ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​៣៦​នាក់​

ព្រឹត្តិការណ៍ថ្មីៗ
0
423
[wai id="9"]

​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការបន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​៣៦​នាក់ ក្នុងនោះ​សុទ្ធសឹង​ជា​ករណី​សហគមន៍​ក្នុង «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ខណៈ​អ្នកជំងឺ​ចំនួន​៥៨​នាក់​បានជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​
ពាណិជ្ជកម្ម

​អ្នកជំងឺ​ទាំង​៣៦​នាក់​នោះ​រួមមាន​៖ ម្នាក់​ជា​ស្ត្រី​ជនជាតិ​ហ្វីលីពីន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ហ្វីលីពីន មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១ និង​៣៥​នាក់​ផ្សេងទៀត ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ដែលមាន​ជនជាតិខ្មែរ​ចំនួន ២៣​នាក់​, ជនជាតិ​វៀតណាម​ចំនួន ៩​នាក់​, ជនជាតិ​ចិន​២​នាក់ និង​ជនជាតិ​អាមេរិក​ម្នាក់ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។​
​សូម​អាន​លម្អិត​ខាងក្រោម​៖