កម្ពុជា ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩ ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ចំនួន​៤០​ម៉ឺន​ដូ​ស​ទៀត

ព្រឹត្តិការណ៍ថ្មីៗ
0
869
[wai id="9"]


​ដូច​ការគ្រោងទុក វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ចំនួន​៤០​ម៉ឺន​ដូ​ស នឹង​ដឹក​មកដល់​ព្រលានយន្តហោះ​នៃ​ប្រទេស​កម្ពុជា​នៅ​យប់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ ម្សិលមិញ​។ នេះ​បើតាម​ស្ថានទូត​ចិន​បាន​ឲ្យ​ដឹង​។​
ពាណិជ្ជកម្ម

​ស្ថានទូត​ចិន​បាន​បន្តថា វ៉ាក់សាំង​កូ​វីដ ដែលជា​ជំនួយ​ជំហាន​ទី​៣ របស់​ចិន​ជូន​ចំពោះ​កម្ពុជា​បានមក​ដល់​រាជធានី​ភ្នំពេញ នា​ល្ងាច ថ្ងៃទី​២៨ ខែមេសា ជំនួយឥតសំណង​ជំហាន​ទី​៣ របស់​ភាគី​ចិន​ជូន​ចំពោះ​ភាគី​កម្ពុជា​ជា​វ៉ាក់សាំង​កូ​វីដ​ចំនួន ៤០ ម៉ឺន​ដូ​សបាន​មកដល់​រាជធានី​ភ្នំពេញ​តាមរយៈ​ជើងហោះហើរ​ស៊ីវិល​។​
​កម្ពុជា ទទួលបាន​វ៉ាក់សាំង​ចំនួន​ជិត ៤​លាន​ដូ​ស​រួចមកហើយ ហើយ​ភាគច្រើនបំផុត​ជា​វ៉ាក់សាំង​ជា​ជំនួយ និង​ទិញ​ពី​ប្រទេស ចិន​។ វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​រួចមកហើយ​នោះ រួមមាន​៖ វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំនួន ១.៣​លាន​ដូ​ស​, វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ទិញ​ពី​ប្រទេស​ចិន ចំនួន ២​លាន​ដូ​ស និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា ជំនួយ​របស់​ខូ​វ៉ា​ក់ តាម​អង្គការ​សុខភាព​ពិភពលោក​ចំនួន ៣២៤,០០០​ដូ​ស​។​

​តាមរយៈ​វ៉ាក់សាំង​ទាំងនេះ កម្ពុជា បាន​ប្រឹងប្រែង​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ប្រមាណ ១​លាន ៣​សែន​នាក់​ហើយ​។ កម្ពុជា​បានក្លាយ​ទៅជា​ប្រទេស​ឈរ​នៅ​លំដាប់​ទី​២ ក្នុង​អាស៊ាន បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី ដែល​ចាក់​វ៉ាក់សាំង​បាន​ចំនួន ច្រើន​ជូន​ប្រជាពលរដ្ឋ​៕