សូម​ឆ្លៀតឱកាស​នេះ ធ្វើការ​ថ្លែង​អរគុណ​ដោយស្មោះ ចំពោះ​ម្ចាស់​សណ្ឋាគារ The Great Duke ដែល​បាន​អនុញ្ញាតិ​អោយ​រាជរដ្ឋាភិបាល ខ្ចី​សណ្ឋាគារ​ដ៏​ធំ​មួយ​នេះ​ដោយ​ឥតគិតថ្លៃ សម្រាប់​ប្រើប្រាស់​ជា​មន្ទីរពេទ្យ​ព្យាបាល អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​ដើម្បី​ចូលរួមចំណែក ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វី​-១៩​៕