រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​

ព្រឹត្តិការណ៍ថ្មីៗ
0
344
[wai id="9"]


​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដាក់​បម្រាម​មិន​ឲ្យ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​រយៈពេល​១៤​ថ្ងៃ​បន្ត ទៀត គឺ​ចាប់ពី​ថ្ងៃទី​២៥ ខែមេសា រហូតដល់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១​។ លោក យល់ថា ការផ្អាក​លក់​គ្រឿង​ស្រ វឹង គឺជា​វិធានការ​មួយ ដែល​អាច​ឈានទៅ​គ្រប់គ្រង​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​
ពាណិជ្ជកម្ម

​សេចក្តីណែនាំ​ដដែល​បាន​ឲ្យ​ដឹងថា កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​សេចក្តីណែនាំ​ចុះ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ ស្តីពី​ការផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ផ្អាក​ការទទួល​អតិថិជន​ឱ្យ​ចូលមក ទទួលទាន​ក្នុង​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ ក្នុងនោះ ជា​លទ្ធផល​វិធានការ​នេះ បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ​។​

​ចំពោះមុខ ដើម្បី​ឈានទៅ​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ តាម​គោលការណ៍​ណែនាំ​ដូចខាងក្រោម​៖
១៖ គ្រប់​ទីផ្សារ ដេប៉ូ​ចែកចាយ​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវ​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រយៈពេល ២​សប្តាហ៍​បន្ថែមទៀត គិត​ចាប់ពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១​។​
២៖ បុគ្គល​ទាំងឡាយណា​ដែល​បន្ត​លក់ដូរ ចែកចាយ និង​ចរាចរណ៍​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ក្នុងអំឡុងពេល​នៃ​ការហាមឃាត់​នេះ នឹងត្រូវ​ទទួលទោស ដូច​មានកំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​។​
៣៖ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​គោល ដៅ​ទីផ្សារ ដេប៉ូ​ចែកចាយ​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ ដើម្បី​អនុវត្តតាម​ខ្លឹមសារ នៃ​សេចក្តីណែនាំ​នេះ​។ ក្នុងករណី​រកឃើញថា គណៈ​គ្រប់គ្រង​ផ្សារ ម្ចាស់​ដេប៉ូ ឬ​ម្ចាស់​អាជីវ​កម្មដ្ឋាន​ណាមួយ មិន​ព្រម​សហការ ឬ​មិន​អនុវត្តតាម​សេចក្តីណែនាំ​នេះ ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ​៕